Loading...
អាណាព្យាបាល​គ្រប់រូប​ត្រូវ​ដឹងថា នៅពេល​រដូវ​ត្រជាក់​ចូលមក​ដល់ កូនៗងាយ​ប្រឈម​នឹង​បញ្ហា​ក្អក ឬ​ហៀរ​សំបោរខ្លាំងណាស់ ព្រោះ​សុខភាព​របស់​ពួកគេ​នៅមាន​ភាពទន់ខ្សោយ។ ហេតុនេះ​នៅពេលកូនៗមាន​អាការៈក្អក ឬ​ហៀរ​សំបោរ​ភ្លាម អ្នក​គួរតែ​ប្រញាប់​រក​វិធី​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស។ ប៉ុន្តែ​ក្រៅពី​ធ្វើការ​ព្យាបាល​ដោយ​ថ្នាំពេទ្យ អ្នក​អាច​ប្រើប្រាស់​ឱសថ​ធម្មជាតិសាមញ្ញៗ ដែលមាន​នៅក្នុង​ផ្ទះ​ស្រាប់​បាន។ ខាងក្រោម​នេះ គឺជា​របៀប​ផ្សំ​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​ក្អក និង​ផ្តាសាយ​ចំពោះក្មេង៖ ធាតុ​ផ្សំ៖ ខ្ញី​ចាស់ ៥០០ក្រាម, អំបិល ២០ក្រាម, ទឹក ១លីត្រ។ របៀប​អនុវត្ត៖ ១. យក​ខ្ញី​ចិត​សំបក​ចេញ រួច​ហាន់​ឲ្យល្អិត។ ២. ដាក់​ធាតុ​ផ្សំ​ទាំងអស់​នៅក្នុង​ឆ្នាំ​មួយ ហើយ​ដាំ​ឲ្យ​ពុះ​រយៈពេល ៥ នាទី ទើប​លើក​ចេញ។ ៣. នៅពេល​ល្បាយ​នេះ​ចុះ​កម្តៅ ក្តៅ​ឧណ្ឌៗ អ្នក​ត្រូវ​ត្រាំ​ជើង​កុមារ​ទាំងពីរ ហើយ​ធ្វើការ​ម៉ាស្សា​រៀងរាល់​មុនពេល​ចូល​គេង។ ៤. អនុវត្ត​រយៈពេល ៣ ថ្ងៃ កូន​របស់​អ្នកនឹង​ជាសះស្បើយ​ពី​បញ្ហា​ក្អក និង​ហៀរ​សំបោរ។ ចំណាំ៖ វិធី​ធម្មជាតិ​មួយ​នេះ​ប្រើ​បាន​ចំពោះ​ជំងឺ​ដែល​ទើបនឹង​កើតមាន ឬ​ជំងឺ​ដែលមាន​អាការៈស្រាលៗប៉ុណ្ណោះ ក្នុងករណី​ដែល​កូន​របស់​អ្នក​ហៀរ​សំបោរ ឬ​ក្អកយូរថ្ងៃ...
