ដង្កៀបក្តាមជួយព្យាបាលក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង! ចែកគ្នាដឹងផង! *ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។ *ការព្យាបាល៖ –ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត –ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់ –សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត –មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង –ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល –ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។ សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។   ...
(ត្បូងឃ្មុំ)៖​ នៅក្នុងស្រុកអូររាំងឪ បានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន៣៣៧ក្បាលបានងាប់ រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងចំណោមជ្រូកជាង ៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុក។ ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀន ដែលមានជ្រូកងាប់ចំនួន១៨៣ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន៥៨ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន៦២ក្បាល។ ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក របស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ នៅក្នុងនោះប្រជាពលរដ្ឋចំនួន៤៦គ្រួសារ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលរដ្ឋកំពុងមានឱ្យបានឆាប់រហ័ស និងបានលើកឡើងថា ស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។ នៅក្នុងអំឡុងពេ លនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ...
ខណៈ​ជំងឺគ្រុនឈាម​កំពុង​តែ​វាយលុក​និង​កើត​លើ​​កុមារ​ជា​ច្រើន​នាក់ទូទាំង​ប្រទេស ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ពីការ​ណែនាំ​មួយ ដើម្បី​បង្ការ​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ។ ក្រសួង​បញ្ជាក់​ថា ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជន។ ១. បំបាត់ជម្រកមូស លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា។ សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ។ សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹកសម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ។កង់ ថង់ប្លាស្ទិក សំបកដូង ។ល។ ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។ ២. ការការពារខ្លួនកុំឲ្យមូសខាំ ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង។ កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ។ បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់៕  
វិធីព្យាបាលឈឺក្រពះរ៉ាំរៃដោយប្រើម្សៅរមៀត និងផ្លែចេកខ្ចី ++វិធីធ្វើគឺ៖ -យកចេកខ្ចីមកបកសំបកចេញ ចិតស្តើងៗហើយហាលឲ្យស្ងួត រួចបុកអោយម៉ដ្ឋ -យករមៀតចិតស្ដើងហើយហាលអោយស្ងួតបុកអោយម៉ដ្ឋ ++វិធីប្រើ៖យកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ។ ដោយ៖ អ៊ាង សុផល្លែត
បំពង់ក ជាសរីរាង្គដែលអាហារត្រូវបានឆ្លងកាត់គ្រប់ពេល នៅពេលមួយអ្នកឈឺបំពង់ក ប្រាកដជាត្រូវផ្លាស់ប្តូរការញ៉ាំមួយចំនួន។ ដោយសារ ការញ៉ាំពិតជាសំខាន់ទោះអ្នកស្ថិតនៅស្ថានភាពណាក៏ដោយ តែអ្នកត្រូវប្រាកដថាអាហារដែលអ្នកញ៉ាំចូលទៅនោះ ស័កិ្តសមនឹងស្ថានភាពអ្នក។ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម សូមណែនាំនូវប្រភេទអាហារ៤យ៉ាង ដែលអ្នកគួរទទួលទានបើអ្នកកំពុងឈឺក៖1 អាហារប្រភេទស៊ុប ភាគច្រើន ស៊ុបអាចផ្តល់គុណប្រយោជន៍ចំពោះអាការៈឈឺក តែមិនមែនស៊ុបទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នានោះទេ។ ជាក់ស្តែង ស៊ុបដែលផ្សំពីសាច់មាន់ សាច់គោ ឬបន្លែ (ពិសេសការ៉ុត) អាចងាយស្រួលចំពោះបំពង់កនៅពេលឈឺ។ ម៉្យាង ស៊ុបដែលមានខ្ទឹមច្រើនតែងជួយសម្រួលដល់ដំណើរការនៃការជាសះស្បើយដោយហេតុថាខ្ទឹមមានផ្ទុកនូវសារធាតុសម្លាប់បាក់តេរីធម្មជាតិ ដែលមានលក្ខណៈប្រឆាំងការរលាក។ ផ្ទុយមកវិញ ស៊ុបប៉េងប៉ោះ អាចចាត់ចូលជាប្រភេទមួយនៃស៊ុបដែលមានជាតិអាស៊ីត និងអាចបង្កឲ្យរលាកដល់បំពង់កធ្ងន់ធ្ងរ រីឯស៊ុបហឹរខ្លាំងរឹតតែអាចធ្វើឲ្យរលាកបំពង់ករបស់អ្នកលើសដើម។ 2 មើមខ្ញី ខ្ញី ជាគ្រឿងផ្សំដែលមានឥទ្ធិពលនៅក្នុងចង្ក្រានបាយ ជាពិសេស អាចបន្ថយការរលាក ជួយបើករន្ធច្រមុះ និងជួយបញ្ចេញស្លេស្មពីច្រមុះ និងបំពង់ក។ វាត្រូវបានចាត់ទុកជាសារធាតុបំបាត់ការឈឺចាប់ ដែលអាចសម្រួលដល់អាការៈឈឺកប្រកបដោយប្រសិទ្ធភាព។ សារធាតុនៅក្នុងមើមខ្ញីមានលក្ខណៈប្រឆាំងបាក់តេរី...
