ឯកឧត្តម គួច ចំរើន ចុះទៅជួយអន្ដរាគមន៍​ដោយផ្ទាល់ ក្នុងហេតុការណ៍ភ្លើងឆេះ តូបខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម

0
9
Loading...

ក្រុងព្រះសីហនុ- ពត័មានចុងក្រោយ បានអោយដឹងថា អគ្គិភយ័ដែលឆេះតូបលក់ដូរនៅចន្លោះខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន)ក្នុងសង្កាត់លេខ៤ បានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង។ សេចក្តីរាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចមូលដ្ឋានអោយដឹងថា មានតូបលក់ផ្លែឈើនិងតូបលក់ទំនិញផ្សេងៗនៅក្បែរគ្នាច្រើនតូប ត្រូវអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋក្បែរផ្សារឡើយ ។ ទោះជាយ៉ាងនេះក្តីអជ្ញាធរនៅមិនទាន់មានរបាយការណ៍ពីដើមហេតុនាំអោយមានអគ្គិភយ័ , ចំនួនតូបលក់ដូរដែលឆេះខូចខាតនិងទំហំនៃការខូចខាតពីមហន្តរាយនៃអគ្គិភយ័នេះនៅឡើយ ដោយកំពុងស្រង់ស្ថិតិ។

សូមបញ្ជាក់ថា ករណីតូបលក់ដូរដែលអគ្គិភយ័ឆេះបំផ្លាញនេះ មិនស្ថិតនៅក្នុងផ្សារលើទេ គឺជាតូបលក់ដូរតាមផ្លូវចន្លោះពីក្រោយផ្សារលើទៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) ។ ក្រោយមានអគ្គិភយ័កើតឡើង កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ព្រមទាំង ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ​ ដើម្បីជួយពន្លត់ទប់ស្កាត់មិនអោយឆេះរាលទៅដល់ផ្ទះពលរដ្ឋនៅក្បែរផ្សារ៕

ក្រុងព្រះសីហនុ- មន្ត្រីថ្លែងថា អគ្គិភយ័ដែលឆេះតូបលក់ដូរនៅចន្លោះខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន)ក្នុងសង្កាត់លេខ៤ បានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង។ សេចក្តីរាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចមូលដ្ឋានអោយដឹងថា មានតូបលក់ផ្លែឈើនិងតូបលក់ទំនិញផ្សេងៗនៅក្បែរគ្នាច្រើនតូប ត្រូវអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋក្បែរផ្សារឡើយ ។ ទោះជាយ៉ាងនេះក្តីអជ្ញាធរនៅមិនទាន់មានរបាយការណ៍ពីដើមហេតុនាំអោយមានអគ្គិភយ័ , ចំនួនតូបលក់ដូរដែលឆេះខូចខាតនិងទំហំនៃការខូចខាតពីមហន្តរាយនៃអគ្គិភយ័នេះនៅឡើយ ដោយកំពុងស្រង់ស្ថិតិ។ សូមបញ្ជាក់ថា ករណីតូបលក់ដូរដែលអគ្គិភយ័ឆេះបំផ្លាញនេះ មិនស្ថិតនៅក្នុងផ្សារលើទេ គឺជាតូបលក់ដូរតាមផ្លូវចន្លោះពីក្រោយផ្សារលើទៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) ។ ក្រោយមានអគ្គិភយ័កើតឡើង កម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅអន្តរាគមន៍ជួយពន្លត់ទប់ស្កាត់មិនអោយឆេះរាលទៅដល់ផ្ទះពលរដ្ឋនៅក្បែរផ្សារ៕

Posted by Huy Bunleng on Wednesday, October 30, 2019

បញ្ចេញយោបល់
Loading...