ហេតុតែស្រលាញ់វប្បធម៌ខ្មែរ!! នារីបរទេសមួយក្រុមតុបតែងខ្លួនពាក់អាវប៉ាក់ស្លៀកសំពត់ហូល រាំចង្វាក់រាំវង់

0
8
Loading...

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយជនជាតិបរទេសមួយក្រុមបានស្លៀកពាក់អាវបាក់ជាមួយសំពត់ហូលខ្មែររាំចង្វាក់រាំវង់យ៉ាងស្រស់ស្អាត។ តាមរយៈប្រភពលោក Tony Keo ដែលជាតារាចំរៀងកូនកាត់ខ្មែររស់នៅបរទេសបានរៀបរាប់ឲ្យដឹងថា «បរទេស គេស្រឡាញ់ វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រ ពួកនាងផង ROMVONG REMIX បទរាំវង់ចម្រុះ»។


គេសង្កេតឃើញថាមហាជនជាច្រើនបានចែករំលែកវីដេអូនេះពីគណនីមួយទៅគណនីមួយទៀត ដោយគ្រប់គ្នាហាក់ចូលចិត្តជាខ្លាំង។ លើសពីនេះតាមការសង្កេតមើលឃើញក្នុងវីដេអូឃើញថានារីៗបរទេសមួយក្រុមនេះគឺខិតខំប្រឹងប្រែងជាខ្លាំងទាំងការហាត់រៀនរាំចង្វាក់រាំវង់ និងការតុបតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ តោះទស្សនាទាំងអស់គ្នា៖

បទរាំវង់ចម្រុះ Romvong Mashup

បរទេស គេស្រឡាញ់ វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រ ពួកនាងផង Romvong Remix បទរាំវង់ចម្រុះ Full : https://youtu.be/jzdYpuJYVJI

Posted by Tony Keo Page II on Wednesday, July 24, 2019

បញ្ចេញយោបល់
Loading...