ប្រយ័ត្នទៅ! កាញាំគ្រឿងស្រវឹងច្រើនពេក អាចបណ្តាលឲ្យងាប់មេជីវិតឈ្មោល

0
4
Loading...
Loading...

នៅពេលយើងនិយាយពីគ្រឿងស្រវឹង និងលទ្ធភាពមានកូន គេច្រើនតែនិយាយច្រើនទៅលើខាងស្រី។ យើងទំនងជាដឹងអំពីឥទ្ធិពលគ្រោះថ្នាក់នៃការញ៉ាំគ្រឿងស្រវឹងពេលមានផ្ទៃពោះ ប៉ុន្តែការញ៉ាំមុនពេលមានផ្ទៃពោះវិញទៅជាយ៉ាងណាទៅ?ហើយតើវាប៉ះពាល់ដល់លទ្ធភាពមានកូនរបស់បុរសដែឬទេ?

ការប្រើប្រាស់គ្រឿងស្រវឹងគឺត្រូវបានគេនិយមជាញឹកញាប់នៅទូទាំងពិភពលោក ប៉ុន្តែការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺមានឥទ្ធិពលអាក្រក់ច្រើនចំពោះសុខភាពដែរ។ នៅសហរដ្ឋអាមេរិក ការសង្កេតមួយក្នុងឆ្នាំ ២០១៥ បានរកឃើញថា ស្ទើរតែ ២៧ភាគរយ មានមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅប្រាប់ថាបានស្រវឹងជោគជាំក្នុងមួយខែៗ។ ក្នុងនោះដែរ យ៉ាងហោចណាស់ ៣៥ភាគរយដែលមានបញ្ហាមិនអាចមានកូនបាន ហើយវាក៏បណ្តាលមកពីកត្តាទាំងបុរស និងស្រ្តីដែរ។

ការសិក្សាបានបង្ហាញថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗ ចាប់ពី ៥ដងឡើងទៅ រយៈពេល ២ម៉ោង គឺមានឥទ្ធិពលអវិជ្ជមានចំពោះមេជីវិតឈ្មោល។ ការញ៉ាំគ្រឿងស្រវឹងប្រភេទស្រាក្រឡុកច្រើនជាង ១៤ដងក្នុងមួយសប្តាហ៍អាចបន្ថយអ័រម៉ូនភេទប្រុស និងប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលបាន។

សម្រាប់បុរស ការញ៉ាំគ្រឿងស្រវឹងច្រើនៗនឹងរងការប៉ះពាល់ដល់លទ្ធភាពមានកូនដូចជា៖

-បន្ថយចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ុន អ័រម៉ូន Folicle Stimulating Hormone និង Luteinizing Hormone និងបង្កើនចំនួនអ័រម៉ូនភេទស្រីអេស្រ្តូជែន ដែលនាំឲ្យថយចុះការផលិតមេជីវិតឈ្មោល
-ស្វិតពងស្វាស ដែលនាំឲ្យលិង្គមិនអាចឡើងរឹងបាន ឬមិនអាចមានកូនបាន
-ប្រែប្រួលដល់អ័រម៉ូន Gonadotropin សម្រាប់ជំរុញដល់ការផលិតមេជីវិតឈ្មោល
-ផ្លាស់ប្តូររូបរាង ទំហំ និងចលនាមានសុខភាពល្អរបស់មេជីវិតឈ្មោល

ការផ្សំចូលគ្នានៃថ្នាំដូចជា គ្រឿងញៀន ជាមួយនឹងគ្រឿងស្រវឹងក៏បន្ថយលទ្ធភាពនៃការមានកូនបានដែរ។ លើសពីនេះទៅទៀត ជំងឺថ្លើមក៏បង្កឡើងដោយការញ៉ាំគ្រឿងស្រវឹងច្រើនៗផងដែរ។

របៀបរស់នៅដែលផ្តល់សុខភាពល្អគឺជាផ្នែកដ៏សំខាន់ក្នុងការបង្កើនលទ្ធភាពមានកូនរបស់បុរសបាន។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗ ស្រ្តេស ថប់អារម្មណ៍ ធាត់ជ្រុល និងជក់បារី សុទ្ធសឹងតែអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងលទ្ធភាពនៃការមានកូនបាន។ ការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារប្រភេទមេឌីទែរ៉ាណេដែលផ្តល់សុខភាព អាចបង្កើនចំនួនគុណភាពមេជីវិតឈ្មោលកាន់តែខ្ពស់បាន។ រឿងនេះកើតឡើងជាពិសេសចំពោះអ្នកដែលនិយមចូលចិត្តញ៉ាំច្រើនៗនូវ បន្លែ ផ្លែឈើ អាហារសមុទ្រ និងគ្រាប់ធញ្ញជាតិផ្តល់សុខភាព៕
អត្ថបទដើម៖ ចែកចាយ

បញ្ចេញយោបល់
Loading...