ស្អាតមិនចាញ់នារីៗ ប៉ុន្មានទេ បើមិនប្រាប់ក៏មិនដឹងថាជា…

0
27
Loading...
Loading...

ភ្នំពេញ៖ កម្មវិធីការប្រកួតលំដាប់ថ្នាក់អន្តរជាតិភេទទី៣ Miss Queen ឆ្នាំ 2020 បានមកដល់កម្ពុជាហើយ​ដែលពេលនេះកំពុងតែត្រៀមខ្លួន និងស្វែងរកនូវបវរកញ្ញាភេទទី៣រូបនេះ ដែលមានរូបសម្រស់ស្រស់ស្អាត ដើម្បីជាដំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការបើបង្ហាញនូវមុខមាត់ដ៏ស្រស់ស្អាត របស់បេក្ខភាព ដែលត្រៀមប្រលងបវរកញ្ញាភេទទី៣កម្ពុជាមួយរូប ឈ្មោះ Sai Fhon មានវ័យ២២ឆ្នាំ មានរូបសម្រស់ពិតជាស្រស់ស្អាតខ្លាំង មិនថាទម្រង់ក៏ដូចជារូបរាងនោះទេ ពិតជាគួរឲ្យចាប់អារម្មណ៍តែម្តង។

មិនត្រឹមតែប៉ុណ្ណោះដោយសារតែមុខមាត់ស្អាតពេក ហ្វេនជាច្រើនមើលសឹងច្រឡំថាជាមនុស្សស្រីពិត ព្រោះទាំងមុខក៏ដូចជារូបរាង គ្មានទាស់តែម្តង ជាពិសេសនោះគឺការស្លៀកពាក់ និងសក់របស់នាងពិតជារលាស់មិនចាញ់ស្រីប៉ុន្មានទេ។

ជាមួយគ្នានេះដែរ បណ្តាអ្នកចាំតាមដានកម្មវិធីនេះជាច្រើន បាននាំគ្នាចូលរួមសរសើរដល់សម្រស់របស់បេក្ខភាពរូបនេះ ដែលស្អាតខ្លាំង បើមិនប្រាប់ពិតមិនដឹងថាជាភេទទី៣នោះទេ៕ អត្ថបទដើម៖ ខ្មែរឡូត

បញ្ចេញយោបល់
Loading...