ក្រសួងកសិកម្ម អះអាងថា រដ្ឋាភិបាលកម្ពុជា គ្មានគោលនយោបាយជួយកសិករ ដូចថៃទេ

“​នៅ​ឆ្នាំ​២០១៩​នេះ​តម្លៃ​ស្រូវ​នៅតាម​ខេត្ត​មួយចំនួន​នៅតែ​មាន​ការធ្លាក់​ថ្លៃ​បន្តិច ខណៈ​រដូវ​កាល​ប្រមូល​ផល​ចូលមក​ដល់ ដែល​ជា​ធម្មតា​តម្លៃ​ស្រូវ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ស្រូវ តែ​ជា​មធ្យម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​រង្វង់​៧០០​រៀល ដល់​១២០០​រៀល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ បានអះអាងថា ស្ថានភាព​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​មិន​ខុស​គ្នា​​ឆ្នាំមុន​នោះ​ទេ ហើយ​រដ្ឋាភិបាលបាន​ចេញ​គោលនយោបាយ​ជួយ​ដល់​ប្រជាកសិករ តាមរយៈ​បញ្ចុះតម្លៃ​ថ្លៃដើម ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួលបាន​ប្រាក់​ចំណេញ​។​ចំពោះ​ការស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ថវិកាជាតិ  ដើម្បី​ជួយសង្គ្រោះ​កសិករ​ដូច​នៅ​ប្រទេសថៃ​មិន​មាន​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សូម​ជម្រាប់​ជូន​ថា រដូវ​ប្រមូល​ផល​ឆ្នាំនេះ ស្រូវ​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ​ក្រោម​មួយ​ពាន់​រៀល ចំពោះ​ស្រូវ​របស់​កសិករ​ទូទៅ ប៉ុន្តែ​ចំពោះ​កសិករ​ជា​សមាជិក​សហគមន៍​គឺ​លក់​បាន​តម្លៃ​ជាង​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​លោក យ៉ង សាំង​កុមារ ជា​អតីត​ប្រធាន​អង្គកា​រសិកម្ម​មួយ​ហៅ​កាត់​ថា សេ​ដាក បាន​លើកឡើង​ថា «​តម្លៃ​ស្រូវ​ចុះ​ថោក មិនសូវ​មាន​អ្នកទិញ រដ្ឋាភិបាល​ដូចជា​ទុក​ឱ្យ​ទីផ្សារសេរី​ជា​អ្នកសម្រេច​ជោគវាសនា​កសិករ​»​ខុស​ពី​រដ្ឋាភិបាល​ថៃ បាន​ត្រៀម​វិធានការ​នយោបាយ​ជាច្រើន...

អស្ចារ្យមែន! កសិដ្ឋានចិញ្ចឹម​​កូន​ចៀម​ធម្មជាតិ​ គ្រោង​ពង្រីក​បន្ថែមរាប់​ពាន់​ក្បាល នៅកំពង់ឆ្នាំង

<<៥​ពាន់ដុល្លារ​ជា​ដើម​ទុនដំបូង​របស់ វីរះ ក្នុង​របរ​ចិញ្ចឹម​សត្វ​ចៀម​>> ស្ថិត​ក្នុង​ ភូមិ​ខ្វិត​ទួល​ឃ្លាំង​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​ដែល​មាន​ចិញ្ចឹម​ចៀម​ជាង​៧០​ក្បាល​លក្ខណៈគ្រួសារ​គ្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែម​រហូតដល់​រាប់​ពាន់​ក្បាល​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ។ ម្ចាស់​កសិដ្ឋាន​វ័យ​២៤​ឆ្នាំ​លោក​ ប៊ុន​ ចាន់​វីរះ​ បាន​បញ្ជាក់​ប្រាប់​ថា << ខ្ញុំ​ចិញ្ចឹម​នេះ​ជា​លក្ខណៈ​គ្រួសារ​ទេ ដំបូង​ឡើយ​ ខ្ញុំចិញ្ចឹម​សត្វ​ពពែ តែ​ដោយ​សារ​ពពែ​ជា​សត្វ​មិន​សូវ​ធន់​នឹង​អាកាសធាត​វា​ឈឺ​ច្រើន​ ទើប​ខ្ញុំ​ដូរ​មក​ចិញ្ចឹម​ចៀម​វិញ​​​។ ចៀម​វា​ធន់​នឹង​អាកាស​ធាតុ​​ ហើយ​វា​ស្រួល​ចិញ្ចឹម​ វា​ស៊ី​តែ​ស្មៅ​ធម្មជាតិ​ដែល​មាន​នៅទីនេះស្រាប់​ ហើយ​​ការទទួល​ផលក៏បាន​លឿន​​​ វា​ខុស​ពី​ការ​ចញ្ចឹម​មាន់​ ទា​ ជ្រូក​...

