មុខសញ្ញាថ្មី! ជំរិតទារប្រាក់ ដូចក្នុងភាគយន្ត តែចុងក្រោយត្រូវជាប់ខ្នោះ

0
0
Loading...

ខេត្តស្វាយរៀង៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឡេង ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យប្ដឹងជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ (បានចាប់កូនស្រីរបស់ខ្លួន រួចទូរស័ព្ទទៅជំរិតទារប្រាក់)។ ក្រោយទទួលបានពាក្យបណ្ដឹង នឹងដោយមានការអនុញ្ញាតពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវហូតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៤៣នាទី ទើបកំណត់ មុខសញ្ញាជនសង្ស័យបាន ដោយជនសង្ស័យចាប់បង្ខាំងមនុស្សនៅផ្ទះសំណាក់ ស សារឿន នៅខាងកើតស្ពានអ្នកលឿង និងបានធ្វើការពន្លាតដែនដី។

ក្រោមការបញ្ជាផ្ទាល់ លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង នៅវេលាម៉ោង ១១:៤០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩កម្លាំងបានប្រតិបត្តិការឆែកឆេរនៅផ្ទះសំណាក់ ស សារឿន ស្ថិតនៅភូមិ០៥ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង។ ដោយបានរកឃើញមនុស្សចំនួន ១១នាក់ ស្រី ០៣នាក់ក្នុងនោះជនសង្ស័យចំនួន ០៥នាក់៖​ ១.ឈ្មោះ ហួច សៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិលេខ១ សង្កាត់លេខ៥ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២.ឈ្មោះ ហួរ តាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះ ផាម ប៊ិតញឺ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នក្រុម១ ទីប្រជុំជនកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាន ប្រទេសវៀតណាម។ ៤.ឈ្មោះ ស៊ាង បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្នភូមិអូឈើនាល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ៥.ឈ្មោះ រ័ត្ន សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕ ប្រភព៖ Khmer Note

បញ្ចេញយោបល់
Loading...