អស្ចារ្យមែន!​ ប្រទះឃើញប្រាសាទដ៏កម្រចំនួន ២ ដែលស្ថិតនៅទឹកដីខេត្ត តរតនគិរី

0
1
Loading...

មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង ។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទមានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទិសខាងកើតស្ថិតនៅខាងលិចទន្លេស្រែពក ប្រមាណ៤០០ ម៉ែត្រ ។

ប្រាសាទនេះ គួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស ។ ក្រុមការងារ យើងប្រទះឃើញបំណែកជើងទម្ររូប ២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាង សម្រាប់ដាក់រូបចម្លាក់ទេវ ណាមួយ ។
ពួកយើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោមដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ ។
ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា ប្រាសាទយ៉ាកណាំងកសាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ។
ប្រាសាទបាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិច បាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគាស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។
ប្រាសាទយ៉ាកណាំង អាចជាប្រាសាទកសាងនៅសម័យមុនអង្គរ ឬ ដើមសម័យអង្គរ ៕

ដកស្រង់ពី៖ Know Blog News

បញ្ចេញយោបល់
Loading...