រុក្ខជាតិនេះព្យាបាលដោយមិនអស់ប្រាក់! អ្នកជំងឺឈាមសស៊ីឈាមក្រហម ដែលព្យាបាលអស់លទ្ធភាព! ដើមប្រទាលក្រុងសំរឹទ្ធព្យាបាលជំងឺឈាមសស៊ីឈាមក្រហមយ៉ាងមានប្រសិទ្ធភាពបំផុត។ ផឹក១ថ្ងៃ២ដង បុក រឺដំម្តង២សន្លឹក ពូតយកទឹកផឹក ជួយព្យាបាលយ៉ាងមានប្រសិទ្ធភាព បើគ្រូពេទ្យអស់លទ្ធភាពកុំអស់សង្ឃឹម យើងអាចសាកល្បងបាន (ជាពិតពីរនាក់ហើយ) រស់នៅខេត្តសៀមរាប ហើយក៏មានអ្នកផ្សេងៗទៀតក៏បានជាផងដែរ។ លើសពីនេះវាជាថ្នាំត្រជាក់ ឈាមសស៊ីឈាមក្រហម ធ្វើអោយបូសឆាប់ចេញមុខ ឈឺពោះ និងអ្នកាមានជំងឺក្រពះ។ពីក្មួយស្រី Lora Ross ដែលបានលទ្ធផលនេះ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
រុក្ខជាតិៈ រំដេង រំដេងជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំថ្លោស ក្រអូបប្រហើរ គ្រប់ដណ្តប់ទៅដោយស្លាកស្នាមព្យាបាល មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក បាត់រដូវ ជួយលាងឈាមអោយស្អាត -ស្លឹក៖ ដុះឆ្លាស់គ្នា រាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើរលោងភ្លឺ -កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ ផ្កាពណ៌បៃតង លាយស។ ផ្លែរាងមូលត្រឡំ ឬ រាងដូចស៊ុត។ -កន្លែងដាំដុះ : គេដាំប្រើសំរាប់ជាគ្រឿងទេស -ផ្នែកប្រើប្រាស់ៈ មើម ឬស​ ស្ទប ផ្កា -ការព្យាបាលៈ មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត...
រុក្ខជាតិ ដំឡូងជ្វា។ ផ្នែកប្រើប្រាស់ មើម និងស្លឹក។ កន្លែងដាំដុះ ជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។ រស និងគុណប្រយោជន៍ មើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួយសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន។ ការព្យាបាល៖ គេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានឈាមជ័រមកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។ យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ...
