បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ

0
34
Loading...

១-ការរៀបចំដីសាប
ក្នុងការរៀបចំដីសាបយើងត្រូវភ្ជូរ២ដងនិងរាស់ម្តង រួហើយយើងធ្វើជាថ្នាល​នៅលើថ្នាលយើង​ដាក់ជី​ធម្មជាតិ។

២-ការរៀបចំគ្រាប់សាប
អុំយកសំរាមដីចេញ រួយកគ្រាប់ស្រូវទៅដាក់កូរក្នុងទឹកស្រង់យកគ្រាប់ដែលស្ពៀតអណ្តែតចេញ។
ត្រាំគ្រាប់ពូជរយៈពេល២យប់និងផ្អាប់ទុក១យប់។
សាបសំណាបស្តើងៗ។

៣-ការរៀបចំដីសំរាបស្ទួង
ភ្ជួរលើកទី១បាចជីផ្សំពីលាមកសត្វ ស្រោចទឹកជី ធភ្ញ និង ធធ្ញ ដោយលាយ១លីត្រលាយទឹក ធម្មតា៥០០លីត្រ ទុករយៈពេល១០-១៥ថ្ងៃ ។
ភ្ជួរលើកទី២ភ្ជួរត្រលប់ដីនិងរាស់អោយបានរាបស្មើរ បន្ទាប់មកចាប់ផ្ដើមស្ទូង ។

៤-ការស្ទូង
ដកសំណាបអាយុ២០ថ្ងៃយកទៅស្ទួង ។
ពេលដកជ្រើសរើសដើមថ្លោសយកទៅស្ទូង ។
ដកសំណាបថ្នមៗនិងដកភា្លមស្ទូងភ្លាម ។
ស្ទូង១ដើមក្នុង១គុម្ភ ដោយមានចន្លោះគុម្ភ ២,៥-៣,៥តឹក ។
ស្ទូងរាក់ៗនិងត្រង់ជួរ ។
ក្រោយស្ទូងរួចយើងយកជីធម្មជាតិទៅដាក់នៅចន្លោះគុម្ភ ដើម្បីអោយឬសសន្ទូងងាយស្រូល ដុះលូតសលាស់ ។

៥-ការថែទាំ
ដកស្មៅ ។
ដាក់ជីបំប៉ននិងបព្ជូលទឹក ។

 

បញ្ចេញយោបល់
Loading...