វិធីរំសាយជម្លោះ ក្នុងជីវិតគូ

0
47
Loading...

ការប្រើជីវិតគូរួមគ្នា រមែងតែងមានរឿងរកាំរកូស បន្តិចបន្តួចកើតឡើង ប៉ុន្តែប្រសិនបើថ្ងៃណាមួយ មានបញ្ហាដែលត្រូវ ជជែកគ្នា រហូតដំឡើងសរ សៃក រៀងខ្លួនហើយ មិនចេះ រកវិធីដោះស្រាយ នោះវានឹងនាំទៅ រកការបាត់បង់តុល្យភាព ក្នុងជីវិតគូឬធ្វើឲ្យជម្លោះកាន់តែរីកធំ រហូតអាច ប្រេះ ឆាគ្នាបាន ។ខាងក្រោមនេះជាវិធីដោះស្រាយជម្លោះ ដែលគូស្រករ នីមួយៗ គួរស្វែងយល់ ។១-គ្រប់គ្រងស្ថានការណ៍យ៉ាងច្នៃប្រឌិតស្ថានការណ៍នៃការឈ្លោះទាស់ទែងគ្នាបែងចែកជា២ពេលវេលាសំខាន់៖

-ខណៈកំពុងឈ្លោះគ្នាៈ ជាពេលដែលភាគីម្ខាងៗ បញ្ចេញធាតុពិតរបស់ខ្លួន ដោយប្រកាន់គំនិត ខ្លួនឯងជាធំ មិនស្តាប់ គំនិតយោបល់ របស់អ្នក ដទៃ ។ ប្រសិនបើឈ្លោះទាស់ទែងកាន់តែខ្លាំងក្លា និងមានការប្រើសំឡេង ខ្លាំងៗប្រើពាក្យ មិន សមរម្យនិងឌឺដង ។ ការផ្ទុះអារម្មណ៍ របស់អ្នក ទាំងគូជាផ្លូវនាំទៅរកជម្លោះ បែកផ្សែងនិងបង្កើតដំបៅ ក្នុងចិត្តរបស់អ្នក ទាំងពីរ ។ ដូច្នេះអ្នកគួររកវិធីដោះស្រាយដូចខងក្រោម៖