ជារួមសណ្តាន់ជារុក្ខជាតិដើមធំ ច្រើនដុះតាមទីទំនាប ឬព្រៃរនាម។ ស្លឹករាងពងក្រពើ ផ្លែទំហ៊ំប៉ុនកដៃក្មេងរាងពងក្រពើ មានរសជាតិជូរ ។ ផ្លែវាគេប្រើជាម្ជូរសំរាប់ស្លរ ចំណែកឯស្លឹកខ្ចីៗរបស់វាក៏គេអាចប្រើជាម្ជូរបានដែរតែវាមានរសជាតិជូរលាយចត់តិចៗ ។ ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះ ព្យាបាលជំងឺច្រើនប្រភេទដូចខាងក្រោម៖ ព្យាបាលជំងឺ៖ កន្ទាលត្រអាក ជំងឺសើស្បែក រោគ ពិស លឿង និងធំពោះ។ វិធីធ្វើ និងវិធីប្រើប្រាស់៖ សំបក ព្យាបាលកន្ទាលត្រអាក និងជំងឺសើស្បែក ឯស្លឹក និងផ្លែ ធ្វើជាបន្លែ ស្ងោរត្រាំកើតពិស ធ្វើជាថ្នាំព្យាបាលរោគ លឿង និងធំពោះ។ ចាស់បុរាណយើង លោកក៏ប្រើស្លឹកសណ្តាន់នេះសំរាប់ស្ងោរយកទឹកត្រាំដំបៅពិស តែបច្ចុប្បន្ន គេរកឃើញថាអ្នកដែលមានដំបៅជើងដោយសារតែជំងឺ ទឹកនោមផ្អែមក៏អាចព្យាបាលជាដោយយកស្លឹកសណ្តាន់នេះ ស្ងោរជាមួយអំបិលត្រាំមួយថ្ងៃពីរ ទៅបីដង។ សូមសាកល្បងរយៈពេលមួយអាទិត្យឃើញលទ្ឋផលវិជ្ជមាន (សុំបញ្ជាក់ថានេះគ្រាន់តែវិធីព្យាបាលដំបៅប៉ុណ្ណោះ មិនមែនព្យាបាលជម្ងឺទឹកនោមផ្អែមទេ )...
តើបងប្អូនស្គាល់ ម្ជូរល្មម (ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម) ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពទេ? ក្រៅពីនេះអាចប្រើជាថ្នាំ រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម លើសឈាម ដំបៅក្រពះ ក្អក ចុកពោះ សរសៃប្រសាទ ប្រមាត់ទៀតផង! +ប្រភេទរុក្ខជាតិ៖ ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម + ព្យាបាលជំងឺ៖ ស្លឹក៖ក្អក Scorbut - ផ្កា៖ រំលាយអាហារ ចុកពោះ លើសឈាម ប្រមាត់ សរសៃប្រសាទ ជំនួយ៖ ចុកពោះ ជំនួយ៖ លើសឈាម ជំនួយ៖...
ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ ជួយស៊ែរចែកគ្នដឹងផង! ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។ មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប...
អាការធ្ងន់ធ្ងរណាស់ ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ទិញថ្នាំអស់ច្រើនហើយ គ្រាន់បានជួយកាត់បន្ថយ តែមិនទាំងស្រុង ពេលអស់ជាតិថ្នាំក៏រើវិញភ្លាម! រកបានហើយ រូបមន្តធម្មជាតិបូរាណពូកែស័ក្កសិទ្ធព្យាបាលកៀបសរសៃឆ្អឹងខ្នង មនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។ ព្យាបាល៖ កៀបសរសៃឆ្អឹងខ្នង គ្រឿងផ្សំ៖ គ្រាប់អំបិលធំ (អំបិលក្រួស) និងខ្ញី វិធីធ្វើ និងប្រើប្រាស់៖ -យកគ្រាប់អំបិលក្រួសទៅលីងឲ្យក្ដៅ -ដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ -ប្រសិនបើវាត្រជាក់អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។ -បើពិបាករកគ្រាប់អំបិលធំ អាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួស ដោយដាក់គ្រាប់អង្ករចូលទៅ ដើម្បីកុំឱ្យគ្រាប់អំបិលតូចៗនោះជាប់គ្នា បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ -យកធាតុផ្សំទាំង ៣ យ៉ាងនេះមកលីងជាមួយគ្នាឲ្យក្ដៅ ដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង ៣ ឲ្យគ្រប់ គួរបញ្ជាក់ថា អំបិលមានសមត្ថភាពកាត់បន្ថយការរលាក អង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ឯខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ។ -ស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ -ចាប់ផ្ដើមពីកំភួនជើង បន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួច សឹមមកស្អំផ្នែកខាងមុខ -ធ្វើរបៀបនេះ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ -អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង -គួរប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
- Advertisement -

LATEST NEWS

MUST READ