ជូនប្រុសៗដាច់ដាប់មួយចំនួនងប់ងុលនឹងនារីKTV អានហើយស្រក់ទឹកភ្នែកអាណិតប្រពន្ធកូន

0
24
Loading...

ពេលមានគ្រួសារទៅ មនុស្សប្រុសច្បាស់ណាស់ភាគច្រើនគឺជាមេគ្រួសារដ៏ចំបង នឹង​ គោលជំហររបស់គ្រួសារ។ គ្រួសារអាចមានសុភមង្គលនឹងរស់នៅដោយមានក្តីសុខបាន គឺបុឹងទៅលើមេគ្រួសារនេះហើយ បើសិនជាដើរខុសច្បាស់ជាគ្រួសារជួបទុក្ខមិនខាន។ ជាពិសេសទៅទៀតនោះ ប្រុសៗសម័យឥឡូវចូលចិត្តKTV ផឹកស្រា អោបស្រី ភ្លេចប្រពន្ធកូន។

តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះសារផ្ញើរទៅកាន់បុរសៗមួយចំនួនដែលដាច់ដាប វក់នឹងស្រីKTVភ្លេចប្រពន្ធកូនខ្លួនដែលនៅផ្ទះ ទទួលបានការស៊ែរតៗគ្នាជាច្រើន ថ្វីបើវែងបន្តិចមែន ប៉ុន្តែបើអ្នកទាំងអស់គ្នា អត់ធ្មត់អានបន្តិចនឹងអាចយល់ពីចំណងមិត្តភាពជាប្តីប្រពន្ធបានកាន់តែច្រើនជាពិសេសបុរសៗ។ ដែលឃ្លឹមសារទាំងនោះមាដូចតទៅ:

ជូនជាពិសេសប្រុសដាច់ដាបមួយចំនួន ឆ្លងរោគតែឯងទៅ កុំចំលងប្រពន្ធកូននៅផ្ទះ រន្ធមួយដូចតែគ្នាសោះ ដល់គេទ្រាំទឹកភ្នែកឆ្អែតចិត្តទៅរកអ្នកថ្មី តាំងថាគេផិតប្តី ស្រីណាទ្រាំនឹងមនុស្សល្មោភស្រីក្រៅដូចពួកឯង 2020 ស្អែកហើយ… ប្រពន្ធនៅផ្ទះរៀបចំខ្លួនស្អាតបាត អនាម័យ Clean ជានិច្ចចាំបំរើតណ្ហាតែខ្លួនឯងម្នាក់ ហេតុអីមិនស្កប់ស្កល់ បែរជាប្រាថ្នាស្រីដែរប្រុសណាក៏លូកស្ទាបរុកឈ្លក់ឈ្លីញីច្របាច់តាមចិត្តទៅវិញ (កុំបន្ទោសគេ ការងារគេជាអាជីពទៅហើយ ប្តីយើងទៅរកគេទេ បើប្តីយើងស្មោះត្រង់ គេនៅតែគេទេ)…

គិតឡើងវិញ មើលប្រពន្ធឃើញស្អាតឲ្យដូចកាលពីមកញ៉ែប្រពន្ធដំបូងផង សន្យាជាមួយពុកម៉ែខាងស្រីយ៉ាងម៉េចខ្លះ ឲ្យតែលុយប្រពន្ធពេញដៃដូចឲ្យធីបស្រីទៅ ប្រពន្ធមានលុយធ្វើខ្លួនហើយ អ្នកខ្លះរកបានឲ្យស្រីអស់ៗ ហើយមករអ៊ូថាប្រពន្ធមិនស្អាតដូចស្រីក្រៅ បានអីស្អាតដូចបើស្រីក្រៅការងារគ្នាមានតែធ្វើខ្លួនហែកតែជើងហើយចាំយកលុយពីពួកលោកនិងលុយប្រុសផ្សេងៗតែមួយមុខនឹង ឲ្យលុយប្រពន្ធធ្វើខ្លួនស្តាយណាស់មិនហ៊ានទេខ្លាចប្រពន្ធស្អាតប្រពន្ធមានប្រុស ដល់ខ្លួនឯងឲ្យលុយស្រីធ្វើខ្លួនទុកឲ្យប្រុសផ្សេងសប្បាយតាមចិត្តចង់ រូបរាងខាងក្រៅរបស់ប្រពន្ធបញ្ជាក់ពីសមត្ថភាពនិងកិត្តិយសរបស់ប្តី

