របៀបធ្វើត្រីបឹងកញ្ឆែត

0
82
Loading...

#របៀបធ្វើត្រីបឹងកញ្ឆែត
#គ្រឿងផ្សំ :
– ត្រីផ្ទក់ធំ១ បំពងឲ្យស្រួយ
– ត្រីផ្ទក់តូច ដាក់ស្ងោរ ដាក់អំបិល១ចិប ពេលឆ្អិនហើយបេះវារួចបុក
– បន្លែៈ កញ្ឆែត ស្ពៃបូកគោ
– គ្រឿងៈ គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រមៀត ខ្ទឹមស បុកឲ្យម៉ត់
– សណ្ដែកដី ដាក់ក៏បានអត់ក៏បាន
– ម្ទេសក្រៀម ចិញ្ច្រាំឲ្យម៉ត់
– ខ្ទឹមក្រហម ហាន់ស្ដើងៗ ឬបុកឲ្យម៉ត់
– កាពិ
– ខ្ទិះដូង
– ទឹកអំពិលទុំ២,៣ស្លាបព្រា
– ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបខ្នរ

#វិធីធ្វើ
1- ដាក់ប្រេងឆាចូលខ្ទះឲ្យក្ដៅខ្លាំងចាំដាក់ត្រី ត្រីវះវាផង ឲ្យឆ្អិនដល់ក្នុង បំពងប្រហែល១៥នាទី ទុកដោយឡែកសិន
2- ដាក់ប្រេងឆាឲ្យក្ដៅ ដាក់ម្ទេសចិញ្រ្ចាំចូល ខ្ទឹមក្រហម គ្រឿងបុក កាពិ ហើយខ្ទិះដូង ឲ្យពុះតិច ដាក់ទឹកត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់ត្រីបុកចូល កូរឲ្យសព្វ ថែមខ្ទិះដូងកន្លះកូនចានទៀត ដាក់ទឹកអំពិលទុំ ហើយភ្លក់មើលត្រូវតាមចំណូលចិត្ត ពុះលើកចុះ
3- រៀបស្ពៃនិងកញ្ឆែតលើចាន ហើយដាក់ត្រី ស្រោចទឹកគ្រឿងលើត្រី រោយសណ្ដែកដីពីលើ ដាក់ភ្លើងកំដៅពីក្រោមឲ្យក្ដៅពុះតិចៗ ឲ្យឆ្អិនកញ្ឆែតតិចៗ ទើបកាន់តែឆ្ងាញ់ ៕

បញ្ចេញយោបល់
Loading...