ជាទូទៅ​ពេល​ប្រើប្រាស់​ក្រូចឆ្មារ ដើម្បី​កែច្នៃ​ធ្វើ​អាហារ ភេសជ្ជៈ​នោះ យើងទាំងអស់គ្នា តែង​ក្រវាត់​គ្រាប់​របស់​វា​ចោល ដោយ​គិតថា វា​ពុំមាន​ប្រយោជន៍ ។ ប៉ុន្តែ ប្រពៃណី​បូ​រម​បូរាណ​បាន​ទូន្មាន​ថា អ្នក​គប្បី​យក​គ្រាប់​ក្រូចឆ្មារ​មក​ហាល​ទុក វា​នឹងមាន​ប្រយោជន៍​ដ៏​ធំធេង ដើម្បី​សង្គ្រោះ​អ្នក​ត្រូវ​ពស់វែក​ចឹក ។​ កំណត់ត្រា​បូរាណ​បន្សល់ទុក បាន​ណែនាំ​ថាៈ ពេល​ត្រូវ​ពស់​ចឹក អ្នក​គប្បី​រក្សា​ស្មារតី​ឲ្យ​នឹងនរ​, លាង​សម្អាត​វា ដោយ​ទឹកអំបិល (៩%) ។ ពុំគប្បី​ច្របាច់​ធ្វើ​ឲ្យ​ជាតិ​ពិស​ចលនា​លឿន​ទៅកាន់​បេះដូង បង្ក​គ្រោះថ្នាក់​លឿន ។​តាម​គ្រូ​បូរាណ​វៀតណាម នៅ​ខេត្ត​ថៃ​ប៊ិ​ញ នោះ​គ្រាប់​ក្រូចឆ្មារ​វា​មាន​ប្រសិទ្ធភាព​ដ៏​ល្អ ក្នុងការ​សង្គ្រោះ​ដល់​អ្នក​ត្រូវ​ពស់វែក​ចឹក ។​ របៀប​អនុវត្ត​គឺ​៖ – ពេល​ត្រូវ​ពស់​ចឹក​ភ្លាម អ្នក​ត្រូវយក​គ្រាប់​ក្រូចឆ្មារ​ស្រស់ ឬ ស្ងួត ប្រមាណ ២០ ក្រាម (១ គីឡូ = ១០០០...
ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ ជួយស៊ែរចែកគ្នដឹងផង! ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។ មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប...
ក្នុង​ករណី​មាន​អាការៈឈឺទ្រូង លោក​អ្នក​មិនគួរមិនអើពើធ្វើមិនដឹងមិនឮឡើយ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ មនុស្សគ្រប់គ្នាគិត​ថាជំងឺបេះដូងបណ្តាលឲ្យមានការឈឺទ្រូង យ៉ាងនេះក្តី ការឈឺទ្រូងក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរ និងអាច​គំរាមកំហែងដល់អាយុជីវិតផង​ដែរ។ បញ្ហាទាក់ទងជាមួយសួត បំពង់អាហារ សាច់ដុំ ឆ្អឹងជំនី សរសៃប្រសាទ។ល។ អាចឈានដល់ការឈឺទ្រូងបាន។ អត្ថបទនេះនឹងផ្តល់នូវព័ត៌មានលម្អិតថែម​ទៀតអំពីការឈឺទ្រូង ហេតុនេះអ្នកអាចធ្វើរោគវិនិច្ឆ័យសមស្រប និងការព្យាបាលបានយ៉ាងរហ័ស។ ១- អំពីជំងឺឈឺទ្រូង ការឈឺទ្រូងអាចនឹងមានទីតាំងនៅផ្នែកណាមួយចាប់ពីកញ្ចឹងករហូតដល់ពោះផ្នែកខាងលើអាស្រ័យលើ​មូលហេតុនៃការឈឺ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ទ្រូងគឺផ្សេងៗគ្នា។ អ្នកខ្លះមានឈឺដូចចាក់ ណែន ក្រហាយ ចុក ឬដូចគេចាក់។ ពេលខ្លះដូចមានអារម្មណ៍តឹងណែន ដូចច្របាច់ ឬកិន​កម្ទេច។
