មកមើលកាតុមតែងខ្លួនរបស់ ​តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី បែបយុវវ័យ

0
21
Loading...

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេបានស្គាល់តារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដែលកំពុងមានឈ្មោះបោះសម្លេង លើវិថីសិល្បៈនិងជាម្ចាស់ បទចម្រៀង«អ្នកណាកែចិត្តបង»ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យច្រើនខ្លាំងមែនទែន។

ខណៈពេល ដែលតារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ ទទូលបានការចាប់អារម្មណ៍ខ្លាំងនោះ សូម្បីតែការតុបតែងខ្លួននិងស្ទាយ៍ស្លៀកពាក់របស់ សោភា ទេពី មានការពេញនិយមខ្លាំងដែរ។

ដោយឡែក បើយើងងាកមើលការស្លៀកពាក់របស់នាង នាពេលកន្លងមកគេសង្កេតឃើញថាមានភាពស៊ិចស៊ី ព្រមទាំងមានទាក់ទាញខ្លាំង នេះបើតាមការបង្ហោះរបស់តារាចម្រៀងស្រីវ័យ ១៦ឆ្នាំនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង។

គួរឲ្យដឹងផងដែរថា មិនត្រឹមតែសម្លៀកបំពាក់បែបស៊ិចស៊ីដែលកញ្ញា សោភា ទេពី បានគ្រង នាពេលកន្លងមកមានការគាំទ្រខ្លាំងនោះទេ សូម្បីតែបែបឈុតប្រពៃណីរបស់នាង ក៏ត្រូវបានទស្សនិកជនសរសើរមិនដាច់មាតនោះទេ៕

បញ្ចេញយោបល់
Loading...