អាយុ​៨០ឆ្នាំទៅហើយ នៅតណ្ហាក្រាស ចាប់ក្មេងអាយុ ១៣ ឆ្នាំ រំលោភទៀត

0
8
Loading...

មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសចំណាស់ម្នាក់មានវ័យ ៨០ ឆ្នាំ រស់នៅភូមិ ល្បើករិទ្ធ ឃុំ អំពិល ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ បានលួងលោមក្មេងស្រីម្នាក់អាយុ ១៣ ឆ្នាំ រំលោភបានសម្រេចចំនួន ១០ ដង ។
បុរសវ័យចំណាស់ម្នាក់អាយុ ៨០ ឆ្នាំទៅហើយ មិនគិតសាងសីលទានទេ បែរជាមានកាមតណ្ហាក្រាស លួងលោមក្មេងស្រីជាអនិតិជន រំលោភបានរហូតដល់ ១០ ដង ទីបំផុតក៏ត្រូវជនរងគ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យឃាត់ខ្លួនភ្លាមៗតែម្តង ។ ជនសង្ស័យមានឈ្មោះ នូ ឈុន ភេទប្រុស អាយុ ៨០ ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ យ.ស ភេទស្រី អាយុ ១៣ ឆ្នាំ រស់នៅ ក្នុងខេត្តឧត្តរមានជ័យ ។

កាឃាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព រំលោភក្មេងស្រី កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិ ល្បើករិទ្ធ ឃុំ អំពិល ស្រុក បន្ទាយអំពិល ខេត្ត ឧត្ដរមានជ័យ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

បញ្ចេញយោបល់
Loading...