ជារួមសណ្តាន់ជារុក្ខជាតិដើមធំ ច្រើនដុះតាមទីទំនាប ឬព្រៃរនាម។ ស្លឹករាងពងក្រពើ ផ្លែទំហ៊ំប៉ុនកដៃក្មេងរាងពងក្រពើ មានរសជាតិជូរ ។ ផ្លែវាគេប្រើជាម្ជូរសំរាប់ស្លរ ចំណែកឯស្លឹកខ្ចីៗរបស់វាក៏គេអាចប្រើជាម្ជូរបានដែរតែវាមានរសជាតិជូរលាយចត់តិចៗ ។ ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះ ព្យាបាលជំងឺច្រើនប្រភេទដូចខាងក្រោម៖ ព្យាបាលជំងឺ៖ កន្ទាលត្រអាក ជំងឺសើស្បែក រោគ ពិស លឿង និងធំពោះ។ វិធីធ្វើ និងវិធីប្រើប្រាស់៖ សំបក ព្យាបាលកន្ទាលត្រអាក និងជំងឺសើស្បែក ឯស្លឹក និងផ្លែ ធ្វើជាបន្លែ ស្ងោរត្រាំកើតពិស ធ្វើជាថ្នាំព្យាបាលរោគ លឿង និងធំពោះ។ ចាស់បុរាណយើង លោកក៏ប្រើស្លឹកសណ្តាន់នេះសំរាប់ស្ងោរយកទឹកត្រាំដំបៅពិស តែបច្ចុប្បន្ន គេរកឃើញថាអ្នកដែលមានដំបៅជើងដោយសារតែជំងឺ ទឹកនោមផ្អែមក៏អាចព្យាបាលជាដោយយកស្លឹកសណ្តាន់នេះ ស្ងោរជាមួយអំបិលត្រាំមួយថ្ងៃពីរ ទៅបីដង។ សូមសាកល្បងរយៈពេលមួយអាទិត្យឃើញលទ្ឋផលវិជ្ជមាន (សុំបញ្ជាក់ថានេះគ្រាន់តែវិធីព្យាបាលដំបៅប៉ុណ្ណោះ មិនមែនព្យាបាលជម្ងឺទឹកនោមផ្អែមទេ )...
ក្រសាំងទាប ប្រៀបបានទៅនិងបន្លែ​ទិព្វ​ ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់ ជាដើម។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ក្រសាំងទាប ដែលគ្រប់គ្នាអាចមើលរំលង៖ ស្លឹក​របស់​វា​ យើង​អាចយក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល បំបាត់​ជំងឺភ្នែក​កន្ទុយថ្លែន Glaucoma មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ទប់ស្កាត់​ជំងឺមហារីក កែ​ពិស , បូស , កើត​មុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យក​ទៅ​បិទ​ទុក​ចោល​មួយ​យប់​) បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ មហារីក​សុដន់ ទឹកនោមផ្អែម ជួយ​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល...
(ត្បូងឃ្មុំ)៖​ នៅក្នុងស្រុកអូររាំងឪ បានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន៣៣៧ក្បាលបានងាប់ រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងចំណោមជ្រូកជាង ៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុក។ ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀន ដែលមានជ្រូកងាប់ចំនួន១៨៣ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន៥៨ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន៦២ក្បាល។ ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក របស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ នៅក្នុងនោះប្រជាពលរដ្ឋចំនួន៤៦គ្រួសារ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលរដ្ឋកំពុងមានឱ្យបានឆាប់រហ័ស និងបានលើកឡើងថា ស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។ នៅក្នុងអំឡុងពេ លនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ...
