មូលហេតុដែលអ្នកគួរដឹងពីបុណ្យ Halloween

0
9
Loading...

គ្រីស្ទ / ពុទ្ឋ / ឥស្លាមបរិស័ទមិនត្រូវការបុណ្យ Halloween

ឆ្នាំ ១៩៨៨ ក្នុងទីក្រុងសាក្រាមិនតូ រដ្ឋកាលីហ្វរញ៉ា មានក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ត្រូវគេនាំទៅមន្ទីរពេទ្យដោយសង្ស័យថា នាងមានជំងឺឆ្កួត និង មានបញ្ហាផ្លូវចិត្តធ្ងន់យ៉ាងធ្ងន់ធ្ងរ។ យុវតីរូបនេះធ្លាប់ជាសិស្សរៀនជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងវិទ្យាល័យ។ នាងជាសិស្សដែលពូកែគូររូប មិនថាជារូបធម្មជាតិ ឬរូបសត្វ ប៉ុន្តែក្រោយមកនាងបែរជាប្រែប្រួលខុសប្លែកពីសព្វមួយដងដោយមិនដឹងពីមូលហេតុ។ នាងបែរជាចូលចិត្តគូររូបព្រាយបិសាច បិសាចផឹកឈាម និងរូបភាពវិញ្ញាណអាក្រក់ដទៃទៀត។ បន្ទាប់ពីការបែ្រប្រួលនោះ ជារឿយៗយុវតីយកកាំបិតព្យាយាមសម្លាប់ម្ដាយរបស់នាង។ នាងបានចាប់ផ្ដើមប្រើប្រាស់ថ្នាំញៀន ហើយថែមទាំងនិយាយថា ខ្លួនមានទំនាក់ទំនងជាមួយពួកវិញ្ញាណអាក្រក់ និងថ្វាយបង្គំវិញ្ញាណទាំងនោះដោយការដុតទៀន។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានទំនាក់ទំនងផ្លូវភេទបែបចម្លែកៗជាមួយសមាជិកដទៃទៀតនៅក្នុងក្រុមរបស់នាង ដើម្បីជាការថ្វាយបង្គំដល់ពពួកវិញ្ញាណអាក្រក់ដែលនាងគោរព។ នាងបានធ្វើពិធីសែនព្រេនដោយយកសត្វឆ្កែ និងសត្វឆ្មារធ្វើជាតង្វាយ ព្រមទាំងឈាមរបស់វា។ នាងប្រើកាំបិតសម្លាប់សត្វទាំងនោះ។ នាងបានសារភាពថា នាងបានប៉ុនប៉ងយកក្មេងតូចៗដែលនៅរស់មកសែនដល់វិញ្ញាណអាក្រក់ទាំងនោះដែរ។ នាងនិយាយថាការធ្វើអត្តឃាតក៏ជារបៀបមួយដើម្បីថ្វាយបង្គំវិញ្ញាណដែលនាងគោរព ហើយក៏បានគិតពីការធ្វើអត្តឃាតខ្លួនឯង ដើម្បីថ្វាយបង្គំវិញ្ញាណនោះ។ សកម្មភាពទាំងអម្បាលម៉ាន បានធ្វើឲ្យឥទ្ធិពលនៃវិញ្ញាណអាក្រក់កាន់តែចូលមកគ្រប់គ្រងខ្លាំងឡើងនៅលើជីវិតរបស់នាង។

សូមកុំបណ្ដោយឲ្យពពួកព្រាយបិសាច និងអំណាចនៃវិញ្ញាណអាក្រក់ចូលក្នុងជីវិតរបស់អ្នក!
បុណ្យហាឡូវីន (Halloween) ជាបុណ្យមួយ ដែលបានចាប់ផ្ដើមឡើងនៅក្នុងទ្វីបអ៊ឺរ៉ុបប៉ុន្មានពាន់ឆ្នាំមុន។ ធ្លាប់មានមនុស្សមួយក្រុមដែលមានឈ្មោះថា ឌ្រ័យ (Druids)។ ពួកគេបានប្រើប្រាស់មន្ដអាគម និងយកមនុស្សរស់ជាច្រើនទៅធ្វើជាយញ្ញបូជា។ មុនពេលដែលពួកគេធ្វើយញ្ញបូជាមនុស្សរស់ទាំងនោះ ពួកគេបានធ្វើទារុណកម្មដល់ជនរងគ្រោះដោយរួមភេទជាមួយអ្នកទាំងនោះតាមរបៀបមួយដែលសាហាវព្រៃផ្សៃ។ បន្ទាប់ពីរួមភេទពួកគេបានកាត់ប្រដាប់ភេទសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យ និងខ្វេះបេះដូងចេញទាំងរស់។ មនុស្សទាំងនេះ ជាមនុស្សដែលសាហាវឃោរឃៅបំផុត។

