ស្វាមីរបស់តារាសម្ដែង ឡោម លក្ខិណា ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏នៅមុននេះបន្តិច

0
30
Loading...
Loading...

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ពេលនេះកំពុងជួបទុក្ខជាទម្ងន់ ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព​ដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិច ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បន្សល់នូវកូនតូចដែលទើបតែប៉ុន្មានខែឲ្យនៅកំព្រា។

ហេតុការណ៍នេះបានកើយឡើងមុននេះបន្តិច ខណៈពេលដែលស្វាមីរបស់នាងជិះរថយន្តម៉ាក ព្រូស ពណ៌ស ឈ្មោះប៉ា ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវរថយន្តធន់ធំបុកឡើងខ្ទេចអស់ខាងមុខ រីឯស្វាមីរបស់​នាង ក៏៏បានផុតដង្ហើមស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងគួរឲ្យសង្វេគបំផុត។

គួរបញ្ជាក់ផងដែរថា  រថយន្តរបស់ស្វាមីនាង គឺម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-9139 នៅក្នុងបូរីឈូកវ៉ា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបុកគ្នា​ជាមួយនឹង រថយន្តដឹកទឹកកក ប្រភេទ ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7485។ យ៉ាងណាមិញ សពនឹងធ្វើឡើង នៅវត្ត វត្តក្រាំងធ្នុង ហើយរៀបចំបូជា នៅថ្ងៃស្អែក ទី១៧ ខែមករា ឆ្នាំ២០២០៕

អត្ថបទដើម៖ Fast News

បញ្ចេញយោបល់
Loading...