តើលោកអ្នកមានដឹងទេថា កាទទួលទានដំណេក ប៉ុន្មានម៉ោងទើបល្អចំពោះសុខភាព?

0
4
Loading...

អ្នកប្រហែលជាមិនដឹងខ្លួនទេប៉ុន្តែចំនួនម៉ោងដែលដែលគេង អាចប៉ះពាល់ទៅដល់អ្វីៗគ្រប់យ៉ាងរបស់អ្នក ចាប់ពីទម្ងន់ខ្លួននិងការរំលាយអាហារ រហូតដល់មុខងារខួរក្បាលនិងអារម្មណ៍។

សម្រាប់មនុស្សជាច្រើន ម៉ោងដែល​ពួកគេភ្ញាក់ពីដំណេកគឺមានសភាពថេរ។ ទោះយ៉ាងណា ពេលវេលាដែលអ្នកចូលគេងមានទំនោរខុសគ្នាអាស្រ័យលើ ជីវិតសង្គម កាលវិភាគ ការងារ កាតព្វកិច្ចគ្រួសារ ការចាក់ផ្សាយថ្មីៗនៅលើអ៊ិនធឺរណែត Youtube ឬ នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់។

ប៉ុន្តែប្រសិនបើអ្នកដឹងថាម៉ោងប៉ុន្មានដែលអ្នកត្រូវក្រោកហើយអ្នកដឹងថាអ្នកត្រូវការចំនួនដំណេកជាក់លាក់ដើម្បីដំណើរការបានល្អបំផុត គឺអ្នកគ្រាន់តែត្រូវការគិតពីពេលវេលាដែលត្រូវចូលគេង។

តើអ្នកត្រូវការគេងប៉ុន្មាន?
តើអ្នកត្រូវការគេងប៉ុន្មានម៉ោងស្របទៅតាមការផ្លាស់ប្តូរក្នុងពេញមួយជីវិតរបស់អ្នក? ទារកអាចត្រូវការគេងរហូតដល់ ១៧ ម៉ោងក្នុងមួយថ្ងៃខណៈពេលដែលមនុស្សវ័យចំណាស់អាចគេងបានតែ ៧ ម៉ោងក្នុងមួយយប់។

ការផ្តល់យោបល់ដោយផ្អែកលើការស្រាវជ្រាវថាតើការគេងប៉ុន្មានដែលអ្នកត្រូវការសម្រាប់សុខភាពល្អបំផុត ស្របទៅតាមតម្រូវការការ​ផ្លាស់ប្តូរនៃរាងកាយរបស់អ្នក។

យោងទៅតាមមូលនិធិដំណេកជាតិទាំងនេះគឺជាការណែនាំអំពីការគេងទូទៅសម្រាប់ក្រុមអាយុខុសគ្នា៖

– ពីពេលកើត​រហូតដល់ ៣ ខែ៖ ១៤ ទៅ ១៧ ម៉ោង

– ពី ៤ ខែដល់ ១១ ខែ៖ ១២ ទៅ ១៥ ម៉ោង

– ពី ១ ឆ្នាំទៅ ២ ឆ្នាំ៖ ១១ ទៅ ១៤ ម៉ោង

– ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ៖ ១០ ទៅ ១៣ ម៉ោង

– ពី ៦ ឆ្នាំទៅ ១៣ ឆ្នាំ៖ ៩ ទៅ ១១ ម៉ោង

– ពី ១៤ ឆ្នាំទៅ ១៧ ឆ្នាំ៖ ៨ ទៅ ១០ ម៉ោង

– ពី ១៨ ឆ្នាំទៅ ៦៤ ឆ្នាំ៖ ៧ ទៅ ៩ ម៉ោង

– ពី ៦៥ ឆ្នាំឡើងទៅ៖ ៧ ទៅ ៨ ម៉ោង

តំរូវការគេងរបស់មនុស្សគ្រប់គ្នាគឺខុសគ្នាសូម្បីតែនៅក្នុងក្រុមអាយុដូចគ្នា។ អ្នកខ្លះអាចត្រូវការគេងយ៉ាងហោចណាស់ ៩ ម៉ោងក្នុងមួយយប់ដើម្បីឱ្យមានអារម្មណ៍ធូរស្រាលរីឯអ្នកផ្សេងទៀតក្នុងក្រុមអាយុដូចគ្នាអាចដឹងថាការគេង ៧ ម៉ោងទើបសមនឹងពួកគេ។

ការគណនាដំណេក
ទំលាប់ចូលគេងផ្អែកលេី៖

ពេលវេលាភ្ញាក់របស់អ្នក
បំពេញវដ្តនៃការគេងរយៈពេល ៥ ទៅ ៩០ នាទី
អនុញ្ញាតឱ្យ 15 នាទីដើម្បីដេកលក់

អត្ថបទដកស្រងពី៖ ខ្មែរឡូត

បញ្ចេញយោបល់
Loading...