នៅក្មេងៗសោះ មិនគួរប្រព្រិត្តិអំពើដែលសង្គមស្អប់ខ្ពើម ខួចអនាគត់

0
2
Loading...

កណ្តាល៖ ថ្ងៃទី១១.១១.២០១៩ម៉ោង១៦.០០នាទីនៅចំណុច ភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។កិច្ចសហការ បង្ក្រាប ករណី លួចម៉ូតូ​ ដោយកម្លាំងប៉ុស្តិ៍វិហារសួគ៌ បានសហការជា
មួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធចំនួន៣នាក់ ៖ ១.ឈ្មោះ ឃាង បញ្ញា ភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរ កម្មកររត់តុ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ២.ឈ្មោះ សុខ ម៉ីម៉ី ភេទស្រីអាយុ ១៥ ជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅ
ភូមិ ឃុំ ជាមួយគ្នា។ ៣.ឈ្មោះ ពេជ បញ្ញា ភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅ ភូមិ ឃុំជាមួយគ្នា ​វត្ថុតាងរួមមាន៖ម៉ូតូ១គ្រឿង ម៉ាកC125 ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1R-4814 ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩.១១.២០១៩ ម៉ោង២១.០០នាទី ចំណុច ភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ករណីនេះកម្លាំងប៉ុស្តិ៍ទន្លេបិទ បាននាំ យកជនសង្ស័យ និងវត្ថុតាង ត្រឡប់ទៅវិញ ដើម្បីបន្តចាត់ការ តាម នីតិវិធី។

បញ្ចេញយោបល់
Loading...