អាជ្ញាធរខេត្តសៀមរាបជួនដំណឹងថា ប្រជាកសិករត្រូវធ្វើលិខិតស្នើសុំ អាជ្ញាធរភូមិឃុំ ជាមុនសិន បើចង់ធ្វើស្រែប្រាំងលើកទី២ ព្រោះ…

0
10
Loading...

ក្នុងនាមអាជ្ញាធរខេត្តសៀមរាបលោកង៉ាន់-ភិរុណ.អភិបាលរងខេត្តបានថ្លែងសំណូមពរឲ្យបងប្អូនអាជ្ញាធរ,មន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ជួយពិនិត្យប្រភពទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពិនិត្យអណ្ដូងទឹកដែលឧបត្ថម្ភដោយសាខាកាកបាទក្រហមខេត្តដើម្បីធានាថាមានទឹកស្អាតប្រើប្រាស់និងបន្តផ្សព្វផ្សាយសារាចនេះឲ្យបានទូលំទូលាយឲ្យប្រជាពលរដ្ឋបានដឹងពីបម្រែបម្រួលអាកាសធាតុនិងឲ្យពួកគាត់ធ្វើស្រែប្រាំងតែម្ដងតែបើចង់ធ្វើស្រែប្រាំងលើកទី២ត្រូវធ្វើលិខិតស្នើមកអាជ្ញាធរភូមិឃុំដើម្បីឲ្យគាត់ពិនិត្យលទ្ធភាពទឹកនៅក្នុងអាងប្រឡាយទឹកនិងតាមទីតាំងនីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អភិបាលរងខេត្តក៏បានបញ្ជាក់ថាក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យើងបានខិតខំប្រឹងប្រែងធ្វើការត្រូវរួមគ្នា ដើម្បីរក្សាទឹកទុកខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួតអាកាសធាតុក្ដៅខ្លាំងហើយរដូវវស្សាមកដល់មានសភាពយឺតយ៉ាវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លែងបញ្ជាក់យ៉ាងដូច្នេះនាពេលអញ្ជើញចូមរួមពិធីផ្សព្វផ្សាយសារាចរណែនាំលេខ១១សរណនចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩-របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការចាត់វិធានការថែរក្សាទឹកទុកនៅរដ្ឋបាលខេត្តសៀមរាបនាព្រឹកមិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោមវត្តមានលោកប៊ុន-ហ៊ាន.រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម,លោកទេស-ចន្ទគីរី.សមាជិកក្រុមប្រឹក្សាតំណាងនិងមានការចូលរួមពីមន្ត្រីអង្គភាពពាក់ព័ន្ធនានា៕

បញ្ចេញយោបល់
Loading...