បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្រាប់ពីត្រូវ ដែកប៉ារ៉ាសបាក់ធ្លាក់ចំ

0
11
Loading...

 

រាជធានីភ្នំពេញ​ ៖ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅវេលាម៉ោងជាង១០:២០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២០៩​ កែងផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ប៉ារ៉ាសនេះមានសភាពទ្រុតទ្រោម ហើយក៏ត្រូវរថយន្តស្ទួច ស្ទួចដើម្បីជួសជុលឡើងវិញ ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ស្របពេលជនរងគ្រោះ មានវ័យជាង៦០ឆ្នាំ ជិះម៉ូតូមួយគ្រឿង​ ម៉ាកToday ពាក់ស្លាកលេខភ្នំពេញ 1DA-2427 បណ្ដាលឲ្យត្រូវចំក្បាលស្លាប់តែម្តង ភ្លាមនោះឃេីញសភាពមិនស្រួល​ រថយន្តបង្កប្រញាប់ប្រញាល់​ បេីកចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលតែម្តង ៕

សួរថាក្នុងករណីធ្វេប្រហែសនេះអ្នកណាទទួលខុសត្រូវ?

បញ្ចេញយោបល់
Loading...