វិធីធ្វើសាប៊ូលាងចានពីក្រូចសើច

0
933
Loading...

គ្រឿងផ្សំដែលត្រូវមាន៖

  • ផ្លែក្រូចសើច (2-3 គីឡូក្រាម)-ម្សៅរមៀត (2 ស្លាប​ព្រាបាយ)-N70 (1 គីឡូក្រាម)-អំបិល (500 ក្រាម)-ទឹក (3 លីត្រ)

របៀបធ្វើ

  • ជាដំបូងយើងត្រូវយកផ្លែក្រូចសោចទៅលាងទឹកឲ្យស្អាតរួចចិតជាពីរហើយខ្វះគ្រាប់ចេញ

  • ដាក់ឆ្នាំងដាំទឹក3លីត្រ រួចចាក់ផ្លែក្រូចដែលចិតរួចនោះចូល

  • រង់ចាំរយៈពេល30នាទីដើម្បីឲ្យក្រូចចេញជាតិអស់

  • បន្ទាប់យើងត្រូវស្រង់ផ្លែក្រូចចេញដោយទុកតែទឹកបានហើយ

  • រង់ចាំទឹកដែលដាំនោះឲ្យត្រជាក់រួចចាក់ N70 ចូល រួចត្រូវកូរវារហូតដល់ឡើងពពុះ
  • ដើម្បីឲ្យពណ៌កាន់តែលឿង
  • យើងត្រូវយកម្សៅមកកូរជាមួយទឹកក្តៅបន្តិចរូចចាក់ចូលឆ្នាំង
  • ជាចុងក្រោយយើងចាក់អំបិលចូលរួចបន្តកូររហូតដល់អំបិលរលាយអស់ជាការស្រេច

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

បញ្ចេញយោបល់
Loading...