ក្បួនរកស៊ី ៦ របស់ជនជាតិចិន ផ្លាស់ប្តូររហូតក្លាយជាថៅកែព្រោងព្រាត!

0
12
Loading...
Loading...

ជនជាតិចិនត្រូវបានគេស្គាល់ថាជាជនជាតិដែលពូកែសន្សំសំចៃ និងពូកែខាងរកស៊ី ទោះជនជាតិនេះទៅដល់ប្រទេសណាក៏ដោយ ដ៏រកស៊ីនៅទីនោះ ហើយភាគច្រើនសុទ្ធតែជាថៅកែ។ ថ្វីត្បិតតែជនជាតិចិនមិនជាប់ជាជនជាតិដែលពូកែរកស៊ីជាងគេលើលោកក៏ដោយ។ ប៉ុន្ដែក្បួនរកស៊ីរបស់ចិនមានផលប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ីជំនាន់ក្រោយ ដែលគួរអនុុវត្ដន៍តាម។ ខាងក្រោមគឺជាក្បួនរកស៊ីរបស់ជនជាតិចិនទាំង ៧ ដែលយើងគួរយកគំរូរតាម៖

១.ចេះដួល ចេះក្រោក 

ទោះបីជាជនចិនមានការតាំងចិត្ដយ៉ាងមុតមាំ យ៉ាងណាក៏ដោយតែរឿងតែមួយគត់ដែលពួកគេតែងតែទទួលស្គាល់នោះគឺភាពបរាជ័យ ពោះគឺមិនដែលភ្លេចខ្លួនពេលទទួលបានជោគជ័យខ្លាំង ហើយក៏មិនដែលបោះបង់ពេលជួបបរាជ័យផងដែរ។

២.រៀនសូត្រឲ្យបានច្រើន

ក្មេងៗនៅប្រទេសចិនភាគច្រើនត្រូវនាំទៅរៀននៅសាលាចិនតាំងពីថ្នាក់មតេយ្យរហូតដល់ថ្នាក់បឋម និងផ្លាស់ប្ដូរសាលាមួយទៀតសម្រាប់ការរៀនថ្នាក់អនុនិងថ្នាក់វិទ្យាល័យ។ ក្រោយពេលបញ្ចប់ថ្នាក់បាក់ឌុបពួកគេនឹងបញ្ចូនកូនទៅរៀននៅក្រៅប្រទេស ការធ្វើបែបនេះកូនៗរបស់ពួកគេនិងមានជំនឿចិត្ដខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។

៣.សន្សំលុយបន្ដិចម្ដងៗចាំបណ្ដាក់ទុនតាមក្រោយ

ជនជាតិចិនភាគច្រើនពួកគេបានហាមចិត្ដខ្លួនឯង ហើយប្រឹងសន្សំលុយឲ្យបានកាន់តែច្រើនទើបបណ្ដាក់ទុនតាមក្រោយ ហើយបើចង់រកស៊ីគឹពួកគេមានលុយក្នុងដៃល្មម។

៤.ហ៊ានចាប់ផ្ដើមពីតូច

ជនជាតិភាគច្រើនតែងតែមិនសូវខ្វល់ពីរឿងរ៉ាវតូចៗដែលពួកគេធ្វើនោះទេ ប្រសិនបើពួ្កគេចង់រកស៊ីអ្វីមួយគឺពួកគេមិនចាំទាល់តែមានធំទើបចាប់ផ្ដើមនោះទេគឺមានតិចធ្វើតិចៗទៅ។

៥.ទិញរបស់ត្រូវ

ការរកស៊ីមិនថាអ្នកប្រកបរបអ្វីនោះទេ គឺតែងតែមានជានិច្ច ប្រសិនបើអ្នកជាអ្នកលក់ហើយមិនមានការបញ្ចុះតម្លៃបន្ដិចសោះ នោះអ្នកទិញច្បាស់ជារត់ចោះអ្នកជាមិនខាន។ ចំណែកក្នុងនាមយើងជាអ្នកទិញទោះបីមានលុយច្រើនយ៉ាងក៏ដោយ ក៏យើងកុំគួរទិញរបស់ដែលយើងចង់បានភ្លែមនោះដែរ ពោលគឺយើងត្រូវចេះថ្លៃមុនចាំទិញតាមក្រោយ។

៦.ទំនាក់ទំនងដោយវោហាសព្ទ

អ្នកជំនួញចិនជាច្រើនតែងតែមានជំនាញខាងវោហាសព្ទ ដោយពួកគេចេះប្រើពាក្យពេច៍ណាដែលមនុស្សចង់ស្ដាប់បំផុត និងចេះរក្សាទំនាក់ទំនងបានយ៉ាងល្អ។ ជាក់ស្ដែងលោក Jack Ma គឺជាបុគ្គលជោគជ័យហើយលោកតែងតែនិយាយនិយាយពីអតីតកាលធ្លាប់បរាជ័យរបស់លោក សម្ដីលើកទឹករបស់គាត់បានជួយឲ្យមនុស្សរាប់លាននាក់បានផ្លាស់ប្ដូរការគិតនិង កើបឈរតស៊ូឡើងវិញ៕

អត្ថបទដោយ៖ សារ ធូរ៉ា

បញ្ចេញយោបល់
Loading...