កញ្ញា សុខ ពិសី ពិតជាស្រស់ស្អាតខ្លាំង កាលយប់មិញ ក្នុងពិធីមង្គលការរបស់លោកប៉ែន ចំរ៉ុង និង ហ៊ុន ដាណេ

0
4
Loading...

កាលពីថ្ងៃម្សិលមិញនេះ គូរស្វាមីថ្មី លោក ប៉ែន ចំរ៉ុង និងភរិយា ហ៊ុន ដាណេ បានចាប់ដៃគ្នាចូលរោងជ័យ ក្រោយពីបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរមកហើយ ហើយក៏សម្រេចចិត្តចូលរោងជ័យ។ ពិធីករស្រស់សង្ហា លោកប៉ែន ចំរ៉ុង បានបង្ហាញក្តីរំភើប ក្រោយពីបានចូលរោងការនៅថ្ងៃនេះ ។

នៅក្នុងរៀបអាពាហ៍ពិពាហ៍នេះ បានរៀបចំយ៉ាងល្អ អមជាមួយផ្កាភ្ញី ដោយរៀបចំយ៉ាងអធិកអធម៏ អមជាមួយក្បួរក្បាច់ដ៏ប្រណិត ក្នុងកម្មវិធីទាំងមូល រួមជាមួយការរៀបចំតុបតែងបានយ៉ាងល្អឥតខ្ចោះ ពីសំណាក់ម្ចាស់សំអាងការ ដែលធ្វើឲ្យភ្ញៀវជាច្រើន លង់នឹងទិដ្ឋភាព កាលពីយប់មិញនេះ។

ការរៀបចំពិធីមង្គលការនេះគឺស្ថិតនៅក្នុង ដឺព្រី​មៀ សេន​ធ័រ សែន​សុខ​ អាគារ B។ បើយើងងាកមកមើលពីទិដ្ឋភាពនៃសកម្មភាពតារាជាច្រើនបានចូលរួប គឺម្នាក់ៗបានរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ស្រស់សង្ហា រួមមានតារា ឆាយ​ វីរៈយុទ្ធ​,​ នី​ រតនា​ និង​ភរិយា​, ករុណា​ ពេជ្រ​, ខាត់​ សុឃីម​, កាតុ​, តាន់​ គីម​សួរ​,​ ម៉ម​ សុម៉ាលី​,​ នាយ​ គ្រឿន​,​ នាយ​ ចាបចៀន​,​ ខេម​,​ ហេង​ ឡុង​,​ ចន​ ច័ន្ទលក្ខិណា,សុខ ពិសី​ និង​តារា​ល្បី​ៗ​ជា​ច្រើន​រូបទៀត​ ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់ គូស្វាមី ភរិយាថ្មី។

ជាមួយគ្នានោះផងដែរ យើងងាកមើលពីសម្រស់របស់កញ្ញា សុខ ពិសី តារាស្រីដ៏ស្រស់ឯនេះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់លោកប៉ែន ចំរ៉ុង និងភរិយា។ នៅក្នុងឈុតរបស់កញ្ញា យ៉ាងស្រស់ស្អាតនេះ ឆ្នៃម៉ូដរ៉ូបសំរាប់នាងខ្ញុំដោយ ហាងកាត់សំលៀកបំពាក់ ណាវីតា លេខទូរសព្ទ័ណាវីតាកាត់សំលៀកបំពាក់ 015 585891.012 571342″៕

បញ្ចេញយោបល់
Loading...