សាហាវណាស់ បាញ់សម្លាប់ស្រស់ៗតែម្ដង

0
10
Loading...

(ភ្នំពេញ) មានកាផ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅត្រង់ចំនុច ភោជនីដ្ធានមូយកន្លែងនៅលើបណ្ដោលផ្លូវ វត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។

បើតាមសម្ដីបុគ្គលិកនៅក្នុងភោជនីដ្ធានដែលស្ថិតក្នុងហេតុកានោះបានប្រាប់ថា

មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។

ដោយជនរងគ្រោះដែលស្លាប់នោះនៅមិនទានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយរងចាំភាគី មន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន៕

https://www.facebook.com/freshnewsasia/videos/805740679853630/

អត្ថបទដកស្រង់ពី៖ ​Fresh News

បញ្ចេញយោបល់
Loading...