វាយប្រពន្ធ នឹង​ ទុកនាងចោល អត់បាយក្រហាយទឹក ទាំងកូនខ្ចី ដោយគ្នានតែ…

0
4
Loading...

ភ្នំពេញ​ ៖​ ​បុរស​ម្នាក់ ខឹង​ប្រពន្ធ​មិន​ឲ្យ​ពួកម៉ាក​ដេក​ស្នាក់នៅ​ជាមួយ​ក្នុង​បន្ទប់​តូច​ចង្អៀត​ ​បែរជា​វាយ​ធ្វើបាប​ប្រពន្ធ​ទាំង​នៅ​សរសៃ​ខ្ចី​ទើប​សម្រាលកូន​បាន​១​ខែ ​រួច​ចុះ​ចោល​ប្រពន្ធ​បាត់​ ទុក​ឲ្យ​នាង​ដេក​អត់បាយ​ក្រហាយ​ទឹក និង​រក​ទឹកដោះ​ឲ្យ​កូន​បៅ​គ្មាន​ទៀត​ផង។

សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​បាន​ជាង​១​ខែ ត្រូវ​បាន​ប្ដី​វាយ និង​ចុះទៅ​ចោល​ដោយ​ទុក​ឲ្យ​ប្រពន្ធ និង​កូន​រស់នៅ​រកតែ​បាយ​ហូប​គ្មាន​​នោះ, ​​​​លោក​សៅ រិ​ទ្ធ នាយរង​ប៉ុស្តិ៍​ចោមចៅ​១ ​ក៏​ជួយឧបត្ថម្ភ​ជា​អង្ករ និង​ម្ហូប​អាហារ​គ្រាន់​បន្ដ​ជីវិត​ទៅ​មុខ​ទៀត​បាន​មួយ​គ្រា ​ដោយ​យក​ប្រគល់​ឲ្យ​នាង នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​ នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ដ្រី​ ដែល​ត្រូវ​ប្តី​រត់ចោល​មានឈ្មោះ ចាន់​ភក្ដី អាយុ​២៨​ឆ្នាំ និង​កូនប្រុស​ទើបបាន​ជាង​១​ខែ មាន​ស្រុកកំណើត រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ។ ចំណែក​ប្ដី​មានឈ្មោះ សារិទ្ធ អាយុ​២៩​ឆ្នាំ រស់នៅ​ស្រុក ជាមួយគ្នា ​តែ​ភូមិ​ឃុំ​ផ្សេងគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាងលើ​ បាន​និយាយ​រៀបរាប់​ប្រាប់​ថា រូប​គាត់ និង​ប្ដី​មិន​បាន​រៀបការ​ត្រឹមត្រូវ​តាម​ប្រពៃណី​នោះ​ទេ ​​គឺ​បាន​ស្រលាញ់គ្នា ដោយ​ចិត្ត និង​ចិត្ត​ ហើយ​រស់នៅ​ផ្ទះ​ជួល​នេះ​ជាមួយគ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ ​ដោយ​បង្កើតបាន​កូនប្រុស​ម្នាក់ អាយុ​ទើបតែ​ជាង​១​ខែ​ប៉ុណ្ណោះ។ ប្ដី​ហេងស៊យ​របស់គាត់​ជា​កម្មករសំណង់ ចំណែក​រូបគាត់​វិញ​ពុំមាន​ការងារ​ធ្វើ​ទេ ព្រោះ​គាត់​ទើបនឹង​សម្រាលកូន។ មុន​ថ្ងៃកើតហេតុ​មួយថ្ងៃ​ប្តី​របស់​គាត់​បាន​នាំ​មិត្ត​ភក្តិ​មក​ផឹកស៊ី​នៅ​បន្ទប់​ផ្ទះជួល​របស់​គាត់ ​​ពេល​នោះ ដោយ​​អំណាច​នៃ​សុរា​ចូលខ្លួន​ពួក​អា​ស្វាង​តឹង​ស្រវឹង​ធូរ​មិនបាន​គិតគូរ​អី​វែងឆ្ងាយ បែរជា​មានបំណង​ឲ្យ​បុរស​ជា​ពួកម៉ាក​នោះ​ដេក​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​ជា​អចិន្ត្រៃយ៍ ទាំង​គាត់​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត ​រកតែ​បាយ​ហូប​ខ្លួនឯង​មិន​គ្រប់​ផង។ ពេលនោះ​គាត់​បាន​បដិសេធ ​មិន​ចង់​ឲ្យ​អា​ពួកម៉ាក​នោះ នៅ​ជាមួយ ​ធ្វើ​ឲ្យ​ប្ដី​នាង ឈ្លោះប្រកែក​សម្តី​គ្នា​រហូត​ប្ដី​វាយ​ធ្វើបាប រួច​ក៏​ចុះ​ចោល​គាត់​ទៅ​បាត់​តែម្ដង។

ដោយឡែក​លោក​សៅ រិ​ទ្ធ​នាយរង​ប៉ុស្តិ៍​ចោមចៅ​ទៅ​២​រូប​នេះ បន្ទាប់ពី​ការ​លេចឮ​ថា មាន​ស្ត្រី​ទើប​សម្រាលកូន ​ហើយ​ប្តី​រត់ចោល​ លោក​ក៏​មានការ​អាណិតអាសូរ​ពេក​ក៏បាន​ជួយ​ជា​អង្ករ​ចំនួន​៥​គីឡូ និង​ម្ហូបអាហារ ព្រមទាំង​មុង​ភួយ ដល់ ស្ត្រី​ដែល​ត្រូវ​ប្តី​រត់ចោល​នោះ។ ជាមួយ​គ្នា​នេះ សូម្បីតែ​ម្ចាស់​ផ្ទះ​ជួល​ក៏​មិន​យក​ថ្លៃឈ្នួល​ និង​ទឹក​ភ្លើង​ផង​ដែរ ដោយ​ឃើញ​ជីវភាព​ខ្វះខាត​​​ពេក៕
អត្ថបទ៖ កម្ពុជាថ្មី

បញ្ចេញយោបល់
Loading...