ឆន សុវណ្ណរាជ រំភើបចិត្តខ្លាំងណាស់ ក្រោយពីអ្នកម្តាយជាទីស្រលាញ់ បានធ្វើការវះកាត់បានជោគជ័យ

0
3
Loading...

ភ្នំពេញ៖ លោក ឆន សុវណ្ណរាជ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីទឹកដមសំលេងដ៏ពិរោះដ៏ក្រអួនក្រួអៅ របស់លោក ពីសំណាក់មហាជន និងហ្វេនៗអ្នកគាំទ្រយ៉ាងច្រើននោះ។

កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសាររូបភាពរបស់ម្តាយលោក ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកពិតជាក្តីបារម្ភជាខ្លាំង ។ ដោយឡែកនៅថ្ងៃនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះសារជាថ្មីម្តងទៀត ក្រោយពីអ្នកមានគុណរបស់លោក បានធ្វើការវះកាត់ដោយបានជោគជ័យ។

លោកបានរៀបរាប់ថា “ការវះកាត់បានជោគជ័យ🤗 ព្រះរស់របស់កូនៗបានធូរស្រាលហើយ 🙏🙏សូមអរគុណគ្រប់យ៉ាង🙏🙏 នឹងសូមអរគុណដល់ពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលបានសួរសុខទុក្ខនឹងជូនពរអ្នកម្តាយរបស់ខ្ញុំបាទ អរគុណណាស់🙏🙏”។ ទន្ទឹមនឹងនេះ បងប្អូន ក៏ដូចជាហ្វេនៗ ជូនពរអ្នកមីង ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អផងដែរ៕

បញ្ចេញយោបល់
Loading...