អបអរសាទរ! កីឡាការិនីតេក្វាន់ដូឆ្នើម កញ្ញា ស៊ន សៀវម៉ី បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាបពីឈ្នះកីឡាការីនីវៀតណាម

0
7
Loading...
Loading...

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។ បើឈ្នះកីឡាការិនីវៀតណាម ត្រូវឡើងប៉ះកីឡាកា រិនីម្ចាស់ផ្ទះ ហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន។ សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី»។ យ៉ាងណាមិញនៅមុននេះបន្តិច បើយោងទៅតាមសារព័តមាន Sabay បានចុះផ្យាយផងដែលថា ចូលរួមត្រេកអរកីឡាការិនី ស៊ន សៀវម៉ី ឈ្នះវៀតណាម បានឡើងផ្ដាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះហ្វីលីពីន យកមេដាយមាស . កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ៣រូប បានឡើងវគ្គផ្ដាច់ព្រ័ត្រព្រមគ្នា នៅរសៀលថ្ងៃទី០៨ ខែធ្នូនេះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេ ម(SEA Games) លើកទី៣០ នៅហ្វីលីពីន រួមមានកីឡាការិនី ស៊ន សៀវម៉ី, កីឡាការិនី Cassandre tubbs និងកីឡាការិនី ឈឿង អាលីហ្សា បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន ។ ចំពោះវីរកីឡាការិនី ស៊ន សៀវមុី បានយកឈ្នះកីឡាការិនីវៀត ណាម ដោយលទ្ធផល ២៥-១ពិន្ទុ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តឪកាសឡើងទៅការពារមេដាយមាសជាថ្មី លើវិញ្ញា សាទម្ងន់ ៧៣គីឡូក្រាម ។

ចំណែកកីឡាការិនីកូនកាត់ Cassandre tubbs វិញ បានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ដោយលទ្ធផល១៧-១០ពិន្ទុ ក្នុងវិញ្ញាសា ៦២គីឡូក្រាម និងកីឡាការិនី ឈឿង អាលីហ្សា បានយកឈ្នះកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ១៧-៩ពិន្ទុ ក្នុងទម្ងន់ក្រោម ៥៧គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដើម្បីដឹកដៃគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ និងប្រ ជែងមេដាយមាសនាពេលខាងមុខ ។

គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដ ណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ២៧គ្រឿង(មាស២, ប្រាក់ ៤ និងសំរឹទ្ធ ២១) មានដូចជា៖ • កីឡាគុនល្បុក្កតោ ប្រកួតកីឡា Arnis ដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ១ និងសំរឹទ្ធ ១៧) ។• កីឡាប៉េតង់ ឈ្នះមេដាយ ២គ្រឿង(មាស ១ និងប្រាក់ ១) ។ កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ គ្រឿង ។ កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង (នៅមានការប្រកួតបន្ដ) ។ កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (នៅមានការប្រកួតបន្ដ) ៕

បញ្ចេញយោបល់
Loading...