បច្ចេកទេសចិញ្ចឹមបង្កងដែលចំនាយដើមទុនតិច ហើយមិនពិបាកថែទាំច្រើន

0
4
Loading...

បន្ទាប់ពីបានឮព័ត៌មានផ្សាយពីការចិញ្ចឹមបង្កង អូស្ត្រាលីទទួលបានជោគជ័យ របស់អ្នក ខេត្តបាត់ដំបងរួចមក កសិករមួយគ្រួសាររស់នៅភូមិចំការ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ក៏បានស្វះស្វែងទៅរៀន និង ដកស្រងបទពិសោធន៍រហូតដល់ ចាប់យកមុខរបរចិញ្ចឹមបង្កងដង្កៀបក្រហម ឬ បង្កអូស្ត្រាលី រហូតទទួលបានជោគជ័យ ។

លោក នង ណារឹទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងរស់នៅជិតផ្សារពង្រ ក្នុង ភូមិចំការ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា រយៈពេលត្រឹមតែកន្លះឆ្នាំ គាត់ទទួលបានផលដ៍ល្អពីការចិញ្ចឹមបង្កងអូស្ត្រាលី ។ សូមបងប្អូនប្រជាពលរដ្ឋមានដីកុំទុកដីឱ្យនៅទំនេរចោល ឆ្លៀតពេលចិញ្ចឹមបង្កងអូស្ត្រាលី ដូចគាត់ងាយស្រួលក្នុងការចិញ្ចឹម ហើយលទ្ធផលក៍ល្អប្រសើរផងដែរ វាមិនចំណាយដើមទុនច្រើនប៉ុន្មានឡើយ ។ យើងអាចចិញ្ចឹមបង្កងនៅក្នុងស្រះក៏បាន តែបើចង់ចិញ្ចឹមឱ្យកាន់តែងាយស្រួលជាងនេះទៀតគឺ អាចចិញ្ចឹមក្នុងអាងក៏បាន ឬ ចិញ្ចឹមនៅក្នុងលូក៏បានដែរ ដូចរូបគាត់បច្ចុប្បន្នមានទាំងចិញ្ចឹមក្នុងស្រះផង ក្នុងអាងផង និង ក្នុងលូក៍មានដែរ ។

លោក នង ណារឹទ្ធ បានបញ្ជាក់ថា យើងអាចទិញពូជបង្កងអូស្ត្រាលី ឬ បង្កងដង្កៀបក្រហម មិនធំប៉ុន្មានទេ សម្រាប់ពូជយកទៅចិញ្ជឹម ដែលមានអាយុជាង ៣ ខែ ក្នុងចំនួនជាង ២០ ក្បាលប្រហែល ១ គីឡូក្រាម មានតម្លៃ ៣០ ដុល្លារ ។ នៅពេលវាពងត្រូវចាប់ផ្ដើមបំបែកដាក់ទៅក្នុងកន្ត្រកមួយកន្លែងដើម្បីឱ្យវាកើតកូន រួចយកមេមកបង្កាត់ពូជសារជាថ្មីទៀត ។ បង្កងប្រភេទនេះ មិនពិបាកចិញ្ចឹមទេ ព្រោះវាដើរនៅបាតដី ហើយចំណីរបស់វាងាយបំផុតគឺផ្លែឈើទុំ ដូចជាផ្លែចេកទុំជាដើម ប៉ុន្តែអ្វី ដែលត្រូវការការពារនោះគឺ ត្រូវធ្វើរបងឱ្យជិត ការពារសត្វក្តាម សត្វកង្កែប អន្ទង់ ពិសេសសត្វគីង្គក់ ចូលស៊ីវា ៕
ដកស្រង់ពី៖ Khmer News

បញ្ចេញយោបល់
Loading...