-ឈប់និងញែកខ្លួនចេញៈ ដើរគេចចេញពីការឈ្លោះប្រកែកនិងជួយរម្ងាប់អារម្មណ៍បានខ្លះ ពេល ដែលអារម្មណ៍ កំពុងផ្ទុះឡើង។ កុំព្យាយាម រកដំណោះស្រាយ ឬកែបញ្ហា ខណៈដែលកំពុងឈ្លោះគ្នាព្រោះអារម្មណ៍ខឹងក្រេវក្រោធ ធ្វើឲ្យខ្វះ សតិក្នុងការ ដោះស្រាយបញ្ហា ។ ប៉ុន្តែមិនគួរ ចេញក្រៅផ្ទះទេព្រោះអារម្មណ៍ឆេវឆាវ អាចធ្វើឲ្យអ្នកបើករថយន្តលឿនឬផឹកស្រា ។ល។ ដែលជាការបង្កើត បញ្ហាថ្មីបាន ។
យល់ពីធម្មជាតិ នៃអារម្មណ៍ឆេវឆាវៈ អារម្មណ៍ខឹងក្រេវក្រោធ ចាប់ផ្តើមកើតឡើងបន្តិចម្តងៗ រហូត ដល់ចំណុចផ្ទុះ អារម្មណ៍ ។ នៅពេលដល់ ចំណុចនោះអ្នកនឹងមិនអាចគ្រប់គ្រង អារម្មណ៍ឲ្យត្រឡប់ មកដូចដើមបានឡើយ ហើយអ្វី ដែល អាចជួយបានគឺការដឹងពីអារម្មណ៍ ខ្លួនឯង និង ដៃគូបានទាន់ គ្រប់ពេល នោះនឹងជួយបន្ថយជម្លោះ ឈានទៅរកការ ព្យាបាល ដំបៅឈឺចាប់ក្នុងចិត្តបាន ។ បន្ធូរអារម្មណ៍តាម វិធី ច្នៃប្រឌិត ផឹកទឹកត្រជាក់ ងូតទឹក កក់សក់ ឬត្រាំខ្លួនក្នុងអាងទឹកក្តៅឧណ្ណៗ វានឹងជួយបន្ធូរបន្ថយ ភាពតាន តឹងដែលកើតឡើងចំពោះរាងកាយ នឹង អារ ម្មណ៍បាន ។ រកអ្វីផ្សេងធ្វើម្នាក់ឯង ដើម្បីបន្ថយការប៉ះទង្គិចអារម្មណ៍ជាមួយអ្នកដទៃ ដូចជាអានសៀវភៅមើលរឿងភាគលេងហ្គេម ហាត់ ប្រាណ ។ល។ ការដែលបានធ្វើកិច្ចការផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងជម្លោះ ជាការបន្ធូរភាពតានតឹង ក្នុងខួរក្បាល ថែមទាំងធ្វើ ឲ្យរកឃើញនូវ ដំណោះ ស្រាយដែលល្អផងដែរ ។ មើលថែកូនតូចពេលចិត្តត្រជាក់អារម្មណ៍ស្ងប់ គួរត្រឡប់ទៅថែទាំកូនតូចដូចដើម ព្រោះបរិយាកាសដែលតាន តឹង ពីការឈ្លោះទាស់ទែង ធ្វើឲ្យកូនកើតអារម្មណ៍តានតឹង។ការចូលទៅមើលថែកូន នឹងជួយឲ្យកូនកក់ក្តៅ និងបំបាត់ភាពភ័យខ្លាចពីជម្លោះ ផងដែរ ។ ម្យ៉ាងទៀតការដែលអ្នកបានឃើញស្នាមញញឹម សំឡេង សើច ការឱបត្រកង បីបមនិងក្លិនរបស់កូន មានចំណែក ជួយ ឲ្យអ្នកជា ឪពុកម្តាយ ស្ងប់ចិត្តបាន ។ រកដំណោះស្រាយបន្ទាប់ពីជម្លោះ ការបញ្ឈប់ជម្លោះមិនមែនសុទ្ធតែសំដៅដល់ចប់បញ្ហាឡើយ កូនខ្លះ អាចរកដំ ណោះ ស្រាយ បាន ប៉ុន្តែខ្លះទៀតមិនអាច ។ ដូច្នេះការរកដំណោះស្រាយ បន្ទាប់ពីជម្លោះបាន បញ្ចប់ជារឿងសំខាន់ណាស់ ។ អ្នកទាំងពីរគួរ រកពេលមកជជែក គ្នា កុំទុកយូរពេកព្រោះ អាចភ្លេចមូល ហេតុពិតប្រាកដ ធ្វើឲ្យការនិយាយថយចុះ ។ ប៉ុន្តែត្រូវ មើលពីអារម្មណ៍ខ្លួនឯង និងដៃ គូថាព្រមទទួល ស្គាល់គ្នា និងមានអារម្មណ៍ល្អ ឬអត់ ? ដែលនេះជាកត្តាសំខាន់ ជួយឲ្យ ការជជែកគ្នា មានផ្លូវចេញនិង ដំណើរ ការបានល្អ។ ការត្រឡប់មក ជជែកគ្នា កុំសង្ឃឹមថា អាចរកឃើញដំណោះស្រាយភ្លាមៗ ពីការជជែកតែម្តង ព្រោះវា ត្រូវប្រើពេលទម្រាំ ដល់ ចំណុចដែលភាគី ម្ខាងទៀត ទទួលស្គាល់ហើយឱកាស ដែលទាស់ខ្វែងគំនិត ឬការឈ្លោះប្រកែកគ្នា និងថយចុះព្រម គ្នាដែរ ។ ប្រសិនបើការជជែកត្រឡប់មកចំណុច ឈ្លោះ គ្នាម្តង ទៀត កុំភ្លេចងាកទៅប្រើគោលការដើម គឺឈប់ បញ្ចប់ ងាកចេញពីជម្លោះ គួរផ្តល់ឱកាសដល់ខ្លួនឯង និងដៃគូឲ្យបានច្រើន។