បច្ចេកទេសធ្វើជីបង្កើនទិន្នផលដំណាំហូបផ្លែបានខ្ពស់!

រូបមន្តផ្សំនេះ ផ្តល់ទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម និងស្វាយ។ បើនិយាយពីស្វាយវិញ គឺល្អណាស់ វាចេញផ្កាច្រើន ចំនែកឯទទឹមពីដំបូងគឺរោយស្លឹកក្រោយមកទើបចេញផ្កាច្រើន។ ចូរបាញ់វា៣ ទៅ៧ថ្ងៃម្តង។ គារូបមន្តនេះមិនអាចប្រើលើដំណាំល្ហុងបាននោះទេ ព្រោះអាចធ្វើឱ្យល្ហុងងាប់។ *ធាតុផ្សំ៖ – ប៊ីចេង មួយស្លាបព្រាកាហ្វេ – ស្កររងូ ១ស្លាបព្រាកាហ្វេ – ទឹកធម្មតា ១លីត្រ *វិធីធ្វើ៖ លាយបញ្ចូលគ្នានូវសមាសធាតុទាំងបីអោយរលាយទៅជាអង្គធាតុតែមួយ។ *វិធីប្រើ៖ បងប្អូនបាញ់ល្បាយខាងលើ លើផ្កា និងផ្លែគ្រប់ដំណាំហូបផ្លែទាំងអស់។ ជូនពរអោយទទួលបានជោគជ័យលើរបរអាជីវកម្ម។ សូមអរគុណ។ រូបមន្តផ្សំនេះ ផ្តល់ទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម...

អន្តរជាតិ ចង់មកបោះទុនវិនិយោគចិញ្ចឹមបង្កងនៅកម្ពុជា ដោយសារតែ…

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានរឿងគួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ បន្ទាប់ពីឃើញ ហ្វេសប៊ុករបស់ “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” បានបញ្ជាក់ឲ្យដឹងថា៖ “នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker...

ការចិញ្ចឹមកំពិស

១ការរៀបចំកន្លែងចិញ្ចឹម៖ - រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ - អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក - ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ - ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ) ២ការឲ្យចំណី៖ - ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។ -...

បច្ចេកទេសដាំក្រូចឃ្វិច

១ការ​រើស​ទីតាំង​ បើ​កសិដ្ឋាន​យើង​ជា​ដី​ទូលាយ តោង​យក​ទី​ទាប​ជាងគេ​ដាំ​ក្រូច។ បើ​កសិដ្ឋាន​ជា​ដីស្រែ​លើ នោះ​ជាទូទៅ​ទឹក​លិច​ត្រឹម​ស្មង ឬ​ជង្គង់។ បើ​យើង​នៅតាម​ដងស្ទឹង ឬ​ទន្លេ ដី​យើង​ជួន​ទឹក​មិន​លិច ជួន​ទឹក​លិច​ត្រឹម​ជង្គង់ ឬ​លើ​ជង្គង់​បន្តិច​ក៏​អាច​ដាំ​ក្រូច​បាន រីឯ​ទី​ទឹក​លិច ដល់​ត្រឹម​ចង្កេះ​គួរ​ដាំ​ស្វាយ។ ទី​តាម​ស្ទឹង​ទន្លេ គួរ​ដាំ​ឫស្សី​ជា​របាំង​ខ្យល់​តាម​ព្រុំ ដើម្បី​កុំអោយ​ខ្យល់​បោក​រំលំ​ដំណាំ​នានា នៅ​រដូវវស្សា​ពេល​ទឹក​លិច។ ២ការជ្រើសរើស​ពូជ​ ការ​ទិញយក​ពូជ​ពី​ផ្សារ​រក​ភាព​ប្រាកដ​ពុំ​ឃើញ បើសិនណា​ជា​យើង​ដឹងថា ទីណា​ជិតៗ​មាន​ក្រូចឃ្វិច ដែល​យើង​ចូលចិត្ត ត្រូវអោយ​គេ​សាក​អោយ ២-៣​មែក ឬ​ទិញ​ផ្លែ​ទំ​របស់គេ​ក៏បាន។ ពេលនេះ​យើង​និយាយ​ពី​ការ​រើស​ពូជ តាម​ការទិញ​ពី​ផ្សារ​នូវ​ផ្លែ​ដែល​យើង​ចូលចិត្ត ។ ក្រូចឃ្វិច​មាន ច្រើនបែប​ខុសគ្នា​ដោយ...

