Peypey Dy ចេញមុខសំទោស​ បងប្អូនជនជាតិដើមភាគតិច តែមិនទានបញ្ចប់ទេព្រោះតែ…

0
3
Loading...

កាលពីពេលថ្មីៗនេះ វីដេអូមួយរបស់លោក Peypey Dy ត្រូវបានមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៏ និងបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះពាក្យសម្ដីរបស់លោកមួយចំនួន ដោយបានលើកឡើងថា៖”ពួកជនជាតិភាគតិច និយាយឲ្យចំទៅជាពួកមនុស្សព្រៃ” ដែលពាក្យទាំងអស់នេះហើយ គឺពិតជាមានការរើសអើន និងប្រមាថទៅដល់បងប្អូនជនជាតិព្នង និងជនជាតិគ្រឹងជាខ្លាំង។

ទន្ទឹមនឹងរឿងខាងលើនេះផងដែរ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Vireak Rithy បានប្រតិកម្មនូវពាក្យសម្ដីនេះជាខ្លាំង និងបានស្នើអោយលោក Peypey Dy ធ្វើការសុំទោសជាសាធារណៈទាក់ទងចំពោះរឿងខាងលើ ហើយថែមទាំងតម្រូវឲ្យធ្វេីពិធីសែនព្រេនបែបជនជាតិដេីមភាគតិច​ ដេីម្បីសុំខមាទោស​ ចំពោះការប្រេីពាក្យសម្តីមិនល្អទាំងនេះ​មកលេីជនជាតិដេីមភាគតិច បេីមិនដូច្នេះទេលោកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

យ៉ាងណាមិញ បន្ទាប់ពីឃើញការរិះគន់នេះរួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១១ ខែធ្នូ ដដែលនេះ លោក Peypey Dy បានបង្ហោះសារសុំទោសជាសាធារណៈ ចំពោះពាក្យសម្ដីខុសឆ្គង និងមិនគម្បីរបស់រូបលោក ដោយបានប្រើប្រាស់ទៅមិនសមរម្យចំពោះបងប្អូនជនជាតិព្នង និងជនជាតិគ្រឹង។ ក្នុងនោះដែរ លោក Peypey Dy បានសរសេរថា៖
“ថ្ងៃនេះមានការរិះគន់ និងមិនពេញចិត្តចំពោះពាក្យសំដីដែលខ្ញុំធ្លាប់បាននិយាយក្នុងការ LIVE កាលពីប៉ុន្មានខែមុន
ប៉ុន្តែក្រោយថ្ងៃនោះបានប៉ុន្មានថ្ងៃ ខ្ញុំក៏បានធ្វើការសូមទោសនៅក្នុងការ LIVE រួចហើយ ព្រោះតែខ្ញុំដឹងខ្លួនថាខុសហើយខ្ញុំពិតជាសោកស្តាយមែន ដែលកាលនោះខ្ញុំនិយាយដោយមិនបានគិតអោយល្អិនល្អន់ ហើយថ្ងៃនេះក៏មានការស៊ែរ និងកាត់យកពាក្យសំដីនោះ មកផុសឡើងវិញ ខ្ញុំពិតជាសូមទោសមែន សូមបងប្អូនជនជាតិភាគតិច លើកលែងអោយខ្ញុំផង”។

យ៉ាងណាក្ដី បើទោះជាលោក Peypey Dy បានបង្ហោះសារសុំទោសបងប្អូនជនជាតិភាគតិច និងទទួលស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន នូវពាក្យពេជន៏ប្រមាថក៏ដោយ ក៏រឿងរ៉ាវទាំងអស់នេះ មិនបានបញ្ចប់នោះឡើយ ដោយក្នុងនោះក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Bean Sokun បានធ្វើការលើកឡើងថា៖
”ជម្រាបសួរ បងប្អូនជនជាតិដើមភាគតិច ទូទាំងប្រទេស។ តើពួកយើងទាំងអស់គ្នា គួរមានវិធានការយ៉ាងណាចំពោះបុគ្គលដែលបានប្រមាថ មាកងាយមកលើពួកយើង?? យោបល់ខ្ញុំយើងត្រូវ៖ ទី១.ត្រូវធ្វើញត្តិជូនប្រមុខរាជរដ្ឋាភិលតាមរយៈថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ទី២.ត្រូវប្រមូលផ្តុំគ្នា ធ្វើពិធីដាក់ បណ្តាសារ ទៅលើជននោះ នៅទីតាំងដែលយើង គឹតថា ជាវត្ថុ ឬទីតាំងសក្ខ័សិទ្ធិ ដូចជា បឹងយក្សឡោម ឬភ្នំដោះក្រមុំជាដើម។ល។ សូមមានយោបល់…។ អរគុណ”៕
ដកស្រង់ពី៖ KH OSJA

បញ្ចេញយោបល់
Loading...