២-មូលហេតុចម្បងនៃជម្លោះក្នុងជីវិតគូទាស់ទែងពីរឿងដែលត្រូវទទួលខុសត្រូវៈ ក្នុងជីវិតគ្រួសារតែងមាន រឿងដែលត្រូវសម្រេចចិត្ត និងចាត់ ចែងរួមគ្នា ។ គំនិត ខុសគ្នាតែងកើតមានឡើងក្នុងរឿងសេដ្ឋកិច្ច ប្រាក់កាស ឬទស្សនគតិក្នុងការចិញ្ចឹម កូន ។ ដូច្នេះប្រសិនបើការ ខ្វែងគំនិត គ្នាកើតឡើងញឹកញាប់ និងមិនបានដោះស្រាយទេ នោះវានឹងនាំ ទៅរកជម្លោះតិចឬច្រើនអាស្រ័យ លើរឿង នីមួយៗ ។
ទាស់ទែងព្រោះមិនដូច ការគិតទុកៈ នៅពេលភាគីម្ខាងមិនអាច ធ្វើបានតាមការកំណត់ទុកអាចនាំឲ្យ ផ្ទុះជម្លោះបាន ទាស់ ទែងពីរឿងក្រៅផ្ទះ ការនាំយកអារម្មណ៍តាន តឹង ឆេវឆាវ ដូចអារម្មណ៍ពីការងារ ចូលមកផ្ទះអាច ធ្វើឲ្យរឿងតូចតាច ក្លាយជារឿងជម្លោះគ្នា បែកផ្សេងបាន ។វិធីដោះស្រាយស្គាល់ពី អារម្មណ៍ ខ្លួនឯងគ្រប់ពេលៈ ចូលចិត្តឈ្លោះត្រូវចេះ បញ្ឈប់វាដែលជាតួនាទី របស់អ្នកទាំងពីរ ត្រូវថែរក្សា និង គ្រប់គ្រងអារម្មណ៍ខណៈឈ្លោះដើម្បីកុំឲ្យ កំរិតកំហឹងឡើងដល់ចំណុចកំពូលបាន ។
ត្រូវរួមដៃគ្នាកុំធ្លាក់ចូលអន្ទាក់ៈ ក្នុងជម្លោះស្ត្រីតែងតែចង់និយាយ ចង់ធ្វើឲ្យចប់បើមិនដឹងរឿង គឺមិន ឈប់ និយាយ ខណៈ ដែលបុរសជ្រើសធ្វើ ជាស្ងៀមមិនតបត ដូចជាមិនខ្វល់ទើបកាន់តែ ធ្វើឲ្យស្ត្រី ខឹងខ្លាំងឡើង ។ ដូច្នេះចូរផ្តល់ទំនុក ចិត្តដល់គ្នាថា ពេលអារម្មណ៍ត្រជាក់វិញងាកមក រួមដៃគ្នា កែបញ្ហា ។ វិធីនេះជួយឲ្យបរិយាកាស តានតឹងធូរស្បើយបាន ។
ឈប់រកអ្នកខុសៈ ឈប់ទម្លាក់កំហុស និងរកអ្នកខុសចំពោះគ្រប់រឿង ព្រោះ ការរកអ្នកខុស ជាការ បង្កើត អគតិដល់ភាគី ម្ខាង ទៀត ដែលនាំទៅ រកការមើលគ្នាក្នុងផ្លូវអាក្រក់ ។មិនធ្វើបាបរាងកាយ ឬបំផ្លាញរបស់ របរព្រោះ វាសុទ្ធតែជាការបង្កើតស្លាកស្នាម ទាំងរាងកាយ និងចិត្ត ដែលពិ បាកនឹងលប់ បំបាត់ ហើយបើសិនអ្នកមានកូនតូចវ័យកំពុងលូតលាស់ ឬវ័យជំទង់អាច បណ្តុះ ក្មេងឲ្យក្លាយជាកោងកាច និងជាគំរូមិន ល្អដល់ កូនចំពោះកាដោះសា្រយបញ្ហា ។ កុំនិយាយឌឺដងឬនិយាយថាចង់លែង លះ ពាក្យទាំងនេះមិនគួរនឹងនិយាយចេញមកឡើយ ព្រោះក្រៅពីមិន អាច ដោះស្រាយ បាន វាថែមទាំងជំរុញឲ្យភាគីម្ខាងទៀត កើតចិត្ត ឆេវឆាវ ចង់លែងលះមែនទែន ។
ឈប់សើរើរឿងអតីតកាលៈ កុំគិតថា ជាការឈ្លោះប្រកែកគ្នា ជាឱកាសមាសដែល បានបញ្ចេញរឿង គ្រប់យ៉ាង ក្នុងចិត្ត ចេញមកព្រោះគ្រាន់ តែរឿងដែលនៅចំពោះមុខនៅមិនទាន់ដោះស្រាយ បានផង បើគាស់កកាយ រឿងក្នុងអតីតឬនិយាយ ដល់រឿងដែល ភាគីម្ខាងទៀត ធ្វើខុសសាំ ដដែលៗ វារឹតតែជាការ បំផ្លាញអារម្មណ៍ ភាគីម្ខាងទៀតមិនចេះចប់ ។ សម្លឹងមើលចំណុចល្អនៃជម្លោះ ការឈ្លោះ ប្រកែកគ្នាមិនប្រាកដថា មាន ចំណុចអាក្រក់ទាំងអស់ឡើយ ចូររកមើល ចំណុច ល្អៗ ទោះបីវាពិបាកបន្តិចប៉ុន្តែវាអាចជួយបន្ថយចន្លោះប្រហោង នៃបញ្ហាក្នុង ជីវិតគូ របស់ អ្នកបាន ៕
ប្រភព Looking Today

បញ្ចេញយោបល់
Loading...