ប្តីខ្លះខ្ញង់ ប្រពន្ធវិញទៅណាម្តងៗខោមិនខោអាវមិនអាវ ខ្ញង់តែឯង គេអត់សរសើរទេញោមប្រុស ខ្ញុំជឿ មនុស្សស្រីខ្លះទោះគាត់រកចំនូលខ្លួនឯងបាន តែគាត់មិនសូវគិតពីខ្លួនគាត់ទេ គាត់គិតពីកូន គ្រួសារ និង ប្តី អញ្ចឹងសូមលោកប្តីគិតពីសំរស់ប្រពន្ធផង បងស្រីៗដូចគ្នា គិតគូរពីខ្លួនឯងខ្លះផង កុំអង្គុយរឺដេកតែខូចចិត្តពេក ជាពិសេសពេលទៅក្រៅជាមួយប្តីម្តងៗដាក់មួយខ្ញង់មក លើកក្រោយៗប្តីយកដើរតាម ស្មោះប្តីមួយប្រពន្ធមួយទៅអស់លោក មានក្តីសុខសំរាប់ជីវិតខ្លួនឯងហើយ ញាតិផងគេសរសើរទៀត

Note: សំដៅតែលើមនុស្សប្រុសដែរចូលចិត្តប្រលូកប្រលាក់ទូទៅមិនមែនសំដៅនារីៗ KTV ដូចក្នុងរូបភាពដែរយកមកពីគេនេះទេ បើមានជំរើសពួកគេក៏មិនរើសយកកាងារនេះទេ មួយទៀត រឿងហាមផឹកសុីជឿថាប្រពន្ធសម័យនេះមិនឃាត់ទេ តែគិតគូរអ្នកចាំបាយនិងចាំបើកទ្វារផង សប្បាយចុះកុំប្រលូក បងៗស្រីៗចេះផឹកខ្លះក៏ល្អ ទៅណាមានលេសទៅតាមប្តី បើមិនចេះអីសោះមានតែដេកផ្ទះនឹងទៅ គេថាមិនចេះផឹកសុីផងទៅនាំតែរំខាន ឆ្លាតខ្លះកុំទំលាប់ឲ្យគេដើរខ្សែលើ ត្រូវចាំថាសម័យនេះសុភាពគេមិនសរសើរយើងសុភាពទេគេថាយើងល្ងង់ ធ្វើយ៉ាងម៉េចឲ្យតែចូលចំណោមគេចុះទៅ ប្តីស្រលាញ់លេប

បើដឹងថាប្តីយើងចូលចិត្តផ្អែមញិកញ៉ក់យកចិត្ត យើងមិនចេះយើងរៀនទៅ ដើម្បីប្តីខ្លួនឯងតើ កុំឲ្យប្តីបែកចិត្តព្រោះការមើលរំលងចំនុចខ្វះខាតតិចតួចរបស់ខ្លួនឯង សម័យនេះយេនឌឺស្មើគ្នា បើមនុស្សស្រីទៅធ្វើបែបនេះ ខ្ញុំជឿជាក់ថាមនុស្សប្រុសនឹងខ្ពើមរអើមទទួលយកមិនបានដូចគ្នា បើចេះគិតអញ្ចឹងរៀនយកចិត្តប្រពន្ធដាក់ក្នុងបេះដូងខ្លួនឯងផងបងប្រុសៗ ទំរាំតែបានរួមរស់ជាមួយគ្នាមិនស្រួលទេ ប្រពន្ធខ្វះខាតចំនុចណា ប្តីមិនពេញចិត្តត្រង់ណាពិភាក្សាគ្នាទៅប្តីប្រពន្ធយើងទេ កាលមកញ៉ែគ្នាដំបូងម៉េចពិភាក្សាគ្នាបាន មិនធ្លាប់ជួបទេ ហើយជាតិនេះធ្វើបុណ្យអង្ករមួយវែកសណ្តែកមួយកួរ ក្រក៏ក្រចុះ ផ្សងកុំជួបមនុស្សប្រុសបែបនឹង៕

បញ្ចេញយោបល់
Loading...