របៀបដាំដំណាំទំពាំងបាយជូរ

១. សិក្សាអំពីប្រភេទដី ៖ មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។ ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. រដូវភ្ជួរដើម្បីបំបែកដី ៖ ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។ ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២...

បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ

១-ការរៀបចំដីសាប ក្នុងការរៀបចំដីសាបយើងត្រូវភ្ជូរ២ដងនិងរាស់ម្តង រួហើយយើងធ្វើជាថ្នាល​នៅលើថ្នាលយើង​ដាក់ជី​ធម្មជាតិ។ ២-ការរៀបចំគ្រាប់សាប អុំយកសំរាមដីចេញ រួយកគ្រាប់ស្រូវទៅដាក់កូរក្នុងទឹកស្រង់យកគ្រាប់ដែលស្ពៀតអណ្តែតចេញ។ ត្រាំគ្រាប់ពូជរយៈពេល២យប់និងផ្អាប់ទុក១យប់។ សាបសំណាបស្តើងៗ។ ៣-ការរៀបចំដីសំរាបស្ទួង ភ្ជួរលើកទី១បាចជីផ្សំពីលាមកសត្វ ស្រោចទឹកជី ធភ្ញ និង ធធ្ញ ដោយលាយ១លីត្រលាយទឹក ធម្មតា៥០០លីត្រ ទុករយៈពេល១០-១៥ថ្ងៃ ។ ភ្ជួរលើកទី២ភ្ជួរត្រលប់ដីនិងរាស់អោយបានរាបស្មើរ បន្ទាប់មកចាប់ផ្ដើមស្ទូង ។ ៤-ការស្ទូង ដកសំណាបអាយុ២០ថ្ងៃយកទៅស្ទួង ។ ពេលដកជ្រើសរើសដើមថ្លោសយកទៅស្ទូង ។ ដកសំណាបថ្នមៗនិងដកភា្លមស្ទូងភ្លាម ។ ស្ទូង១ដើមក្នុង១គុម្ភ ដោយមានចន្លោះគុម្ភ ២,៥-៣,៥តឹក ។ ស្ទូងរាក់ៗនិងត្រង់ជួរ ។ ក្រោយស្ទូងរួចយើងយកជីធម្មជាតិទៅដាក់នៅចន្លោះគុម្ភ ដើម្បីអោយឬសសន្ទូងងាយស្រូល ដុះលូតសលាស់ ។ ៥-ការថែទាំ ដកស្មៅ...

វិធីងាយៗពីវិធីបណ្ដុះផ្សិតកញ្ជោរ

ធីបណ្ដុះផ្សិតកញ្ជោរ *វត្ថុធាតុដើមដែលត្រូវការ៖ - សំបុកកណ្ដៀរ 0,5គីឡូក្រាម - បាយស 1 គីឡូក្រាម - ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន) *ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។ *ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច...

រូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ….

នេះគឺជារូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត ដោយគ្រាន់តែយកផ្លែត្រឡាចស្រស់ ពុះជាពីរតាមបណ្តោយផ្លែ រួចយកស្លាបព្រាចូកយកគ្រាប់ចេញ ហើយដាក់ផ្លែត្រឡាចនោះឱ្យមាន់ស៊ី។ សូមផ្តល់ត្រឡាចឱ្យមាន់ស៊ី តែនៅរដូវក្តៅប៉ុណ្ណោះ ព្រោះត្រឡាចមានជាតិទឹកច្រើន ធ្វើឱ្យត្រជាក់ ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការដាក់ត្រឡាចឱ្យមាន់ស៊ីនេះ នឹងជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត។
- Advertisement -

LATEST NEWS

MUST READ