ខណៈ​ជំងឺគ្រុនឈាម​កំពុង​តែ​វាយលុក​និង​កើត​លើ​​កុមារ​ជា​ច្រើន​នាក់ទូទាំង​ប្រទេស ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ពីការ​ណែនាំ​មួយ ដើម្បី​បង្ការ​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ។ ក្រសួង​បញ្ជាក់​ថា ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជន។ ១. បំបាត់ជម្រកមូស លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា។ សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ។ សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹកសម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ។កង់ ថង់ប្លាស្ទិក សំបកដូង ។ល។ ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។ ២. ការការពារខ្លួនកុំឲ្យមូសខាំ ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង។ កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ។ បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់៕  
រុក្ខជាតិនេះព្យាបាលដោយមិនអស់ប្រាក់! អ្នកជំងឺឈាមសស៊ីឈាមក្រហម ដែលព្យាបាលអស់លទ្ធភាព! ដើមប្រទាលក្រុងសំរឹទ្ធព្យាបាលជំងឺឈាមសស៊ីឈាមក្រហមយ៉ាងមានប្រសិទ្ធភាពបំផុត។ ផឹក១ថ្ងៃ២ដង បុក រឺដំម្តង២សន្លឹក ពូតយកទឹកផឹក ជួយព្យាបាលយ៉ាងមានប្រសិទ្ធភាព បើគ្រូពេទ្យអស់លទ្ធភាពកុំអស់សង្ឃឹម យើងអាចសាកល្បងបាន (ជាពិតពីរនាក់ហើយ) រស់នៅខេត្តសៀមរាប ហើយក៏មានអ្នកផ្សេងៗទៀតក៏បានជាផងដែរ។ លើសពីនេះវាជាថ្នាំត្រជាក់ ឈាមសស៊ីឈាមក្រហម ធ្វើអោយបូសឆាប់ចេញមុខ ឈឺពោះ និងអ្នកាមានជំងឺក្រពះ។ពីក្មួយស្រី Lora Ross ដែលបានលទ្ធផលនេះ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
រុក្ខជាតិៈ រំដេង រំដេងជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំថ្លោស ក្រអូបប្រហើរ គ្រប់ដណ្តប់ទៅដោយស្លាកស្នាមព្យាបាល មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក បាត់រដូវ ជួយលាងឈាមអោយស្អាត -ស្លឹក៖ ដុះឆ្លាស់គ្នា រាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើរលោងភ្លឺ -កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ ផ្កាពណ៌បៃតង លាយស។ ផ្លែរាងមូលត្រឡំ ឬ រាងដូចស៊ុត។ -កន្លែងដាំដុះ : គេដាំប្រើសំរាប់ជាគ្រឿងទេស -ផ្នែកប្រើប្រាស់ៈ មើម ឬស​ ស្ទប ផ្កា -ការព្យាបាលៈ មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត...
ស្តៅ ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។ ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។ របៀបនិងកំរិតប្រើៈ ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល...
អាការធ្ងន់ធ្ងរណាស់ ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ទិញថ្នាំអស់ច្រើនហើយ គ្រាន់បានជួយកាត់បន្ថយ តែមិនទាំងស្រុង ពេលអស់ជាតិថ្នាំក៏រើវិញភ្លាម! រកបានហើយ រូបមន្តធម្មជាតិបូរាណពូកែស័ក្កសិទ្ធព្យាបាលកៀបសរសៃឆ្អឹងខ្នង មនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។ ព្យាបាល៖ កៀបសរសៃឆ្អឹងខ្នង គ្រឿងផ្សំ៖ គ្រាប់អំបិលធំ (អំបិលក្រួស) និងខ្ញី វិធីធ្វើ និងប្រើប្រាស់៖ -យកគ្រាប់អំបិលក្រួសទៅលីងឲ្យក្ដៅ -ដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ -ប្រសិនបើវាត្រជាក់អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។ -បើពិបាករកគ្រាប់អំបិលធំ អាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួស ដោយដាក់គ្រាប់អង្ករចូលទៅ ដើម្បីកុំឱ្យគ្រាប់អំបិលតូចៗនោះជាប់គ្នា បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ -យកធាតុផ្សំទាំង ៣ យ៉ាងនេះមកលីងជាមួយគ្នាឲ្យក្ដៅ ដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង ៣ ឲ្យគ្រប់ គួរបញ្ជាក់ថា អំបិលមានសមត្ថភាពកាត់បន្ថយការរលាក អង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ឯខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ។ -ស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ -ចាប់ផ្ដើមពីកំភួនជើង បន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួច សឹមមកស្អំផ្នែកខាងមុខ -ធ្វើរបៀបនេះ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ -អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង -គួរប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
- Advertisement -

LATEST NEWS

MUST READ