ត្រីបីប្រភេទ ដែលគួរជៀសវាងកំបរិភោគ អោយសោះព្រោះ…

0
8
Loading...

បើយោងតាម​កិច្ចប្រជុំ​បូកសរុប​បញ្ចប់ ​​​​​​​​​​​​​​​​​​​​​​នា​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ​​​​​​​​​​​​​​​​​​​​​២០១៩ ​ស្តីពី​គំរោង​សិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់​លើ​សុខភាព​ ​​​​​​​​​​​​​​​​​​​​​​​លើ​ជំងឺ​ព្រូន​ថ្លើម​នៅ​ប្រទេស​កម្ពុជា ​​​​​​​​​​​​​​​​​​​និង​ប្រទេស​វៀតណាម​, លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​ នឹង​ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ​​​​​​​​​​​​​​​​​​​​​​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ ​កុំ​ទទួលទាន​សាច់​ត្រី​ចំនួន​៣​ប្រភេទ ​​​​​​​​​​​​​​​​​​​​​​ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម ​។
លោក​វេជ្ជបណ្ឌិត​​​​​​​​​​​​​​​​​ បន្តថា ត្រី​ចំនួន​៣​ប្រភេទ​​​​​​​​​​​​​​ ដែរ​នៅពេល​ប្រជាពលរដ្ឋ​រក​ទទួលទាន​រួច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ព្រូន​ថ្លើម​​​​​​​​​​​ ហើយ​យូរ​ទៅ​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ថ្លើម​នោះ​​ ​​​​​​​​​​​​​​​គឺ​ត្រី​ស្រកា​ក្តាម ​ត្រី​អង្កត់​ប្រាក់ ​​​​​​​​​​​​​​​​និង​ត្រី​អាចម៍កុក (​មាន​បណ្តោយ​ប្រហែល ១០ ទៅ​១៥ ស​.​ម​)​។ ​​​​​​​​​​​​​​​យើង​អាច​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​បាន​តាមរយៈ​ការ​បរិភោគ​ផ្ទាល់ខ្លួន​មាន​អនាម័យ ​​​​​​​​​​​​​​​​​​​​ជាពិសេស​ការហូប​ត្រី​ទឹកសាប​ គួរ​ចំអិន​អោយបាន​ល្អ​​​​​​​​​​​​​​​​​​​​ ព្រោះ​ប្រភេទ​ត្រី​ទឹកសាប​តូចៗ​ខ្លះ អាច​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ថ្នាំ​ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកមាន​ផ្ទុក​ព្រូន​ថ្លើម គឺ​ថ្នាំ​ប្រា​ហ្សី​កង់​តែ​ល (Praziquantel) តែ​ការ​លេបថ្នាំ​នេះ មិនមែន​មានន័យថា នឹង​ជា​ដាច់​ពី ឬ​ ឈប់​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​ទេ បើសិនជា​បុគ្គល​នោះ​នៅតែ​បន្ត​បរិភោគ​ត្រី​ទឹកសាប​ប្រភេទ​តូចៗ ​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។ ដោយឡែក ចំពោះ​មហារីក​ថ្លើម ឬ​ថង់​ទឹក​ប្រ​ម៉ាត់​ ដែលជា​ផលវិបាក​របស់​ជំងឺ​ព្រូន​ថ្លើម​នេះ ​យើង​អាចមាន​វិធីសាស្ត្រ​ព្យាបាល​បាន ​បើសិន​យើង​រកឃើញ​វា នៅ​ដំណាក់កាល​ដំបូង ​តែបើ​វា​នៅ​ដំណាក់កាល​ចុងក្រោយ យើង​មានលទ្ធភាព​តិចតួច​ណាស់ ក្នុងការ​ព្យាបាល ឬ​ជួយសង្គ្រោះ​។
ប្រភព:BTV

បញ្ចេញយោបល់
Loading...