កុំអោយស្តាយក្រោយ! មកស្វែងយល់ពីក្បួនតារាងសម្ពង្សនាគ ដើម្បីផ្សំផ្គុំបុត្រ និងបុត្រធីតាឱ្យបានគ្នាជាប្តីប្រពន្ឋល្អ
ដើម្បីផ្សំផ្គុំបុត្រ និងបុត្រធីតាឱ្យបានគ្នាជាប្តីប្រពន្ធ គ្រប់គ្រងថែរក្សាគ្នាឱ្យបានសុខសាន្ត សំបូរសប្បាយ ប្រកបដោយសុភមង្គលគ្រប់ប្រការ គួរជ្រើសរើសសម្ពង្សគូរទាំងពីរឱ្យបានល្អប្រសើរ តាមរបៀបខាងក្រោមនេះ៖
***បើប្រុស លោកឱ្យរាប់លេខ១ត្រង់ក្បាលនាគ រៀងរហូតដល់ចុងកន្ទុយនាគ នាគលេខ ១២ ។
***បើស្រី លោកឱ្យរាប់ពីលេខ១២ ត្រង់កន្ទុយនាគ ច្រាសមកក្បាលវិញ ។
***បើរាប់ឆ្នាំកំណើត អ្នកទាំងពីរទៅត្រូវលើលេខរៀងណា ឬខុសក្រឡាពីគ្នា ឱ្យពិចារណាតាមបែបនេះចុះ ។
១. បើឆ្នាំអ្នកទាំងពីរ ចាប់ទៅត្រូវលើលេខ១ ក្បាលនាគតែមួយ ខ្លួនជាមួយគ្នា ទាយថាល្អណាស់ នឹងអាចនៅរួមរស់ជាមួយគ្នាបានសុខសាន្ត ថែរក្សាគ្នាបានរហូតលុះចាស់រៀងៗខ្លួន។
២. បើត្រូវត្រង់កន្ទុយនាគទាំងពីរ ខ្លួនជាមួយគ្នា ទាយថាល្អណាស់ អាចរក្សាគ្នាបាន រកសុីកើតកាលវាលគុម្ព ទ្រព្យសម្បត្តិហូរចូល រស់នៅជាមួយគ្នានឹងបានសុខសាន្ត...
កូនខ្មែរគួរដឹង មូលហេតុដែល ព្រះមហាក្សត្រខ្មែរ ទ្រង់សៀតស្លឹកមួយនេះ នៅព្រះការណ៌(ត្រចៀក) ឲ្យតែមានពិធីម្តងៗ!
ភ្នំពេញ៖ ចូលមកដល់សម័យទំនើបឆ្នាំ ២០១៨នេះ យើងសង្កេតឃើញថា យុវជន យុវតីខ្មែរជំនាន់ក្រោយមួយចំនួនធំ ហាក់បីដូចជាមិនសូវចាប់អារម្មណ៍ ឬដឹងជ្រួលជ្រាបឡើយ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវអបិយជំនឿ ស្នាដៃ ក៏ដូចជាខ្សែរាជវង្សរបស់ ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ននេះ។
មិនតែប៉ុណ្ណោះ ក្នុងនោះក៏អាចនិយាយបានថា រឿងរ៉ាវនិងគោរពអបិយជំនឿ និងវត្ថុស័ក្តិសិទ្ធ នៅក្នុងព្រះបរមរាជវាំងខ្មែរ ក៏មានមនុស្សតិចដែរ ដែលដឹងនិងស្គាល់ជ្រាបច្បាស់ពីវា ដោយភាគច្រើន គឺមានតែអ្នកជំនិតក្នុងវាំង ដែលជាកាន់កាប់ផ្នែកនេះ និងចាស់ៗពីជំនាន់មុនតែប៉ុណ្ណោះ ដែលដឹង។
ជាក់ស្តែង ថ្មីៗនេះផងដែរ ក៏មានមហាជនមួយចំនួនបានឆ្ងល់ និងចង់ដឹងជាខ្លាំង ទាក់ទងទៅនឹងមូលហេតុដែល ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ន គឺ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សៀតស្លឹកពណ៌បៃតងខ្ចីមួយ នៅកៀនព្រះការណ៌(ត្រចៀក)របស់ទ្រង់...
