អីយ៉ាស្ងាត់ៗ​ កញ្ញា ទេព បូព្រឹក្ស លេងមួយឈុត ធ្វើឲ្យអ្នកគាំទ្រសម្លឹងមើលមិនដាក់ភ្នែក!

0
12
Loading...

ភ្នំពេញ៖ តាំងតែពីតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ទេព បូព្រឹក្ស បានដើរចេញពីផលិតកម្ម រស្មីហង្សមាស មក គេសង្កេតឃើញថា នាងក៏កាន់តែមានការគាំទ្ររឹតតែខ្លាំងឡើង ដោយងាកមកធ្វើបទចម្រៀងជាមួយនឹងមិត្តប្រុសរបស់នាង លោក ងួន ចាន់ដេវីត វិញ។

យ៉ាងណាមិញ កាលពីយប់មិញនេះ​ កញ្ញា បូព្រឹក្ស ក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ បន្ទាប់ពីនាងបានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក បង្កប់នូវភាពស៊ិចស៊ី ទាក់ភ្នែក។

នៅក្នុងនោះដែរ បើផ្អែកតាមរយៈការបង្ហោះនោះ គេសង្កេតឃើញថា តារាចម្រៀងស្រីតូចច្រឡឹង កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញជាមួយនឹងសាច់ដើមទ្រូង.សខ្ចី យ៉ាងទ្រលុកទ្រលន់ និងស៊ិចស៊ី ជាមួយនឹងការតុបតែងខ្លួនបែបថ្មីរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រសម្លឹងមើលមិនដាក់ភ្នែកតែម្តង។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀងស្រីពោរពេញទៅដោយទេពកោសល្យរូបនេះ បានបង្ហាញជាមួយនឹងភាពស៊ិចស៊ីរបស់ខ្លួន នៅលើបណ្ដាញសង្គម និងព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ៕

បញ្ចេញយោបល់
Loading...