ស្ត្រីម្នាក់បានលង់ទឹកស្លាប់ នៅអាងចិញ្ជឹមត្រីមួយកន្លែង បង្កអោយមានកាភ្ញាក់ផ្អើល

0
5
Loading...

ភ្នំពេញ៖ ប្រទះឃេីញសពអណ្ដែតទឹក ក្នុងស្រះចិញ្ចឹមត្រីមួយកន្លែងដោយមិនទាន់ដឹងមូលហេតុកំពុងបង្កការភ្ញាក់ផ្អេីល បងប្អូនប្រជាពលរដ្ឋ ជិតខាងគ្នាមកចោមរោមមេីលនិងចង់ដឹងរឿងនេះយ៉ាងច្រេីនក្នុងមន្ទីពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ឬស្សីកែវ ។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាគរ សង្កាត់សំរោងកណ្ដាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពនៅកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបានជិះទូកលេងជាមួយនិងកូនម្ចាស់បែរត្រីពីនាក់ទៀតក្មេងៗដូចគ្នា ដល់ពេលលិចទូកកូនម្ចាស់បែទាំងពីរចេះហែលចូលដល់ច្រាំងអស់ ចំណែកជនរងគ្រោះ(សព) បានលិចចូលក្នុងទឹកបាត់ ឃេីញបាត់យូរពេកក្មេងទាំងពីរបានទៅស្រែកហៅម្ដាយមកជួយ គ្រាន់តែឮភ្លាមបានស្រែកហៅអ្នកជិតខាងមកជួយស្រងឡេីងពីទឹករួចរាយការណ៍ជូនសមត្ថកិច្ច។

សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង អាយុ១៧ឆ្នាំងកន្លែងកំណេីត ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បុខរបរជួយលក់បរបរម្ដាយ ទេីបតែបីខែចុងក្រោយនេះ បានស្រលាញ់គ្នាចិត្តនិងចិត្ត ហេីបានទៅស់នៅជាមួយប្ដី ដែលជាតៃកុងឡានដឹកត្រីអោយម្ចាស់បែ កន្លែងទីតាំងកេីតហេតុខាងលេី ។

តាមប្រភពពីប្ដី បានអោយដឹងថា គាត់បានបេីកឡានទៅដឹកត្រីនៅប្រទេសវៀតណាម តាមផ្លូវាតិលេខ១ ទេីបតែចេញដំណេីរដល់គៀនស្វាយ ស្រាប់តែមានគេតេប្រាប់ថា ប្រពន្ធខ្ញុំលុងទឹកស្លាប់ហេីយ ក៍ប្រញាប់បេីកឡានមកវិញ ចំពោះសពប្រពន្ធ ត្រូវបានសមត្ថកិច្ចអ្នកជិតខាងមិនអស់ចិត្តដឹកយកមកពេទ្យ តែគ្រូពេទ្យពិនិត្យឃេីញថាជនងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខាងកុសលច័យលោកបានមកដល់ហើយពិនិត្យទៅលើសពជនរងគ្រោះឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបតែសមត្ថកិច្ចធ្វើលិខិតបញ្ជូនសពទៅសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួល ៕

បញ្ចេញយោបល់
Loading...