ទីបំផុតរកឃើញម្ចាស់ពាន់ X Factor Cambodia ហើយ កាលពីយប់មិញនេះ

0
2
Loading...
Loading...

​ ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលនារាត្រីយប់ថ្ងៃទី០៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហេីយ។
ជាមួយ​គ្នា​នេះ​ដែរ​ ក៏មាន​បេក្ខជន​ជាច្រើន​រូប​ ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​ចូលរួម​ប្រកួត​ និងបា​នសាង​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការពេញ​ចិត្ត​ និង​មានការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។​
ពិសេស​នោះ​ ក៏មាន​វត្តមាន​អញ្ជើញ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ចូលរួម​ពី​សំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្តម​ ខៀវ​ កាញារីទ្ធ​ រួម​ទាំង​អភិបាល​ នៃ​គណៈអភិបាន​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ឃួង​ ស្រេង​ ផងដែរ​ ដែលធ្វើឲ្យ​កម្មវិធី​ទាំង​មូលមានការ​កក្រើក​តែម្តង​។
យ៉ាង​ណា​មិញ​ នា​សប្ដាហ៍​ផ្តាច់​ព្រ័ត្រ​នេះ​ដែរ​ បេក្ខជន​ចំនួន​៤រូប​ ដែលរួមមានដូចជា​ បេក្ខជន​ ចាន់​ កូម៉ែន,​ បេក្ខជន​ ចាន់​ សុបញ្ញា​,​ បេក្ខជន​ គង់​ ចំរើន​ និង​បេក្ខជន​ សំ​ សុ​ វណ្ណារ៉ា​ក់​ បានសាង​ភាព​អស្ចារ្យ​ជូនដល់​មហាជន​ទូទាំង​ប្រទេស​ ដោយការ​បកស្រាយ​បទ​ចម្រៀង​ម្នាក់ៗចំនួន​២​បទ​ បែប​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ៍​។

ដោយ​ឡែក​ អ្វី​ដែល​ប្រិយមិត្ត​ និងមហាជន​ទូទាំង​ប្រទេស​បានមានការ​ទន្ទឹម​រង់ចាំ​យ៉ាង​អន្ទះសា​នោះ​គឺបានមកដល់ហេីយ​ ដែល​លទ្ធផល​ម្ចាស់​ពានរង្វាន់​កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ រដូវ​កាល​ទី​១នេះ​ គឺបាន​ទៅលេី​ បេក្ខជន​ ចាន់​ សុបញ្ញា​ ដែលមកពី​ខេត្ត​កំពង់ចាម​ និងជា​បេក្ខជន​ដែលក្មេងជាងគេនៅក្នុង​កម្មវិធី​ទាំង​មូល។
គួរបញ្ជាក់ដែរថា ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស៕

បញ្ចេញយោបល់
Loading...