ក្រសួងកសិកម្ម អះអាងថា រដ្ឋាភិបាលកម្ពុជា គ្មានគោលនយោបាយជួយកសិករ ដូចថៃទេ

0
2
Loading...

“​នៅ​ឆ្នាំ​២០១៩​នេះ​តម្លៃ​ស្រូវ​នៅតាម​ខេត្ត​មួយចំនួន​នៅតែ​មាន​ការធ្លាក់​ថ្លៃ​បន្តិច ខណៈ​រដូវ​កាល​ប្រមូល​ផល​ចូលមក​ដល់ ដែល​ជា​ធម្មតា​តម្លៃ​ស្រូវ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ស្រូវ តែ​ជា​មធ្យម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​រង្វង់​៧០០​រៀល ដល់​១២០០​រៀល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ បានអះអាងថា ស្ថានភាព​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​មិន​ខុស​គ្នា​​ឆ្នាំមុន​នោះ​ទេ ហើយ​រដ្ឋាភិបាលបាន​ចេញ​គោលនយោបាយ​ជួយ​ដល់​ប្រជាកសិករ តាមរយៈ​បញ្ចុះតម្លៃ​ថ្លៃដើម ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួលបាន​ប្រាក់​ចំណេញ​។​ចំពោះ​ការស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ថវិកាជាតិ  ដើម្បី​ជួយសង្គ្រោះ​កសិករ​ដូច​នៅ​ប្រទេសថៃ​មិន​មាន​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​ជម្រាប់​ជូន​ថា រដូវ​ប្រមូល​ផល​ឆ្នាំនេះ ស្រូវ​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ​ក្រោម​មួយ​ពាន់​រៀល ចំពោះ​ស្រូវ​របស់​កសិករ​ទូទៅ ប៉ុន្តែ​ចំពោះ​កសិករ​ជា​សមាជិក​សហគមន៍​គឺ​លក់​បាន​តម្លៃ​ជាង​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក យ៉ង សាំង​កុមារ ជា​អតីត​ប្រធាន​អង្គកា​រសិកម្ម​មួយ​ហៅ​កាត់​ថា សេ​ដាក បាន​លើកឡើង​ថា «​តម្លៃ​ស្រូវ​ចុះ​ថោក មិនសូវ​មាន​អ្នកទិញ រដ្ឋាភិបាល​ដូចជា​ទុក​ឱ្យ​ទីផ្សារសេរី​ជា​អ្នកសម្រេច​ជោគវាសនា​កសិករ​»​ខុស​ពី​រដ្ឋាភិបាល​ថៃ បាន​ត្រៀម​វិធានការ​នយោបាយ​ជាច្រើន ដើម្បី​លូកដៃ​ចូល​ទីផ្សារ ដើម្បី​ជួយសង្គ្រោះ​ដល់​កសិករ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ វិទ្យុវាយោ

បញ្ចេញយោបល់
Loading...