យុវជនខ្មែរមួយក្រុម កំពង់ផលិតយន្តហោះសាកល្បង ហើយដោយកាស្រាវជ្រា ទៅថ្ងៃអនាគត់ពួកគេអាចនឹង បង្កើតយន្តហោះបើកបរបាន

0
68
Loading...
Loading...

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីប៉ុន្មានខែមុននេះហើយ មានការភ្ញាក់ផ្អើលមួយ ដោយយើងបានប្រទះឃេីញ យន្តហោះរបស់ខ្មែរ ចំនួន២គ្រឿង ដ៏ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ត្រូវបានគេទុកចោល នៅលេីទឹកដីក្នុងព្រលានយន្តហោះ ក្រៅប្រទេស បេីទោះបីជាយន្តហោះនេះ មិនអាចដំណេីរការបានយ៉ាងណាក្តី ប៉ុន្ដែទាំងអស់នេះហើយ អាចសបញ្ជាក់ឲ្យឃើញថា ខ្មែរយើងកាលពីសម័យសម្ដេចតា គឺមិនធម្មតានោះឡើយ។

យ៉ាងណាមិញ នាខណៈព្រឹកកាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ យុវជនខ្មែរមួយក្រុម ពិតជាមានសមត្ថភាពដ៏អស្ចារ្យដោយអាចផលិតយន្ដហោះបានដោយខ្លួនឯង ដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋានមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ និងបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើនតែម្ដង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលបង្ហោះពីសកម្មភាពផលិតយន្ដហោះខាងលើនេះ ដែលមានឈ្មោះ Khomnit បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្អូនខ្មែរទាំងអស់គ្នា ពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350​ នេះបាន 90%​ហេីយ។
ពួកយេីងត្រូវការថវិកាបន្ថែម ដេីម្បីទិញ ESC 120A​ ចំនួន 4​ ថ្ម Lipo​ 80c​/ 5200mA​ ចំនួន 4​ សំរាប់ការហោះហេីរយន្តហោះមួយនេះ។ បងប្អូនអាចបរិច្ចាគជាថវិកា ឬផ្តល់ជាសំភារៈអោយពួកយេីងខ្ចីក៏បាន។ សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ​ សូមជួយស៊ែរ ដេីម្បីអោយសប្បុរសជនបានឃេីញពីសកម្មភាពរបស់ពួកយេីងផង​ សូមអរគុណ”៕

បញ្ចេញយោបល់
Loading...