របៀបធ្វើ ជ្រក់ទំពាំង

0
49
Loading...

ជ្រក់ទំពាំង ជាមុខម្ហូបមួយសាមញ្ញប៉ុន្តែវាអាចរក្សាទុកបានយូថ្ងៃក្នុងការបរិភោគ។ សម្រាប់ជ្រក់ទំពាំងនេះវិញគេចូលចិត្តធ្វើវាទុកហូបជាមួយត្រីអាំង ជាពិសេសគឺត្រីអណ្តែងអាំង។
គ្រឿងផ្សំ

  • ទំពាំងជូ កន្លះគីឡូក្រាម
  • ខ្ទឹមស ១០កំពឹស (តាមចំនូលចិត្ត)
  • ម្ទេស ២០ផ្លែ (តាមចំនូលចិត្ត)
  • ស្ករស ៤ស្លាបព្រាបាយ
  • អំបិល ជិត១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. យកទំពាំងជូ លាងទឹកអោយស្អាត រួចទុកអោយស្ងួតទឹក។
  2. បុកខ្ទឹម និងម្ទេសអោយម៉ត់ រួចដាក់ស្ករ អំបិល និងម្សៅស៊ុបចូលបុកអោយសព្វ រួចដួសដាក់ក្នុងចានមួយ។
  3. យកទំពាំងមកបុកអោយបែកតិចៗ រួចយកទៅប្រលាក់ជាមួយគ្រឿងដែលបុករួចអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕

ជ្រក់ទំពាំងនេះអាចទុកញុំាបានយូថ្ងៃ (ដាក់ក្នុងទូរទឹកកកក៏បាន អត់ក៏បាន) សម្រាប់ញុំាជាមួយត្រីអាំង ជាពិសេសត្រីអណ្តែងអាំងឆ្ងាញ់ណាស់។អ្នកស្រី សុគន្ធារី

បញ្ចេញយោបល់
Loading...