តើលុយពិតជាមិនអាចទិញសុភមង្គល?
តើលុយពិតជាមិនអាចទិញសុភមង្គល?
Doesn't money buy happiness?
មនុស្សជាច្រើនតែងលួងខ្លួនឯងអំពីសំនួរមួយដែលគ្រប់គ្នាតែងយល់ច្រលំ។ នេះជាមូលហេតុដែលធ្វើអោយអ្នកមានការយល់ច្រលំដើម្បីបកស្រាយចម្ងល់នេះសូមស្តាប់ការបកស្រាយរបស់លោក Dan Lok ដែលប្រើជាភាសារខ្មែរដូចតទៅ៖
https://youtu.be/nEyaUi8WAo4
គួរធ្វើសំបុត្រអាពាហ៍ពិពាហ៍ វាមានសារៈប្រយោជន៍ដល់ស្វាមី ភរិយា សម្រាប់ប្រើប្រាស់តាមផ្លូវច្បាប់
យោងតាមការណែនាំរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់សំបុត្រអាពាហ៍ពិពាហ៍ មានប្រយោជន៍១២យ៉ាងខាងក្រោមនេះ៖
ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ
ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្នើ នៅពេលលែងលះ
កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រអាពាហ៍ពិពាហ៍
ទទួលមរតកស្របច្បាប់
ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន
ធ្វើប្លង់ដី/ផ្ទះ
ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន)
ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី/ប្រពន្
ទទួលអាហារកិច្ចពេលឪពុក ម្ដាយ លែងលះគ្នា
គ្មានអំពើហិង្សាចំពោះកូន
ការគាំទ្រដល់កូន ។
ឯកសារតម្រូវ ដើម្បីធ្វើសំបុត្រអាពាហ៍ពិពាហ៍មានដូចជា៖
ពាក្យសុំរៀបអាពាហ៍ពិពាហ៍
លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ និង...
រុក្ខជាតិមួយប្រភេទនេះជួយព្យាបាលរលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស
ជួយស៊ែរចែកគ្នាដឹងផង រុក្ខជាតិមួយប្រភេទនេះជួយព្យាបាល រលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស
-សម្រួលដោយ៖ អ៊ាង សុផល្លែត វល្លិ៍ជុយ ឬគេហៅថាវល្លិ៍ទឹកដោះ មានប្រសិទ្ធភាពមិននឹកស្មានដល់ * ផ្នែកប្រើប្រាស់ៈ ឫស វល្លិ៍ មើម
* វល្លិ៍ជុយ ជួយព្យាបាលរលាកថ្លើម ឈឺសន្លាក់ឆ្អឹងរ៉ាំរៃ ខ្សោយសរសៃប្រាសាទ សក់ស្កូវមុនអាយុ គ្រុនចាញ់ ធ្លាក់ស គ្រុនផ្តាសាយ រដូវមិនទៀង ជំរុញទឹកដោះក្រោយសំរាល បាយមិនឆ្ងាញ់។ * វិធីប្រើ និងកម្រិតប្រើៈ...
ឱសថធម្មជាតិក្រពះពោះវៀន ចុកឆ្អល់នូវចុងដង្ហើម ភើក្អួតចង្អោរ ឈឺនៅផ្ទៃពោះផ្នែកខាងឆ្វេង មិនដើរខ្យល់..