ពិធីបុណ្យនេះគេតែងតែប្រារព្វជារៀងរាល់ឆ្នាំ ក្នុងរដូវចម្រូត។ ពួកគេជឿជាក់ថាពពួកខ្មោច ព្រាយបិសាច អសុរកាយ អាបធ្មប់ និងវិញ្ញាណអាក្រក់ទាំងនោះមានអំណាចធ្វើបាបដល់ពួកគេ ហើយពួកវាតែងចេញមកនៅពេលយប់ ដើម្បីយាយី និងបំផ្លា្ញញមនុស្ស បើមនុស្សមិនព្រមចុះចូលក្រោមអំណាចរបស់វា។ ហេតុនេះបានជាពួកគេប្រារព្វពិធីបុណ្យជាការចុះចូលនឹងអំណាចរបស់វា ហើយសុំឲ្យពួកវិញ្ញាណទាំងនោះចូលមកត្រួតត្រាលើជីវិតរបស់គេ។ មនុស្សបានសម្ដែងពីការដឹងគុណ ដោយពួកវិញ្ញាណអាក្រក់ទាំងនោះមិនបានបំផ្លាញទ្រព្យសម្បត្តិ និងផលដំណាំរបស់ពួកគេនារដូវចំរូត។ ជាយូរឆ្នាំក្រោយមក ពិធីបុណ្យនេះក៏ក្លាយជាបុណ្យប្រពៃណី មនុស្សក៏យកសត្វឆ្មារខ្មៅ រូបខ្មោចបិសាច និងល្ពៅទៅប្រើប្រាស់ជាការរួមចំណែកនៃពិធីបុណ្យនេះដែរ។

ប៉ុន្មានរយឆ្នាំបន្ទាប់មក ពិធីបុណ្យនេះត្រូវបានចម្លងពីទ្វីបអ៊ឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ហើយក៏រីកសាយភាយទៅទូទាំងពិភពលោក។ ឈ្មោះដែលយើងហៅពិធីបុណ្យនេះនាពេលសព្វថ្ងៃគឺហាឡូវីន (Halloween)។ ហាឡូវីនជាពិធីបុណ្យមួយដែលគេថ្វាយបង្គំដល់ពពួកព្រាយបិសាច វិញ្ញាណអាក្រក់ៗឃោរឃៅ និងមេដឹកនាំរបស់វាដែលមានឈ្មោះថាសាតាំង (Satan)។ ថ្ងៃហាឡូវីនគឺចំថ្ងៃទី ៣១ ខែតុលាជារៀងរាល់ឆ្នាំ។ នៅថ្ងៃនោះ មនុស្សភាគច្រើនលែងយកមនុស្សរស់មកធ្វើជាយញ្ញបូជា និងថ្វាយបង្គំពពួកព្រាយបិសាចទៀតហើយ។ យ៉ាងណាក៏ដោយក៏មនុស្សនៅជុំវិញពិភពលោកតុបតែងផ្ទះរបស់ពួកគេដោយរូបមេធ្មប់ ខ្មោចព្រាយបិសាច ឆ្មារខ្មៅ និងល្ពៅ។ មានមនុស្សជាច្រើនស្លៀកពាក់ជាមេធ្មប់ ខ្មោច និងមនុស្សអាក្រក់ៗ។ នៅអំឡុងពេលនេះជារៀងរាល់ឆ្នាំ មានខ្សែភាពយន្ដ និងសាច់រឿងជាច្រើនដែលគេសម្ដែងអំពីខ្មោចព្រាយបិសាច ដើម្បីបន្លាចមនុស្ស។ មនុស្សភាគច្រើនគិតថាជាកម្សាន្ដសប្បាយ ហើយគេមិនចង់ធ្វើអំពើអាក្រក់នៅថ្ងៃបុណ្យហាឡូវីនទៀតដែរ។ ទោះជាយ៉ាងនេះក្ដី នៅពេលដែលយើងចូលរួមនៅក្នុងសកម្មភាពនៃភាពងងឹត មានន័យថាយើងបើកចំហជីវិតរបស់យើងឲ្យវិញ្ញាណនៃភាពងងឹត និងអារក្សទាំងអស់នោះចូលមកក្នុងជីវិតរបស់យើង ហើយបង្កជាគ្រោះភ័យដល់យើង និងក្រុមគ្រួសារ។

