បាក់ដែកដងសន្ទូចការដ្ឋានសាងសងអគារខុនដូរមួយកន្លែងនៅភ្នំពេញ

0
6
Loading...
Loading...

សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មុននេះបន្តិច មានករណីបាក់ដែកដងសន្ទូចដ៏ធំមួយ ក្នុងការដ្ឋានសាងសងអាគារខុនដូរមួយកន្លែងក្រោយអគារបាលី សង្កត់លេីរថយន្តទំនេីបរបស់ស្ថានទូតអាមេរិកមួយគ្រឿង និងសង្កត់អេស្កាវាទ័រមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យរបួសមនុស្សម្នាក់ បង្កការភ្ញាក់ផ្អើលឡេីងដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមេីលភ្លាមៗ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល ឡេីងនាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មហាជននាំគ្នាលាន់មាត់ថា នេះសំណាងហេីយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកដំណេីរនោះ តេីទំនងជាខ្វះបច្ចេកទេស ឬយ៉ាងណា ទេីបបានជា បាក់រលំ មក ផុយដូច្នេះ? ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

បញ្ចេញយោបល់
Loading...