ថ្ងៃនេះ ខ្ញុំនឹងបង្ហាញបងប្អូនជនរួមឈាមខ្មែរយើងទាំងអស់អំពីរុក្ខជាតិឱសថពីរប្រភេទ ដែលអាចជួយព្យាបាលបញ្ហាក្រពះពោះវៀន មានអាការ:ចុកឆ្អល់នូវចុងដង្ហើម ភើរក្អួតចង្អោរ ឈឺនៅផ្ទៃពោះផ្នែកខាងឆ្វេង មិនដើរខ្យល់ ជាតិពុលនូវក្នុងក្រពះពោះវៀននោះ ហើយដែលបណ្តាលឲ្យចុកក្នុងផ្ទៃពោះស្ទំៗ ចុកនូវចុងដង្ហើម ចុកស្ទំៗនូវពោះវៀនធំជិតផ្ចិតខាងឆ្វេង។
ទោះប្រើឱសថ ឬចាក់ថ្នាំហើយនៅតែចុកក្តៅដ៏ដែលសូមបងប្អូនប្រើរុក្ខជាតិឱសថពីរប្រភេទនេះ៖ ១.ផ្លែចេកណាំវាខ្ចីបីផ្លែ ២.វល្លិសាវម៉ាវព្រៃ១ក្តាប់
របៀបប្រើៈ ចេកណាំវាហាន់ទាំងសម្បក វល្លិសាវម៉ាវព្រៃ ហាន់ដូចត្រកួនស្លរ យកវត្ថុទាំងពីរទៅលីងឲ្យស្រពោនបន្តិច បន្ទាប់មកដាក់ដាំជាមួយទឹកពីរលីត្រហូបតាមធម្មតា។ បើលែងចុកហើយ បើជាហើយ ឈប់ប្រើវាទៅកុំឲ្យវាស៊ាំទៅនឹងថ្នាំ។ នេះមិនមែនជាការគ្រាន់តែឮតាមគ្នាទេ មិនមែនជាការពិសោធន៏ទេ តែវាជាការច្បាស់លាស់។
អាហារដែលទារក គួរតែទទួលទាននៅចន្លោះអាយុ៦ខែ រហូតដល់១ខួប
ពេលក្លាយជាអ្នកម្តាយលើកដំបូងនៅក្នុងជីវិត មនុស្សស្រីមានការព្រួយបារម្ភជាច្រើនចំពោះសុខភាពរបស់កូន ដោយសារតែមិនដឹងត្រូវធ្វើដូចម្តេចខ្លះ។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការផ្តល់ចំណីអាហារដល់ទារក ជាអ្វីដែលអ្នកម្តាយត្រូវប្រុងប្រយ័ត្នបំផុត ព្រោះទារកមិនអាចទទួលទានអាហារ ដូចជាមនុស្សធំបានទេ។
ខាងក្រោមជារបបអាហារដែលទារកគួរតែទទួលទាននៅចន្លោះអាយុ ៦ខែ រហូតដល់១ខួបៈ
ខែទី៦ៈ ប្រសិនបើកូនរបស់អ្នកមិនព្រមញ៉ាំអាហារ លោកអ្នកអាចរកទឹកផ្លែឈើណាដែលគាត់ចូលចិត្តមកជំនួសក៏បានដែរ។
លៃលកយ៉ាងណាធ្វើឲ្យកូនរបស់លោកអ្នកទទួលបានអាហារ ៦ដង ក្នុងមួយថ្ងៃ។
ខែទី៧ៈ ក្នុងខែនេះ លោកអ្នកអាចផ្តល់ឲ្យទារកនូវអាហារជាច្រើនមុខ ដូចជា បាយ បបរ ទឹកដោះគោយ៉ាអួ ផ្លែប៉ោមកិន ចេកកិន ឬបន្លែដែលចម្អិនរួចហើយ។
អ្នកគួរតែឲ្យពួកគេញ៉ាំ ៦ដងក្នុងមួយថ្ងៃ (ច្រើន ឬតិច អាស្រ័យទៅនឹងរាងកាយរបស់ទារក)។
ខែទី៨.៩ៈ លោកអាចបន្តធ្វើដូចខែទី៧ តែមិនត្រូវឲ្យទារកទទួលទានចំណីខាងក្រៅផ្ទះ ភេសជ្ជ: សូកូឡា និងអាហារកែច្នៃឡើយ ព្រោះវាអាចធ្វើឲ្យក្មេងងាយឈឺ។
ខែទី១០.១២ៈ...