ព័ត៌មានដ៏រំជឺបរំជួលនៃកាស្លាប់របស់យុវជនខ្មែរកម្ពុជាក្រោម គឺជាករណីឃាតកម្មដោយសព្វមានស្នាម…

0
3
Loading...

ក្នុងរយ:កាលប៉ុន្មានថ្ងៃនៃចុងខែ ១១ដើមខែ១២ ឆ្នាំ ២០១៩ នេះ ព្រឹត្តិការណ៍មួយបានកើតឡើងនៅទីរួមខេត្តព្រះត្រពាំងកម្ពុជាក្រោមក្នុងទង្វើមនុស្សឃាតជនជាតិដើមម្ចាស់ដែនដី«ខ្មែរក្រោម» ពីសំណាក់ក្រុមទាហានជនជាតិវៀតណាមបានបណ្តាលឱ្យរហូតដល់ស្លាប់បាត់បងអាយុជិវិតរបស់ខ្មែរក្រោមម្នាក់ ដោយស្នាដៃក្រុមទាហានវៀតណាមផ្ទាល់ដៃក្នុងបន្ទាយរួមជាមួយគ្នា , បន្ទាប់ពីដឹងថាសមមិត្ត
(HuynhTrong)បានស្លាប់ហើយក្រុមទាហានទាំងនោះបានរៀបចំស៊ុមក្រលំគ្នាដើម្បីចង់បំបិទភ័ស្តុតាងចោល , តែដោយការមិនសុខចិត្តពីឪពុកម្តាយនៃសពនិងបងប្អូនខ្មែរក្រោមនៅជុំវិញនោះ បានស្នើអោយក្រុមទាហានយួនត្រូវតែសើុបអង្កេតឡើងវិញពីបញ្ហាឃាតកម្មមកលើជនជាតិដើមខ្មែរក្រោមបណ្តាលអោយដោយមិនដឹងមូលហេតុនេះ ។

ក្នុងបញ្ហាឃាតកម​្មដ៏ក្ដៅគគុក និងអាយុត្តិធម៌មួយនេះ វាបានធ្វើអោយរង្គោះ​រង្គើ​ពេញ​បណ្តាញសង្គមហ្វេសប៊ុករបស់ជនជាតិដើមខ្មែរក្រោមទូទៅនិងជុំវិញពិភពលោក បានបើកការទាមទារតវ៉ាឲរដ្ឋាភិបាលគម្មុនិស្សយួនឬវៀតណាមត្រូវតែបើកការចុះសើុបអង្កេតរកយុត្តិធម៌សងជូនក្រុមគ្រួសានៃសពឲ្យបានសមស្របនិងជាក់ច្បាស់តាមច្បាប់ដែលបានកំណត់ជាធរមាន«តុលាការកងទ័ព» ។ ( ដោយមិនទុកបណ្តោយឱ្យក្រុមទាហានទាំងនោះ មិនអាចគ្រាន់តែមកនិយាយបកស្រាយដោះសាគេចវេះពីការពិតនៃអំពើឃាតកម្មនេះហើយ ហើយនិងសន្យាថាជូនជាសំណងនិងសុំទោសតែបបូរមាត់នោះ ថារួចខ្លួនបានឡើយ ) ។

នៅវេលាថ្ងៃម្សិលមិញទី ១ ធ្នូ ២០១៩ នេះ , លោកអគ្គបញ្ជាការកងទ័ពវៀតណាម បានចុះដល់គេហដ្ឋានសព ក្រោយពីទទួលបាននៅព័ត៌មានដ៏​អាម៉ាស់​មុខរបស់កងទ័ពខ្លួន កក្រើកពេញបណ្តាញសង្គមហេ្វសប៊ុកនិងពេញពិភពលោកមកនេះភា្លម លោកក៏បានចុះអន្តរាគមន៍នាំយកក្រុមគ្រូពេទ្យជំនាញខាងកោសលវិច័យមកត្រួតពិនិត្យឆែកឆេរលើតួដងខ្លួនសាកសពបានរកឃើញថា ៖«ពិតជាឃាតកម្មដោយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពិតប្រាកដមែន ដែលមិនអាចទទួលយកបានឲ្យទាល់តែសោះ»ដោយក្រុមបក្សពួកជាទាហានជនជាតិវៀតណាមច្រើននាក់មកលើជនរងគ្រោះឈ្មោះ(វិញទ្រុង)ពិតប្រាកដមែន ។

ក្រុមទាហានជនដៃដល់វាម្យ៉ាងទៅហើយ ហើយលើពីនេះទៅទៀតនោះ នៅមានអំពើបទផ្សំគំនិតស៊ុម​គ្រលំលួចបិទបាំងពីលោកនាយទាហាននិងក្រុមបក្សពួកគ្រូពេទ្យវះកាត់ដោយមិនមានច្បាប់និងការព្រមព្រៀងអនុញ្ញាត្តិពីសំណាក់ឪពុកម្តាយនៃសពថែមទៀតផង គឺត្រូវរកយុត្តិធម៌តាមរយះតុលាកងទ័ព ដើម្បីយកមកផ្តន្ទាទោសឱ្យវាសមតាមច្បាប់និងសមតាមកំហុសរបស់ពួកទាហានទាំងនោះបានធ្វើ , នេះតាមការបញ្ជាក់សន្យារបស់អគ្គកងទ័ពវៀតណាមនាពេលកន្លងមកថ្មីៗនេះ ៕

ដកស្រងពី៖​​ kampucheadaily

បញ្ចេញយោបល់
Loading...