សកម្មភាពអាក្រក់ៗ បើកចំហឲ្យឥទ្ធិពលរបស់វិញ្ញាណអាក្រក់ៗចូលមកក្នុងជីវិតរបស់យើង
នៅពេលដែលយើងប្រព្រឹត្តសកម្មភាពដូចជាការសែនព្រេនទៅកាន់ខ្មោចព្រាយបិសាច នោះយើងដូចជាបើកទ្វារនៅក្នុងជីវិតសម្រាប់វិញ្ញាណអាក្រក់ឃោរឃៅទាំងនេះឲ្យមានឥទ្ធិពលអវិជ្ជមាននៅលើជីវិតរបស់យើង។ នៅពេលដែលយើងស្លៀកពាក់ជាខ្មោចព្រាយបិសាច ឬអារក្ស ឬក៏អ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងអំពើទាំងអស់នេះ យើងអនុញ្ញាតឲ្យឥទ្ធិពលរបស់ខ្មោចព្រាយបិសាចចូលមកក្នុងជីវិតរបស់យើង និងក្រុមគ្រួសារយើង ហើយបង្កឲ្យមានជំងឺ ភាពក្រីក្រ ភាពភ័យខ្លាច និងបញ្ហាជាច្រើនទៀត រួមទាំងភាពឆ្កួតវង្វេងដូចជាក្មេងស្រីនៅក្នុងសាច់រឿងខាងលើ។ នៅពេលដែលយើងតុបតែងផ្ទះ ឬតំណាលរឿងរន្ធត់ៗព្រឺព្រួចប្រាប់អ្នកដទៃ យើងគិតថាជាការកម្សាន្ដសប្បាយ! ប៉ុន្តែ យើងត្រូវយល់អំពីសកម្មភាពទាំងអស់នេះ ថាវាដូចជាទ្វារដែលអនុញ្ញាតឲ្យខ្មោចព្រាយបិសាច និងវិញ្ញាណ
អាក្រក់ៗឃោរឃៅមានសិទ្ធិចូលមកកាន់ជីវិតរបស់យើង ហើយបង្កជាគ្រោះភ័យដល់យើង។

ជនជាតិកម្ពុជាបានរងនូវសេចក្ដីស្លាប់ វិនាស
កម្ម និងការធ្វើទារុណកម្មពីខ្មោចព្រាយបិសាច និងវិញ្ញាណអាក្រក់ៗឃោរឃៅជាច្រើន។ មានក្បាលខ្មោច ឆ្អឹងខ្មោច និងគ្រោងឆ្អឹងនានា ហើយនិងសេចក្ដីស្លាប់ ជារូបភាពដ៏ជូរចត់មួយដែលនាំឲ្យយើងទប់ទឹកភ្នែកមិនបាន ដោយសារតែភាពខ្មោចផ្សានៃប្រវត្តិសាស្ដ្ររបស់មាតុភូមិកម្ពុជាយើង។
មានមនុស្សជាច្រើនធ្លាក់ខ្លួនឈឺ ឆ្កួតវង្វេង ក្រីក្រ ឬមានបញ្ហាជាច្រើនដោយសារតែគេបានរួមចំណែកនៅក្នុងសកម្មភាពនានា ដែលបានបើកទ្វារចំហសម្រាប់វិញ្ញាណដ៏អាក្រក់ឃោរឃៅឲ្យមកយាយីនៅលើពួកគេ។

ក្នុងនាមជាជនជាតិកម្ពុជា សូមកុំនាំយកបុណ្យហាឡូវីនចូលមកក្នុងវប្បធម៌របស់យើង។ យើងមិនត្រូវការខ្មោចព្រាយបិសាច អារក្សអសោច សេចក្ដីស្លាប់ និងការវិនាសព្រាត់ប្រាសទៀតទេ! សកម្មភាពទាំងអស់នេះ ជាការអញ្ជើញដល់វិញ្ញាណនានាដូចជាវិញ្ញាណនៃភាពភ័យខ្លាច សេចក្ដីស្លាប់ ការធ្វើអត្តឃាត ភាពឆ្កួតវង្វេង ការខូចចិត្ត កំហឹង និងអំពើហិង្សា ព្រមទាំងវិញ្ញាណអាក្រក់ៗដទៃទៀតឲ្យមកធ្វើទុក្ខបុកម្នេញ និងយាយីដល់យើង។ យើងមិនត្រូវការបញ្ហាទាំងអស់នេះឡើយ!

By Pastor: Jesse McCaul

តើអ្នកយល់យ៉ាងណាចំពោះទង្វើរដែលខ្មែរយើងមានបច្ចុប្បន្ននេះ?

បញ្ចេញយោបល់
Loading...