មូលហេតុ​នៅ​វៀតណាម ដែល​យក​ឆ្កែ​ទៅ​ស្ងោរ​ទាំង​រស់​មុន​បរិភោគ

0
5
Loading...

លោក Michele Brown នាយក​ប្រតិបត្តិ​អង្គការ​សប្បុរសធម៌​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​សុនខ​(ឆ្កែ) បាន​ឲ្យ​ដឹង​ថានៅ​វៀតណាមមុន​នឹង​យក​សត្វ​ឆ្កែ​ទៅ​ធ្វើ​ម្ហូប ពួក​វា​ត្រូវ​គេ​បង្អក​ចំណី​ឲ្យ​ណែន​ក្រពះ​ជាមុន​សិន រួច​ទើប​យក​​ទៅ​ស្ងោរ​ទាំង​រស់​តាម​ក្រោយ។ ការ​ប្រព្រឹត្ត​ទង្វើ​នេះ​​ដោយសារ​តែ​អ្នក​បរិភោគ​យល់​ឃើញ​ថា វា​នឹង​ជួយ​ឲ្យ​សាច់​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​ពិសេស​ជាង​មុន​ថែម​ទៀត។

លោកBrownបន្ត​ថានៅ​វៀតណាមគេ​មាន​ជំនឿ​ម៉្យាង​ថា ការ​ទទួល​ទាន​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ភាព​រឹងមាំ ហើយ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ឯ​ខ្លះ​ទៀត​គិត​ថាសាច់​ឆ្កែ​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗជាពិសេស​​​​នោះ​គឺ​ជំងឺ​សន្លាក់​ឆ្អឹង។ យ៉ាង​ណា​មិញលោក​Brown បញ្ជាក់​ថា អត្ថប្រយោជន៍​ទាំង​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ផ្នែក​វិទ្យាសាស្ត្រ​នោះ​ទេ។

សូម​ជម្រាប​ថាសុនខ​ជា​សាច់​សត្វ​ដែល​មាន​ការ​ពេញ​និយម​គួរ​សម​នៅ​ប្រទេស​វៀតណាម ដោយ​ក្នុង​១​ឆ្នាំៗ​មាន​សត្វ​ប្រភេទ​នេះ​មិន​តិច​ជាង៥​លាន​ក្បាល​ឡើយ​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​អាហារជា​រៀងរាល់​ឆ្នាំ។ ក្នុង​ចំណោម​សត្វ​ឆ្កែ​ទាំង​នោះ មាន​ខ្លះ​ត្រូវ​លួច​ចាប់​ពី​ផ្ទះ​ប្រជាជន​ដោយ​ខុស​ច្បាប់៕

តើអ្នកយល់យ៉ាងណាដែរ?

បញ្ចេញយោបល់
Loading...