រហូតមកដល់ពេលនេះ នៅមិនទាន់ រកឃើញករណីបាត់ នារីម្នាក់ជាជនជាតិអង់គ្លេស​ នៅឡើយទេ ប៉ុន្តែ..

0
4
Loading...

ព្រះសីហនុ៖ បន្ទាប់ពីកម្លាំងរុករករបស់គណះបញ្ជាការឯកភាពរដ្ឋបាលក្រុងកោះរ៉ុងនៅមិនទាន់រកឃើញករណីការបាត់ខ្លួននារីជនបរទេសម្នាក់ មានឈ្មោះថា Amelia Bambridge អាយុ ២១ឆ្នាំ មកពីទីក្រុង Worthing ប្រទេសអង់គ្លេស ដែលបានមកលេងនៅលើកោះរ៉ុង ក្នុងរយះពេល ០៣ថ្ងៃកន្លងមកនេះ ។

នៅព្រឹកនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តផ្ទាល់ បន្តចុះរុករកលើនារីជនបរទេសខាងលើ នៅទូទាំងភូមិសាស្រ្តកោះរ៉ុងទាំងមូល ដោយបានបែងចែកកម្លាំង រុករកទាំងជុំវិញកោះ លើកោះ តាមបន្ទប់ផ្ទះសំណាក់ និងមុជទឹកក្រោមបាតសមុទ្រ។

យ៉ាងណាមិញនៅក្នុងនាមគណៈបញ្ជាការខេត្ត ឯកឧត្តម គួច ចំរើន បន្ដដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរក នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនគិតត្រឹមម៉ោង ៣រសៀលនេះកម្លាំងគ្រប់ប្រភេទ កំពុងបន្ដប្រតិបត្តិការស្វែងរក ដោយឥតថមថយឡើយ ។
ចំពោះមុខនេះ ឯកឧត្តម គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកំលាំងគ្រប់ផ្នែក តាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ ។ 

នេះបើយោងទៅតាមប្រភពពីលោក លោក ណុប បញ្ញា ស្នងការរងនគរបាល និយាយថា គេបានឃើញនារីនោះចុងក្រោយនៅបាត់ខ្លួនម៉ោង៣,៣០ទាបភ្លឺថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅករ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។នារីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់គ្នានៅពេលមកលេងកម្ពុជានេះ។នាងមានឱពុកធ្វើការនៅវៀតណាម។

បញ្ចេញយោបល់
Loading...