គួរយលដឹង! កាប្រែប្រួលរាងកាយមួយចំនួនរបស់ ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ

0
5
Loading...

តើនឹង​មាន​អ្វី​កើតឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ចាប់ពីពេល​បង្កកំណើត រហូតដល់ទារកមានអាយុ ៩​ ខែ​។ អ្នកម្តាយជាច្រើន​ចូលចិត្ត​ស្តាប់នៃ​ការ​ផ្លាស់​ប្តូរនៃរូប​រាងកាយរក្នុងអំឡុងពេលមានផ្ទៃពោះ។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលរាងកាយអ្នកនឹងត្រូវផ្លាស់ប្ដូរ

ការ​ផ្លាស់​ប្តូ​រ​សុដន់
សុដន់​របស់​ស្ត្រី​នឹង​រៀបចំសម្រាប់​ការ​មក​ដល់​នៃ​ទារក​​នៅ​ដើម​ត្រីមាស​ដំបូង​ នៅ​ពេល​ដែល​ក្រពេញ​ទឹក​ដោះបានប្រែក្លាយ​​​ទៅ​ជា​រីក​ធំ​។ បំពង់​ទឹក​ដោះបាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ​និង​អាច​បង្កឲ្យមានការឈឺចាប់ ដូច្នោះអ្នកអាចស្អំទឹក​ក្តៅ​ និង​ម៉ាស្សា​មុន​ពេលសម្រាលកូនដើម្បី​បន្ថយការ​ឈឺចាប់​។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ចំណែកក្បាលដោះមិនបាន​ផ្លាស់​ប្តូ​រ​ដោយ​សារតែអ័រម៉ូន​នៅពេលមាន​ផ្ទៃពោះនោះទេ​ វាគ្រាន់តែបាន​រីក​លូតលាស់​ ហើយ​លេច​ចេញជាងមុន​បន្ថែមទៀត​ដើម្បី​រៀបចំក្នុងការបំបៅបោះ។ នៅជុំវិញក្បាល​សុដន់បានប្រែ​ក្លាយ​ខ្មៅជាងមុនតែប៉ុណ្ណោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បញ្ហា​ស្បែក
ដោយ​សារ​តែ​អ័រម៉ូន​បានផ្លាស់ប្ដូរយ៉ាងខ្លាំង​ វាបានធ្វើឲ្យស្ត្រី​មាន​ផ្ទៃពោះ​មានការប្រែជាខ្មៅ​នៃ​ស្បែក​នៅ​ជុំវិញ​មាត់ នៅ​លើ​ថ្ពាល់​ និង​នៅ​លើ​ថ្ងាស​។ ការផ្លាស់​ប្តូ​រ​អ័រម៉ូន​ក៏​អាច​ប​ណ្តា​លឲឲ្យស្បែកប្រែជាពណ៌​ក្រហម ​និងកើតមានមុននៅលើផ្ទៃមុខ​។

បញ្ហា​ធ្មេញ
ការផ្លាស់ប្ដូរកម្រិតអរម៉ូនអឺសស្ត្រូ​សែន ​និង​ប្រូ​ហ្សេ​ស្តេ​រ៉ូ​នប​ណ្តា​លឲ្យ​ហើម​អញ្ចាញ​ធ្មេញ​ និង​​ករណី​ហូរឈាម​មួយចំនួន។ បញ្ហា​នេះ​វានឹងអាចបាត់ទៅវិញដោយខ្លួនឯង ​ប៉ុន្ដែអ្នកក៏ត្រូវទៅជួបជាមួយពេទ្យ​ធ្មេ​ញ ដើម្បី​ពិនិត្យ​ និងធ្វើ​ការ​លាង​សម្អាត​។

ការ​ផ្លាស់​ប្តូ​រ​ជើង
បាតជើង ​និង​ក​ជើងអាច​ហើមនៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដោយ​សារតែការផ្លាស់ប្ដូរអ័រម៉ូន​។ ស្ត្រី​មួយ​ចំនួនអាចប្រែក្លាយជាធម្មតាវិញនៅ​បន្ទាប់​ពី​ការ​ផ្តល់​កំណើត។

ការផ្លាស់ប្ដូរពោះ
ការឡើងប៉ោងនៃពោះ គឺ​ជា​សញ្ញា​ច្បាស់​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ៕

អត្តបទដកស្រង់ពី៖ Health.com.kh

បញ្ចេញយោបល់
Loading...