ស្តៅ មិនត្រឹមតែជាអន្លក់យ៉ាងឆ្ងាញ់ពិសារប៉ុណ្ណោះទេ តែក៍អាចព្យាបាលជំងឺ មួយចំនួនបានផងដែរ

0
8
Loading...
Loading...

ស្តៅ ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។ ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។

របៀបនិងកំរិតប្រើៈ ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។ 

ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

អត្ថបទ៖ Khmer Freedom News

បញ្ចេញយោបល់
Loading...