រពីសដៃមែន! នៅមិននៅ ទៅគប់កញ្ចក់ឡានគេឥឡូវ ជាប់បានសំរាច់

0
3
Loading...

កាលពី ថៃ្ងទី​៣០ ខែតុលា​ ឆ្នាំ​២០១៩​​ វេលាម៉ោង០៣:២០នាទីទាបភ្លឺ​ មានករណីគុបក​ញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិ​លេខ​ ៣​ភូមិ​ក្រាំង​លាវ​ បង្កឡេីងដោយ​មនុស្សមួយក្រុមមានគ្នា ៣​នាក់​។ ទី១-ឈ្មោះ​ ​​ជួន វិន ភេទប្រុស អាយុ​ ២៣ឆ្នាំ ជាអ្នក​បើកម៉ូតូ​
២-ឈ្មោះ​​ ឡេង ស្រីកា ភេទស្រី អាយុ​ ១៩ឆ្នាំ អ្នករួមដំណើរ​ បច្ចុប្បន្នបំរើការងារ​ពេលរាត្រី​ នៅហាងខារ៉ាអូខេ យីហោរាត្រីពណ៍​ស្វាយ​ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី
៣-ឈ្មោះ​ ចាន់ លក្ខិណា ភេទស្រី​ អាយុ​ ២៣ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត​ បច្ចុប្បន្នបំរើការងារពេលរាត្រី​ នៅហាងខារ៉ាអូខេ ជនសង្ស័យ​ជិះម៉ូតូ​ មួយគ្រឿង​ ម៉ា​ក ហុងដា​សេ​១​២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់​ស្លាកលេខកំ​ព​ង់ស្ពឺ​ 1K-0404 ។
ជនសង្ស័យ​ទាំង​បី​រនាក់​ ធ្វេីដំណេីរមកដល់ចំណុ​ចកើតហេតុ​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើស​កម្មភាព​ យកផ្លែដូងដែលផឹកទឹកអស់​គប់ទៅលើ​រថយន្ត​ សណ្តោងរ៉ឺម៉ក​ មួយគ្រឿង ពាក់ស្លាក​លេ​ខ ព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ​​ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ​ មានទីលំនៅ​ភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលអោយរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។
ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនចូល​មកភូមិសាស្រ្ដស្រុកបសេដ្ឋ​ ត្រូវអ្នកបើកបរ​រថយ​ន្ត​ ដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់​យី​ហោ​ហេងលី​ ស្ថិត​នៅភូមិត្រពាំងខ្យង ឃុំទួលអំ​ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ រាយការណ៍​ជូន​សមត្ថកិច្ច​ឃាត់ខ្លួន​។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ស្រុកបសេដ្ឋ​សាក​សួរ​ និងកសាងសំណុំរឿង​​ ចាត់ការតាមនីតិ​វិធី​៕

បញ្ចេញយោបល់
Loading...