Manny Pacquiao និង​ ​មហាសេដ្ឋី Jack Ma ឌឺដង​ទៅ​កំពូល​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather Jr​

0
11
Loading...

Pacquiao បាន​បង្ហោះ​វីដេអូ​រយៈពេល ២៧ វិនាទី​លើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែតុលា ដែល​បង្ហាញ​ពី​ការហ្វឹកហាត់​ប្រដាល់​រួមគ្នា​ជាមួយ​លោក Ma សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba​។ លោក Ma បាន​ប្រើ​កណ្តាប់ដៃ​វាយ​ជាច្រើនលើក​ទៅលើ Pacquiao ដែលជា​អ្នក​បង្វឹក​អម​ជាមួយ​បទ​ភ្លេង rock ផង​។
ឆ្លៀត​ពេលនោះ Pacquiao បាន​ហៅ​ឈ្មោះ Floyd Mayweather ហើយ​និយាយថា​៖«Mayweather ប្រសិនបើ​អ្នក​ចង់បាន​ការប្រកួត​ពិតប្រាកដ ឡើងមក​វ៉ៃ​ជាមួយ​ខ្ញុំ​មក តែបើ​សិន​អ្នក​ចង់​វ៉ៃ​បែប​សម្តែង​ច្បោលៗ មិត្ត​របស់ខ្ញុំ Jack Ma អាច​កំដរ​បាន គាត់​ជា​ក្រុម​អ្នកមាន​ពិត «Real Money Team»»​។​

​ក្រោយ​ស្តេច​ប្រដាល់​អាស៊ី​និយាយ​ចប់ លោក​មហាសេដ្ឋី​ចិន​វ័យ​៥៥​ឆ្នាំ ដែលមាន​ទ្រព្យ​សរុប ៣៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក ក៏បាន​រៀបរាប់​តាម​ក្រោយ​ថា​៖« មែនហើយ​, ខ្ញុំ​បាន​ត្រៀម​រួចរាល់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ក្រុម​របស់ Pacquiao (Manny Team) បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។ វីដេអូ​ដែល​បាន​បង្ហោះ​នោះ​ទទួលបាន​ការ​ចុច Like ជិត​១៩​ម៉ឺន​ដង​ឯណោះ គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា​នេះ​។​

Pacquiao ក៏បាន​សរសេរ​សារ​លើ​វីដេអូ​ដែល​ខ្លួន​បង្ហោះ​លើ Instagram នោះ​ថា វីដេអូ​នេះ​គឺ​ផ្ញើជូន Mayweather ខណៈដែល​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូបនេះ ចង់​ឡើង​សង្វៀន​សារជាថ្មី​ដើម្បី​តទល់​ជាមួយ អ្នក​ប្រដាល់​មិនទាន់​ស្គាល់​ចាញ់​សញ្ជាតិ​អាមេរិក​វ័យ​៤២​ឆ្នាំ Floyd សម្រាប់​ជំនួប​សងសឹក​។​

Pacquiao ឌឺ Floyd៖ បើ​វ៉ៃ​លំៗ Jack Ma កំដរ​បាន តែបើ​មែនទែន មក​វ៉ៃ​ជាមួយ​ខ្ញុំ​!https://khmer360.biz/?p=8895

Posted by គន្លឹះជោគជ័យ on Wednesday, October 30, 2019

Pacquiao ដែល​សព្វថ្ងៃ​មាន​វ័យ​៤០​ឆ្នាំ បាន​បង្ហាញខ្លួន​លើកចុងក្រោយ​លើស​ង្វៀន​ប្រដាល់​ដោយ​យកឈ្នះ​កីឡាករ​មេ​រិ​ក Keith Thurman ដោយ​ពិន្ទុ នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight​។ Pacquiao ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ WBA Supr Welterweight ដែល Thurman បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០១៥ មក និង​ជា​ខ្សែក្រវាត់​ទី​១៣​លំដាប់​ពិភពលោក​របស់ខ្លួន​ផងដែរ​។ ដោយឡែក Floyd ធ្លាប់​ឡើង​ប្រកួត​៥០​លើក ឈ្នះ​ទាំង​៥០​ដង​៕

View this post on Instagram

Message to Mayweather!

A post shared by Manny Pacquiao (@mannypacquiao) on

បញ្ចេញយោបល់
Loading...