មិនគួអោយជឿ! មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងក្រាសក្រែល​​ ដែលមិនគួមើលរំលង់

0
2
Loading...

ផ្លែចេក ជាប្រភេទផ្លែឈើ​ឆ្ងាញ់ ញ៉ាំទៅ​ជំនួយ​សុខភាពច្រើន ដោយ​វាមាន​ផ្ទុក​កាកសរសៃ សារធាតុ​បំប៉ន​សំខាន់ៗ ដូចជា ប៉ូតាស្យូម និង​វីតាមីន C ជាដើម។ តែ​ជាធម្មតា ពេល​ញ៉ាំចេក យើងតែ​បោះ​សំបក​ចោល ដោយ​ពុំសូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។

គ្នាយើង​ខ្លះ ប្រហែល​ជាដឹង​ហើយ សំបកចេក ជួយ​ដល់​ស្បែក ជាពិសេស​កាត់បន្ថយ​ស្នាមជ្រួញ ឬខ្មៅ នៅលើ​ស្បែក។ ក្រៅពីនេះ សំបកចេក នៅមាន​អត្ថប្រយោជន៍​ផ្សេង​ជាច្រើន​ទៀត ជួយ​ដល់​សុខភាព​សក់ ធ្វើ​ឲ្យ​ធ្មេញស និង​ការសង្គ្រោះបឋម។

១. សំបកចេក​ជួយ​ដល់​ការថែទាំ​ស្បែក
– ការយក​សំបកចេក ជូត​លើ​ផ្ទៃមុខ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​កាត់បន្ថយ​ស្នាមជ្រួញ
– ការ​បិទ​សំបកចេក​លើ​ភ្នែក ជួយ​កាត់បន្ថយ​បញ្ហា​ហើមភ្នែក ឬមុខ
– សំបកចេក ជួយ​រក្សា​សំណើម​លើ​ស្បែក
– ការបិទសំបកចេកលើមុន អាចជួយ​ឲ្យមុន រួមតូចវិញ
– សំបកចេក អាច​យក​ទៅ​ព្យាបាល​ជំងឺស្បែក Psoriasis ដោយ​ការ​បិទ​លើ​រាងកាយ ដែល​កើត​ជំងឺ​នេះ ដើម្បី​រក្សា​សំណើម និង​បំបាត់​រមាស់
– សំបកចេក ក៏ជួយ​ព្យាបាល​ជំងឺ​ឫសផងដែរ ដោយ​ការបិទ​សំបកចេក​លើ​ឬស រាល់យប់

២. សំបកចេក ជួយ​សុខភាព​សក់
សំបកចេក ត្រូវប្រើ​ធ្វើ​ជា​សារធាតុ​មួយ ក្នុង​ក្រែម​លាបសក់ (Hair Mask) ដោយ​វាជួយ​ឲ្យ​សក់​កាន់តែ​ទន់ និង​ភ្លឺរលោង។ នេះដោយសារ​ក្នុង​សំបកចេក មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​បញ្ឈប់​ដំណើរការ​ពពួក​រ៉ាឌីកាល់​សេរី ហើយ​ជួយ​ឲ្យ​សក់រឹងមាំ និង​មាន​សុខភាព​ល្អ។

៣. សំបកចេក ជួយ​ឲ្យ​ធ្មេញស
តាមការសិក្សា​នៅ​ឆ្នាំ២០១៥ សំបកចេក មាន​សកម្មភាព​ប្រឆាំង​បាក់តេរី ដូចជា បាក់តេរី A. actinomycetemcomitans និង P. gingivalis ដែល​វា​បង្ក​ជាជំងឺ​អញ្ចាញធ្មេញ (Periodontal Diseases)។ ជាមួយគ្នានេះ ការ​យក​សំបកចេក ជូត​ធ្មេញ ជួយ​ឲ្យ​ធ្មេញ និង​អញ្ចាញ មាន​សុខភាព​ល្អ ហើយ​បើធ្វើ​រាល់ថ្ងៃ វាថែមទាំង​ជួយ​ឲ្យ​ធ្មេញស​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
អត្តបទដកស្រងពី៖ ខ្មែរឡូត

 

បញ្ចេញយោបល់
Loading...