តើកាទម្លាប់ញាំអាហារយឺតម៉ោង មានផលប៉ះពាលអ្វីខ្លះដល់សុខភាព?

0
3
Portrait Of Multi-Generation Chinese Family Eating Meal Together Sitting Around Dining Table
Loading...

អ្នក​​ចូល​ចិត្ត​ញ៉ាំ​ចំណី​ចំណុក​​យប់​ៗ ឬ​អាហារ​​​​​ល្ងាច​យឺត​ម៉ោង​ អាច​​​​បង្ក​ជា​បញ្ហា​ជា​ជំងឺ​បេះ​ដូង​បាន​ នេះ​បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​នៅ​សហរដ្ឋអាមេរិក។

ការ​សិក្សា​ពិសោធ​​ន៍មួយ​ ដោយ​​​តាម​ដាន​លើស្ត្រី​អ្នក​ស្ម័គ្រ​ចិត្តសុខភាពល្អមាំមួន​​​១១២​នាក់​ ដោយ​ពិនិត្យ​មើល​ទម្លាប់​​ញ៉ាំ​ថ្មី​​​​រយៈ​ពេល១​ឆ្នាំ។ អ្នក​ស្ម័គ្រ​​ចិត្ត​បាន​​តម្រូវ​ឱ្យ​បញ្ចូល​​ទិន្នន័យ​កាល់ឡូរី​ដែល​ពួក​​​គេ​ទទួល​បាន​​ ទៅ​ក្នុង​កម្មវិធី​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​។

លទ្ធផល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​​១២​ខែ អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​ថ្មី​ ​ដែល​យឺត​ម៉ោង ពោល​គឺ​ពី​ ៦​ល្ងាច ឬ​ដល់​៨​យប់ ធ្វើ​ឱ្យ​​សុខភាព​បេះ​ដូង​ពួក​គេ​កាន់​តែ​ចុះ​ខ្សោយ​។ អ្នក​ស្រាវជ្រាវ​បាន​ឃើញ​ថា អ្នក​​ញ៉ាំ​ចំណី​អាហារ​យប់ ក្រោយ​ម៉ោង ​៦​ល្ងាច ​​ មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង រួម​ទាំង​ជាតិ​កាល់​ឡូរី​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ពួក​គេ​​អាច​កើត​ជា​ជំងឺ​បេះ​ដូង។ អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញទៀត​ថា ទោះ​បី​ជា​​ ជាតិ​កាល់ឡូរី​ត្រឹម​តែ​១​% ដែល​រាង​កាយ​ស្រូប​ចូល​នៅ​ពេល​យប់​ដូច​នោះ ក៏​បង្ក​ជា​បញ្ហា​ដូច​ខាង​លើ​នេះ​ដែរ។​

ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗក៏​បាន​បញ្ជាក់​ដែរ​ថា ទម្លាប់​ញ៉ាំ​​អាហារ​នៅ​វេលា​យប់​ៗ ពិត​ជា​ធ្វើ​ឱ្យ​ឡើង​ទំងន់ ហើយ​រាង​កាយ​ពិបាក​ដុត​រំលាយ​អាហារ​ ដែល​ហេតុ​ផល​នេះសុទ្ធ​សឹង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​​ផង។ ដោយ​ឃើញ​ពី​​បញ្ហា​នេះលោក​ស្រី​វេជ្ជបណ្ឌិត Nour Makarem សាស្រា្តចារ្យ​នៃ​សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និង​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា៖

“ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ ដែល​អាច​បង្ការ​ពី​ជំងឺ​បេះ​ដូង​បាន ដែល​យើង​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​យើង​ញ៉ាំ និង​បរិមាណ​​ដែល​ត្រូវ​​ញ៉ាំ​”៕ ​​​​​​​​

អត្ថបទដកស្រង់ពី៖ ខ្មែរឡូត

Portrait Of Multi-Generation Chinese Family Eating Meal Together Sitting Around Dining Table
បញ្ចេញយោបល់
Loading...