របៀបធ្វើ មីឆា ដែលមានរស់ជាតិឆ្ងាញ់

0
6
Loading...

គ្រឿងផ្សំ

– មី តាមចំណង់ចំណូលចិត្ត ( មីកញ្ចប់ មីគីឡូ មីកន្តាំង…..)
– ម្ទេសហាវៃ ១ផ្លែ (ហាន់ស្តើងៗ)
– ផ្កាខាត់ណាខៀវ ១ផ្កា (ហាន់ជាដុំស្តើងល្មម)
– ស្ពៃតឿ ៤ដើម (ហាន់ជាពីរ ឬ ជាបី)
– សាច់ទ្រូងមាន់ ៣ខាំ (ហាន់ស្តើងៗ)
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្សៅស៊ុប ២ស្លាបព្រាបាយ
– ប្រេងខ្យង ៣ស្លាបព្រាបាយ

#របៀបធ្វើ

– យកគ្រឿងផ្សំមួយមុខពាក់កណ្តាលប្រលាក់ជាមួយសាច់មាន់អោយសព្វល្អ។
– ដាំទឹកអោយពុះ ដាក់ផ្កាខាត់ណា និងស្ពៃតឿស្រុះប្រហែល ៥ទៅ១០វិនាទី រួចស្រង់ចេញ។
– ដាំទឹកអោយពុះ ដាក់មីស្រុះប្រហែល ៣នាទី(ជជុះកុំអោយស្អិតជាប់គ្នា) រួចស្រង់ដាក់កញ្រ្ចែង រួចបើកទឹកត្រជាក់លាង (កុំអោយស្អិតជាប់គ្នា)។
– យកមីមកលាយជាមួយគ្រឿងផ្សំដែលនៅសល់អោយសព្វ។
– ដាំខ្ទះអោយក្តៅ ដាក់ប្រងឆា១ស្លាបព្រាបាយ និងខ្ទឹមចិញ្រ្ចាំ១ស្លាបព្រាកាហ្វេ ចូលឆាអោយខ្ទឹមក្រហម សឹមដាក់សាច់ចូលឆាអោយសាច់ឆ្អឹន ដាក់បន្លែចូលឆាអោយទន់បន្លែ ប្រហែល២នាទី រួចដួសដាក់ចានមួយ។
– ដាំខ្ទះអោយក្តៅ ដាក់ប្រងឆា១ស្លាបព្រាបាយ និងខ្ទឹមចិញ្រ្ចាំ១ស្លាបព្រាកាហ្វេចូល ឆាអោយខ្ទឹមក្រហម សឹមដាក់មីចូលឆាប្រហែល៥នាទី (បើស្ងួតដាក់ទឹកឆាចូល) រួចដាក់បន្លែ (ឆារួច)ចូលឆាអោយសព្វជាការស្រេច៕

បញ្ចេញយោបល់
Loading...