តើអ្នកម្ដាយគួរធ្វើអ្វីខ្លះ ដើម្បីអោយទារកនៅក្នុងផ្ទៃ​លូតលាស់នឹងមានសុខភាពល្អ

0
10
Loading...
Loading...

ដើម្បី​ឲ្យ​គភ៌​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​ម្តាយ​ម្នាក់​ដែល​មាន​សុខភាព​ល្អ និង​អាហារូបត្ថម្ភ​ល្អ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ម្តាយ​ពេល​មាន​ផ្ទៃពោះ និង​របប​អាហារ​ចាំបាច់ ដែល​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។

១. ម្តាយ​មាន​សុខភាព​ល្អ

កាលណា​ម្តាយ​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ដង្កាត់​អ្វី កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា អ៊ីចឹង​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។

រឿង​គួរ​ធ្វើ៖

– ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ហោច​ណាស់​ឲ្យ​បាន ៤ដង
– ត្រូវ​ចាក់​ថ្នាំ​តេតាណុស
– ត្រូវ​លេប​ថ្នាំ​គ្រាប់​ជាតិ​ដែក​ឲ្យ​បាន​​យ៉ាង​តិច ៩០ គ្រាប់
– ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន ឬ​សត្វ​ល្អិត
– សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់
– ញ៉ាំ​អាហារ​ចម្រុះ​មុខ។

ប្រការ​គួរ​ចៀស​វាង៖

– ការងារ​ធ្ងន់ៗ
– កុំ​ស្ត្រេស​ខ្លាំង​ពេក។

២. អាហារូបត្ថម្ភ​គ្រប់​គ្រាន់

អំឡុង​ពពោះ​ម្តាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ទ្វេដង ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង និង​កូន​ក្នុង​ផ្ទៃពោះ។ ក្រៅ​ពី​ញ៉ាំ​ឲ្យ​ច្រើន ម៉ាក់ៗ​ក៏​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ។

រឿងគួរធ្វើ៖

– ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​​៥​ពេល/ថ្ងៃ អាហារ​ចម្បង​៣ពេល និង​អាហារ​សម្រន់ ២ពេល
– ញ៉ាំ​អាហារ​ចម្រុះមុខ មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ
– ញ៉ាំ​ទឹក​ដោះគោ។

ប្រការគួរចៀសវាង៖

– ស្រា
– បារី
– កាត់បន្ថយ ឬ​ឈប់​ផឹក​កាហ្វេ
– អាហារ​ក្រៀម​ក្រោះ
– អាហា​រឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ
– ត្រី​សមុទ្រ​ធំៗ ដែល​​សម្បូរ​ជាតិ​បារ៉ត​ខ្ពស់
– អាហារ​​ផ្អាប់ ប្រៃ ផ្អែមខ្លាំង និងអាហារខ្លាញ់ខ្លាំង
– ថ្នាំបុរាណ ឬថ្នាំចិនសែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ៕

អត្ថបទដើម៖ ខ្មែរឡូត

បញ្ចេញយោបល់
Loading...